វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឪ ពាក្យដែលផ្ដើមដោយ "ឪ" មាន 20 ពាក្យ
-
ឪ នាម
ពាក្យប្រើកាត់ខ្លីជាឧត្តរលោបមកពីពាក្យឪពុកសម្រាប់សាធារណជនហៅបិតារបស់ខ្លួនដោយសេចក្ដីស្មោះស្មើ
-
ឪជំ នាម
ឈ្មោះវល្លិមួយប្រភេទឡើងតោងដើមឈើរស់មានឫសចាប់លើសំបកឈើនោះ ( ដូចឫសម្លូ ), ផ្លែមានសណ្ឋានស្រដៀងនឹងផ្លែញស្រុក
-
ឪជ្រឹង នាម
ឈ្មោះឈើមួយប្រភេទសំបកក្រាស់ស្វិតមានសរសៃ ( ខ្មែរសម័យពីដើមច្រើនប្រើធ្វើក្រដាសក្រាស់ៗ)
-
ឪណុល នាម
ឈ្មោះវល្លិមួយប្រភេទដើមរឹងស្លឹកធំៗដុះបែកជាគុម្ពផ្លែស្រដៀងនឹងត្រឡាចខ្លូតប៉ុន្តែខ្លីៗជាងមានជ័រស
-
ឪទឹន នាម
ក្រឡមាត់តូចល្មមតែក្ដោបដៃម្ខាងលូកបានបាតតូចរាងរីកកំប៉េងត្រង់កណ្ដាលសម្រាប់ដាក់ទឹកត្រីជាដើម
-
ឪទឹនបំផ្លាញ
( ព . ប្រ .) សុរាបំផ្លាញគឺផឹកស្រាស៊ីចាយត្រាតែហិនហោចទ្រព្យសម្បត្តិ
-
ឪពុក នាម
បិតា។
-
ឪពុកក្មេក នាម
ឪពុករបស់ប្ដីឬរបស់ប្រពន្ធ។
-
ឪពុកចិញ្ចឹម នាម
បុរសអ្នកចិញ្ចឹមរក្សាដោយប្ដេជ្ញាឬសន្មតថាជាឪពុក។
-
ឪពុកចុង នាម
ប្ដីក្រោយរបស់ម្ដាយ។
-
ឪពុកទីទៃ នាម
បងប្អូនបង្កើតដែលមានម្ដាយជាមួយឪពុកផ្សេងគ្នា, ដោយបរិយាយថាបើឪពុកលះលែងម្ដាយឬឪពុកស្លាប់ទៅម្ដាយមានប្ដីទៀតហើយមានកូន, កូនមុននិងកូនក្រោយហៅថាបងប្អូនឪពុកទីទៃ។
-
ឪពុកធម៌ នាម
អ្នកដែលគេសុំធ្វើជាឪពុកដោយសេចក្ដីស្រឡាញ់រាប់អានតាមគន្លងធម៌។
-
ឪពុកធំ នាម
បងប្រុសរបស់ឪពុកឬរបស់ម្ដាយ។
-
ឪពុកមា នាម
ប្អូនប្រុសរបស់ឪពុកឬម្ដាយ ( ច្រើនហៅត្រឹមតែមាឬពូ )។
-
ឪម៉ាល់ នាម
ឈ្មោះភមរជាតិមួយប្រភេទមានទ្រនិចមានពិសក្លាខ្លាំងធ្វើសំបុកជារន្ធតូចៗនៅរួមគ្នា។
-
ឪម៉ៃ នាម
ឈ្មោះសត្វសារិកាមួយប្រភេទមាត្រនិងសម្បុរស្រដៀងនឹងប្រចៀចចំពុះលឿងខាងចុងត្រចៀកសម្បុរលឿង
-
ឪឡ នាម
ឈ្មោះបក្សីរាត្រីចរពួកគូកមាន២ប្រភេទគឺឪឡស្លឹកនិងឪឡធំ។
-
ឪឡឹក នាម
ឈ្មោះដំណាំមួយប្រភេទដើមជាវល្លិបោះទងវារលើដីផ្លែធំៗមិនសមនឹងទងមានពូជច្រើនប្រភេទផ្សេងៗគ្នា, សម្រាប់ប្រើជាអាហារ
-
ឪឡុង នាម
ឈ្មោះសារិកាមួយប្រភេទសម្បុរខ្មៅចំពុះនិងជើងលឿងទងត្រចៀកយារសំឡេងក្រអួន
-
ឪឡោក នាម
ឈ្មោះឈើធំមួយប្រភេទពួកអសារកព្រឹក្ស
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។