វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 1 / 19
-
ខ កិរិយាសព្ទនាម
តួអក្សរទី២ក្នុងវគ្គទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាខមានអក្ខរសូរអន្តរជាតិ [kʰ] ហើយជាព្យញ្ជនៈសូរមាត់មានទីបន្លឺនៅរនាំងក្រអូមនិងជាសូរស្ទះធនិតអឃោសៈ។
-
ខក កិរិយាសព្ទគុណនាម
ខានចេញទៅ, ខានចូលមកដោយមានហេតុអ្វីមួយមកឃាត់ខាំងរាំងរា
-
ខកខាន កិរិយាសព្ទ
មិនបានធ្វើតាមការគ្រោងទុកព្រោះមានបញ្ហាអ្វីមួយមករារាំង
-
ខកចិត្ត កិរិយាសព្ទ
ខកបំណងអន់ចិត្តដោយមិនបានសម្រេចតាមបំណងឬដូចការរំពឹងទុក
-
ខកបំណង កិរិយាសព្ទ
( ម . ព . ខកចិត្ត )។
-
ខក់ កិរិយាសព្ទគុណនាម
ស្ទះក្នុងបំពង់កដោយវត្ថុអ្វីៗដែលភ្លាត់ចូលទៅដោយមិនប្រុងនឹងលេប
-
ខខិត កិរិយាសព្ទ
ប្រកាន់ទុក, ចំណាំទុកនូវរបស់អ្វីមួយថាជារបស់ខ្លួនដោយដាក់សញ្ញាជាសម្គាល់
-
ខងខិត កិរិយាសព្ទ
( ម . ព . ខខិត )។
-
ខណិកសមាធិ នាម
ការនឹករំពឹងស្លុងចិត្តក្នុងអារម្មណ៍ណាមួយបានតែមួយស្របក់ក៏បាត់ទៅវិញ។
-
ខណៈ នាម
ស្របក់, រំពេច
-
ខណ្ឌ នាម
កម្រិត, បម្រាមផ្ដាច់មិនឱ្យធ្វើ
-
ខណ្ឌករណ៍ នាម
បំណែងចែកជាផ្នែកជាភាគ
-
ខណ្ឌខាប់ គុណកិរិយាគុណនាម
( ម . ព . ខាប់ខណ្ឌ )។
-
ខណ្ឌភាគ នាម
ចំណែក, ផ្នែកឬភាគណាមួយ, អង្កត់។
-
ខណ្ឌសញ្ញា នាម
សញ្ញាមានរូបយ៉ាងនេះ (។) សម្រាប់ប្រើរាំងឃ្លាឬសង្កាត់នៃសេចក្ដីមួយៗឱ្យដាច់ស្រឡះដោយឡែកពីគ្នា។
-
ខណ្ឌសីមា នាម
សីមាតូច។ឈ្មោះពទ្ធសីមាតូចដែលព្រះភិក្ខុសង្ឃសន្មតដោយញត្តិទុតិយកម្មវាចាផ្ដាច់ចេញចាកមហាសីមាដើម្បីធ្វើសង្ឃកម្មដោយងាយ ( ព . វិ .)។
-
ខណ្ឌស្ករ នាម
ឈ្មោះថ្នាំកែរោគម្យ៉ាងស្រដៀងនឹងស្ករក្រាម ( មាននិយាយតែក្នុងក្បួនផ្សំថ្នាំពីបុរាណ )។
-
ខត្តិយវង្ស នាម
វង្សក្សត្រិយ៍។
-
ខត្តិយៈ នាម
( ម . ព . ក្សត្រនិងក្សត្រិយ៍ )។
-
ខន គុណនាម
ស្ទើរដំណើរមិនបានទៅតាមពេលកំណត់
-
ខនិជ នាម
រ៉ែ, សារធាតុរឹងអសរីរាង្គដែលមានសមាសភាពគីមីជាក់លាក់
-
ខនិជវិទូ នាម
អ្នកប្រាជ្ញខនិជសាស្ត្រ។
-
ខនិជសាស្ត្រ នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីខនិជ។
-
ខន់ គុណនាម
កកតែនៅទន់
-
ខន្តី នាម
អំណត់អត់ឱន, សេចក្ដីអត់ធន់, អត់ទ្រាំនូវកំហឹងនិងសេចក្ដីទុក្ខកង្វល់ជាដើម។
-
ខន្តីបារមី នាម
បារមីមួយក្នុងចំណោមបារមីទាំង១០ដែលព្រះពោធិសត្វក្នុងជាតិជាព្រះចន្ទកុមារបានបំពេញដោយការអត់ធ្មត់គ្របសង្កត់នូវសេចក្ដីក្រោធ។
-
ខន្ទរា នាម
ឈ្មោះរោគកើតក្នុងបំពង់កហើមចេញមកក្រៅ
-
ខន្ធ នាម
ក; ដើម; គំនរ : ពួក, កង, ប្រជុំ; កំណត់
-
ខន្ធនិព្វាន នាម
( ម . ព . និព្វាន )។
-
ខម កិរិយាសព្ទនាម
បើកមាត់លៀនអណ្ដាតបើកភ្នែកសំដែងអាការៈឱ្យគេខ្លាច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។