វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឈ ពាក្យដែលផ្ដើមដោយ "ឈ" មាន 155 ពាក្យ
ទំព័រ 1 / 6
-
ឈ នាម
តួអក្សរទី៤ក្នុងវគ្គទី២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាឈមានអក្ខរសូរអន្តរជាតិ [cʰ] ហើយជាព្យញ្ជនៈសូរមាត់មានទីបន្លឺនៅក្រអូមនិងជាសូរស្ទះធនិតឃោសៈ។
-
ឈប កិរិយាសព្ទ
ពោលពាក្យឈបនេះដោយបង្អូសវែងក្លាយមកអំពីពាក្យឈប់ជាពាក្យស្រែកបញ្ឈប់បសុសត្វគោជាដើមឱ្យឈប់ឱ្យបង្អង់តាមសញ្ញាដែលបានបង្ហាត់ដែលធ្លាប់ប្រើប្រាស់មក, ដោយសេចក្ដីបង្គាប់ថាឯងចូរឈប់! ឬថាចូរឈប់។
-
ឈប់ កិរិយាសព្ទ
បង្អង់នៅស្ងៀម, លើកលែងធ្វើ; លែងប្រព្រឹត្ត
-
ឈម កិរិយាសព្ទ
ឆ្ពោះមុខរកគ្នា, ឈ្ងោកឬសម្លឹងឆ្ពោះទៅរកអ្វីមួយ
-
ឈរ កិរិយាសព្ទ
ឋិតពេញជំហរជើងជាន់ត្រង់, ជាឈ្មោះឥរិយាបថមួយក្នុងឥរិយាបថទាំង៤គឺដើរ, ឈរ, អង្គុយ, ដេក។
-
ឈរជើង កិរិយាសព្ទ
បោះទីតាំងស្ថិតនៅឬគ្រប់គ្រងតំបន់ណាមួយ
-
ឈរឈ្មោះ កិរិយាសព្ទ
ដាក់ឈ្មោះជាបេក្ខជនឱ្យគេជ្រើសរើស
-
ឈរបញ្ជច់ខ្លួន កិរិយាសព្ទ
ឈរបន្ទន់ខ្លួនឱ្យជច់។
-
ឈរវង់ កិរិយាសព្ទ
ឈរព័ទ្ធជាមណ្ឌលមូល, ឈរដំកង់។
-
ឈរហ៊ៅ
ឈរឱបដៃស្ងៀមមិនស្ដីថាអ្វីគ្រាន់តែសម្ដែងខ្លួនឱ្យលោកអ្នកធំឃើញហើយលោកនឹងសួរឱ្យដឹងការណ៍។ ( ព . ប្រ .) ឈរធ្មឹងមិនស្ដី។
-
ឈាន កិរិយាសព្ទនាម
លើកជើងដើរ, យាសជើងបោះជំហានទៅ
-
ឈានចិត្ត នាម
ចិត្តដែលបានសម្រេចឈាន។
-
ឈានផល នាម
ផលរបស់ឈាន, សេចក្ដីសម្រេចប្រយោជន៍ដែលកើតអំពីឈាន។
-
ឈានពល នាម
កម្លាំងនៃឈាន។
-
ឈានសុខ នាម
សុខដែលកើតអំពីឈាន។
-
ឈានឫទ្ធិ នាម
ឫទ្ធិនៃឈាន, ឫទ្ធិដែលកើតអំពីឈាន។
-
ឈានានុភាព នាម
អានុភាព, អំណាច, តេជះនៃឈាន។
-
ឈាបនកិច្ច នាម
ការដុតសាកសព; ពាក្យនេះសម្រាប់ប្រើជាសាធារណៈមិនចំពោះបុគ្គល។មានន័យឱ្យប្រើតាមលំដាប់ជនខ្ពស់, កណ្ដាល, ទាបដូច្នេះគឺសម្រាប់ព្រះបរមសពនៃក្សត្រទ្រង់រាជ្យសម្ដេចព្រះវររាជជននី, សម្ដេចព្រះអគ្គមហេសី, ព្រះសពសម្ដេចព្រះមហាសង្ឃរាជ, ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់ហៅថាថ្វាយព្រះភ្លើង; សម្រាប់សេនាបតីនិងមន្ត្រីទាំងពួងឬរាស្ត្រប្រជាអ្នកមានកេរ្តិ៍ឈ្មោះហៅថារំលាយសព; សម្រាប់បព្វជិតទាំងពួងហៅថាបូជាឬបូជាសព; សម្រាប់រាស្ត្រប្រជាទាំងពួងហៅថារំលាយរូបឬធ្វើឈាបនកិច្ច; សម្រាប់ជនថោកថយហៅថាដុតឬដុតខ្មោច។
-
ឈាបនដ្ឋាន នាម
ទីសម្រាប់ធ្វើឈាបនកិច្ច, កន្លែងរំលាយសព
-
ឈាម នាម
អាការៈរាវ ( ធាតុទឹក ) សម្បុរក្រហមជ្រួតជ្រាបសព្វសរសៃក្នុងសព៌ាង្គកាយ។
-
ឈាមខ្មៅ គុណនាមនាម
( ព . ប្រ .) ដែលមានចិត្តអាក្រក់ក្បត់ទុយ៌ស
-
ឈាមច្រមុះ នាម
លោហិតហូរចេញពីច្រមុះដោយសារប៉ះទង្គិចនឹងអ្វីមួយគេវាយឬដោយអាការៈនៃជំងឺ
-
ឈាមជ័រ នាម
ពាក្យប្រើសម្គាល់សម្បុរស្បែកឬឈាម, សាច់ឈាម
-
ឈាមរងាល នាម
ឈាមច្រាលជាក់ស្តែង។
-
ឈាមរាវ គុណនាមនាម
ដែលខ្ចីគំនិតធ្វើអ្វីៗមិនគិតត្រូវខុស, ព្រហើនកោងកាច, ឈ្លានពានឥតមានសេចក្ដីគោរព, លុះក្នុងសន្ទុះចិត្ត
-
ឈាមស្រែកស្បែកហៅ នាម
( សំនួន .) ផលអាក្រក់ឬទណ្ឌកម្មដែលទទួលបានពីអំពើឃោរឃៅយង់ឃ្នងកាចសាហាវដែលខ្លួនបានប្រព្រឹត្ត
-
ឈាមអណ្ដែត នាម
( សំនួន .) អ្នកមានបុណ្យសំណាងល្អដែលបានទទួលលាភសក្ការៈណាមួយដោយមិននឹកស្មានដល់
-
ឈាវ គុណកិរិយាគុណនាម
ដែលរង្វើល, មួយៗ, ល្បោះៗ, មួយដងមួយកាល
-
ឈិង នាម
ឈ្មោះគ្រឿងភ្លេងមួយប្រភេទក្នុងវង់ភ្លេងខ្សែ
-
ឈីកាណូ នាម
ជនជាតិភាគតិចដែលរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក។ជនជាតិនេះមានប្រភពដើមមកពីប្រទេសម៉ិកស៊ិកនិងអាម៉េរិកឡាទីន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។