វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 1 / 27
-
គ គុណនាមនាម
តួអក្សរទី៣ក្នុងវគ្គទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាគមានអក្ខរសូរអន្តរជាតិ [k] ហើយជាព្យញ្ជនៈសូរមាត់មានទីបន្លឺនៅរនាំងក្រអូមនិងជាសូរស្ទះសិថិលឃោសៈ។
-
គក នាម
ឈ្មោះមាន់មួយពួករូបធំៗច្រើនមិនសូវមានរោម, សាច់ត្រង់ណាដែលគ្មានរោមនោះមានសម្បុរក្រហមរងាល
-
គក់ កិរិយាសព្ទនាម
តប់ដោយដៃក្ដាប់
-
គគាច គុណនាម
ច្បាស់, ក្បោះក្បាយ, ក្រឡាញ
-
គគាត គុណកិរិយាគុណនាម
អង់អាច, ឥតក្រែង, ឥតញញើត, ឥតភ្លឹក
-
គគី នាមគុណនាម
( ម . ព . កាគី )។
-
គគីរ នាម
ឈ្មោះឈើធំមួយប្រភេទសាច់រឹងជាប់សម្រាប់ប្រើធ្វើទូកនិងការឯទៀតផ្សេងៗ។គគីរមានឈ្មោះច្រើនយ៉ាងមានគគីរថ្ម, គគីរខ្សាច់ជាដើម។
-
គគឹក ឧទានសព្ទ
សូរឮដោយខ្យល់, ដោយទឹក
-
គគឹត នាម
ឈ្មោះឈើមួយប្រភេទមានជ័រជាពិសរោលសាច់មនុស្ស។
-
គគុក គុណនាមឧទានសព្ទគុណកិរិយា
ដែលនៅក្ដៅងំ
-
គគុកគគាក់ ឧទានសព្ទ
សូរឮដោយខ្យល់, ដោយទឹកឬដោយមានការប្រជុំគ្នាច្រើន
-
គគុល គុណកិរិយាគុណនាម
ដែលសើមប៉ផ្អៀច
-
គគុះ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យគគុល
-
គគើម គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យវារឬដើរឱ្យវិសេសឡើង
-
គគ្រក់ គុណនាមឧទានសព្ទ
គ្រក់ៗមិនដាច់សូរ។
-
គគ្រន់ គុណកិរិយាគុណនាម
ដែលព្រឺព្រួច, ញ័រ, ស្ញុលដោយរងា
-
គគ្រាក់ ឧទានសព្ទ
សូរទឹកពុះលោតកូនក្រាញ់
-
គគ្រាត គុណនាម
ដែលមិនរលីង។
-
គគ្រាំ ឧទានសព្ទ
ដែលឮសូរគ្រាំៗច្រើនដង
-
គគ្រាំគគ្រេង ឧទានសព្ទ
( ម . ព . គគ្រេងគគ្រាំ )។
-
គគ្រាំង គុណនាមឧទានសព្ទ
ដែលមិនស្អាតមិនរលីង, ដែលរឹងគម្រាំង, ដែលមានសភាវៈអ្វីប៉ះប្រឡាក់ហើយខះក្ដាំង
-
គគ្រិងគគ្រាំង គុណនាម
គម្រិងគម្រាំង។
-
គគ្រិច គុណនាម
ដែលមានអាការៈគ្រិចៗដោយដង្កូវចុះ
-
គគ្រិះ គុណនាម
ដែលមានញើសក្អែលរីកជាំ, ខ្មៅត្រង់មុខឬត្រង់សព៌ាង្គកាយ
-
គគ្រីតគគ្រាត គុណនាម
ដែលគគ្រាតគគ្រើមមិនរាបស្មើ។
-
គគ្រីវ នាម
ឈ្មោះរោគញាក់សរសៃកើតនៅជើង; ខ្លះហៅប្រគ្រីវ។
-
គគ្រីសគគ្រូស គុណនាម
រឹងរូស, ដែលលាន់មាត់ងងិះងងុះមិនចង់ធ្វើតាមបង្គាប់
-
គគ្រឹក ឧទានសព្ទ
សូរសន្ធឹកដើរច្រើនគ្នា
-
គគ្រឹកគគ្រេង គុណកិរិយាគុណនាម
ពាក្យសម្រាប់ចម្រើនពាក្យលេង, ពាក្យធ្វើបុណ្យជាដើមឱ្យប្លែកឡើង
-
គគ្រឹម ឧទានសព្ទ
គ្រឹមៗច្រើនដងមិនដាច់សូរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។