វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 639 / 1268
-
រឃឹករឃុក ឧទានសព្ទ
( ម . ព . រឃិករឃុក )។
-
រឃុករឃាក់ ឧទានសព្ទ
សូរឮឃុកឃាក់រឿយៗព្រោះទង្គិចរណ្ដំនឹងដីខ្ពស់ទាបរដិបរដុបជាដើម
-
រឃុង ឧទានសព្ទ
សូរឮឃុងៗរឿយៗ។
-
រឃុងរឃាំង ឧទានសព្ទ
សូរឮឃុងឃាំងរឿយៗដោយសំបកប៉ោតទង្គិចរណ្ដំគ្នាជាដើម។
-
រង កិរិយាសព្ទគុណនាមនាម
ទ្រពីក្រោម, ដាក់ទ្រពីក្រោម
-
រងគ្រោះ កិរិយាសព្ទ
ទទួលគ្រោះ
-
រងឆាយ នាម
បន្ទះឈើដែលដាក់ថែមស៊ែមលើខ្នងរងស្បូវសម្រាប់ទ្រចុងក្បឿងត្រង់ទីបំផុតចុងសំយាប។
-
រងជើង នាម
អំបោះឬសូត្រចុងអន្ទងដែលសល់បន្តិចព្រោះខ្លីបោះត្រល់ត្បាញមិនកើត
-
រងទឹក នាម
ប្រឡាយតូចដែលលកក្រោមចុងសំយាបដំបូលជាផ្លូវសម្រាប់បង្ហូរទឹកភ្លៀងដែលធ្លាក់អំពីដំបូលមិនឱ្យហូរចូលមកខាងក្នុង
-
រងព្រះជង្ឃ នាម
( រ . ស .) ខ្នើយរងជង្គង់។
-
រងព្រះបាទ នាម
( រ . ស .) ខ្នើយជើង។
-
រងព្រះសិរ នាម
( រ . ស .) ខ្នើយកើយ។
-
រងរ៉ាប់ នាម
ទទួលភារៈលើខ្លួន, ទទួលអះអាង។
-
រងល់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរងោកថារងោករងល់រងោកពាសពេញ។
-
រងស្បូវ នាម
បន្ទះក្ដារជួនកាលមានក្បាច់ជួនកាលមិនមានក្បាច់វែងមួយជួរដែលគេដាក់នៅចុងក្បឿងធ្លាក់មកដល់ខាងមុខបង្អស់។
-
រងអារម្មណ៍ កិរិយាសព្ទ
ទទួលអារម្មណ៍, ចាប់អារម្មណ៍។
-
រងា គុណនាម
ដែលមានសម្ផស្សត្រជាក់ខ្លាំងបណ្ដាលឱ្យជ្រួតជ្រាបព្រឺសាច់ព្រឺរោម
-
រងាក់ គុណកិរិយាគុណនាម
ដែលងក់ងើបៗបន្តិចៗដោយអាការលឿនគគាតឬដែលងើបៗដាក់ៗគ្រលែងបន្តិចៗ
-
រងាក់រងើក គុណកិរិយា
ដែលរបះរបើងងើកៗរឿយៗដោយរលាក់ឬដោយអង្រួន
-
រងាន់ គុណនាម
ដែលមានរសផ្អែមខ្លាំងបណ្ដាលឱ្យទ្រាន់លំបាកលេប
-
រងាប់ គុណកិរិយា
ស្កាល, អន់, ថយចុះ, ស្ងប់
-
រងាល គុណនាម
ដែលក្រហមទែងឡើងសម្បុរឈាមជាក់ស្តែង
-
រងាវ កិរិយាសព្ទគុណនាម
ប្រឹងពង់កអើតកម្ទរសំឡេង ( ចំពោះតែបក្សីឈ្មោលពួកខ្លះ )
-
រងាវកក នាម
ឈ្មោះបក្សីមួយប្រភេទសន្តានចចាតជាសត្វឆាបជ្រមុជខ្លួនក្នុងទឹកចាប់ត្រីជាអាហារ
-
រងាវតែក្នុងព្រៃ កិរិយាសព្ទ
( ព . ប្រ .) ហ៊ាននិយាយក្អេងក្អាងបានតែដោយលបលាក់។
-
រងីក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរងែកថារងីករងែករងែកក្រែពេក។
-
រងីរងើ កិរិយាសព្ទ
( ម . ព . រងេរងើ )។
-
រងុម នាម
សូរឮងុមៗរឿយៗ។
-
រងុំ នាម
( ម . ព . រងុម )។
-
រងូ នាម
ស្ករត្នោតដែលរំងាស់ខ្ចីភ្លើងធ្វើឱ្យរាវ, បើទុកក្នុងក្អមឱ្យយូរខែឡើងក្រាមទៅជាស្ករក្រាមរងូ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។