វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 1 / 50
-
ព កិរិយាសព្ទនាម
តួអក្សរទី៣ក្នុងវគ្គទី៥នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាពមានអក្ខរសូរអន្តរជាតិ [p] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅមាត់និងជាសូរស្ទះសិថិលឃោសៈ។
-
ពក កិរិយាសព្ទនាម
សាច់ដែលដុះជាដុំខ្ពស់ជាងសាច់ប្រក្រតី
-
ពកក នាម
ជំងឺដែលសម្គាល់ដោយការរីកធំឬមានដុំពកនៃក្រពេញទីរ៉ូអ៊ីតនៅនឹងកដោយសារក្រពេញនេះផលិតអ័រម៉ូនតិចពេកឬច្រើនពេកហើយជាធម្មតាច្រើនតែបណ្ដាលមកពីកង្វះជាតិអ៊ីយ៉ូតនៅក្នុងចំណីអាហារ
-
ពកឆ្អឹង នាម
ជំងឺមួយប្រភេទដែលមានអាការៈពីរយ៉ាងទី១គឺអាការៈរីកលូតលាស់ខុសប្រក្រតីរបស់ជាលិកាឆ្អឹងពេញវ័យដែលវិវត្តយឺតៗនៅនឹងកន្លែងបង្កបានជាកំពកនៃឆ្អឹង។ទី២គឺអាការៈជាដុំពកមានលក្ខណៈជាឆ្អឹងដែលកកើតឡើងនៅកន្លែងប៉ះទង្គិចញឹកញាប់នៃជាលិកាទន់របស់សព៌ាង្គកាយ
-
ពកសាច់ដុំ នាម
ដុំពកស្លូតកើតឡើងពីជាលិកាសាច់ដុំមិនប្រក្រតី។
-
ពកស្លា នាម
សាច់ដែលពករម៉ិងរម៉ង់រឹងៗនៅកែងដៃឬកែងជើងមានសណ្ឋាននិងទំហំស្រដៀងនឹងផ្លែស្លាហៅថាពកស្លា។
-
ពង កិរិយាសព្ទនាម
( នាមកិរិយា ) ដោរពង់ឡើង, ប៉ោងស្តុលឡើងដោយចំហាយក្ដៅ, ដោយរលាកភ្លើងឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់
-
ពងក្ដ នាមឧទានសព្ទ
( ព . អា .) ពងល្វា, ពងស្វាស។
-
ពងក្រពើ គុណនាម
( ព . ប្រ .) ដែលមានទ្រង់ទ្រាយស្រដៀងនឹងពងក្រពើ
-
ពងក្រហម នាម
ផ្នែកក្រហមនៃស៊ុត
-
ពងក្អុក គុណនាមនាម
( ព . ប្រ .) ពាក្យសម្រាប់ហៅផ្លែក្រសាំង, ផ្លែខ្វិត, ផ្លែត្របែក, ពោតជាដើមដែលនៅខ្ចីមានសាច់ឬគ្រាប់សណ្ឋានស្រដៀងនឹងពងត្រីក្អុកឬពងខ្យង
-
ពងខ្យង គុណនាមនាម
( ម . ព . ពងក្អុក )។
-
ពងចាប នាម
( សព្ទអារក្ស ) ពាក្យមេមត់ហៅកូនខ្ចីឬកូនតូច។
-
ពងចាំសម្បុក នាម
ពងសត្វដែលរួនមិនញាស់ ( ព . ខ្ព .) ថាស៊ុតចាំសម្បុក )។
-
ពងត្រង នាម
ឈ្មោះស្វាយមួយប្រភេទផ្លែរាងត្រមុលបន្តិចកាលនៅខ្ចីមានរសជូរខ្លាំង
-
ពងត្រី នាម
( ព . ប្រ .) ឈ្មោះក្បាច់រចនាមួយបែបមានភាពមូលៗរាយដង្ហែគ្នាជាខ្សែ
-
ពងទន្សង នាម
ឈ្មោះនំមួយប្រភេទរាងមូលទ្រវែងធ្វើពីម្សៅអង្ករស្រោបស្នូលធ្វើពីសណ្ដែកបាយដាក់បំពងខ្លាញ់រួចស្បាត់ស្ករស។
-
ពងទឹក នាម
ពងល្អិតៗកើតផ្ទាល់ពីទឹកអណ្ដែតត្រាលើទឹកសម្បុរខៀវអន្លងប្រើស្លបរិភោគបាន
-
ពងបង្កួយ គុណនាម
( ព . ប្រ .) ដែលនៅច្រុបៗមិនទាន់ងំល្អគឺស្ទើរឆៅស្ទើរឆ្អិន
-
ពងបែក នាម
ឈ្មោះរោគមួយប្រភេទកើតជារលកកែវពងហើយបែកៗហើយផ្ដួចពងឡើងទៀត
-
ពងមាន់ នាម
( ព . ប្រ .) ឈ្មោះចេកមួយប្រភេទផ្លែតូចៗដល់វេលាទុំមានសម្បុរលឿងរលោងជាចេកមានតម្លៃ
-
ពងលលក នាម
( ព . ប្រ .) ឈ្មោះដំឡូងព្រៃមួយប្រភេទមើមតូចៗមូលៗសណ្ឋានពងលលក
-
ពងល្វា នាម
( ម . ព . ពង៣)។
-
ពងស នាម
ផ្នែកសនៃស៊ុត។
-
ពងស្វាស នាម
( ម . ព . ពង៣)។
-
ពង់ កិរិយាសព្ទ
ចំកោង, ចំអឺត
-
ពង្រ នាម
ឈ្មោះឈើធំមួយប្រភេទមានសាច់រឹងមានផ្លែប្រើជាម្ជូរ
-
ពង្រត់ កិរិយាសព្ទ
នាំឱ្យរត់, នាំរត់ទាំងអំណាច
-
ពង្រន កិរិយាសព្ទ
ធ្វើសំឡេងឱ្យរន, ខំប្រឹងរលាក់រលែកសំឡេងឱ្យរន
-
ពង្រល កិរិយាសព្ទ
ធ្វើឱ្យមានរាងរល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។