វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឆ ពាក្យដែលផ្ដើមដោយ "ឆ" មាន 361 ពាក្យ
ទំព័រ 1 / 13
-
ឆ កិរិយាសព្ទគុណនាមនាមឧទានសព្ទ
តួអក្សរទី២ក្នុងវគ្គទី២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាឆមានអក្ខរសូរអន្តរជាតិ [cʰ] ហើយជាព្យញ្ជនៈសូរមាត់មានទីបន្លឺនៅក្រអូមនិងជាសូរស្ទះធនិតអឃោសៈ។ព្យព្ជានៈឆនេះតាមសំយោគវិធាន, កាលបើមានព្យព្ជានៈឯទៀតនៅពីខាងដើមត្រូវតម្រួតចពីខាងលើជាដរាបដូចជាចន្ទច្ឆាយា “ ស្រមោលព្រះចន្ទ ”; ឆទ្ទន្ត “ ដំរីមានភ្លុក៦ព័ណ៌ “; សេតច្ឆត្តឬស្វេតច្ឆត្រ “ ឆត្រស ” ជាដើម, ឯនឹងប្រើជាចន្ទឆាយា, ឆទន្ត, សេតឆត្តឬស្វេតឆត្រដូច្នេះពុំត្រឹមត្រូវតាមសំយោគវិធានឡើយ, លើកលែងតែពាក្យជាគាថាឬកាព្យដែលមានសម្ផស្សត្រូវដកតម្រួតចេញ។
-
ឆក គុណនាម
ដែលមានញកញោច, ដែលគ្មានសក់ដុះដុំៗ
-
ឆកល្វែង គុណនាម
ដែលមានចន្លោះប្រហោងដែលមានខ្វះខាត
-
ឆកាមាវចរ នាម
ឋានសួគ៌៦ជាន់ក្នុងពួកកាមភពគឺចាតុម្មហារាជិកា, តាវត្តិង្ស, យាមា, តុសិត, និម្មានរតី, បរនិម្មិតវសវត្តី។ ( តាមសំយោគវិធានត្រូវតម្រួតកជាឆក្កាមាវចរ )។
-
ឆកាមាវចរសួគ៌ នាម
ឋានសួគ៌ក្នុងពួកកាមាវចរ៦ជាន់។
-
ឆកោណ នាម
ពហុកោណដែលមានជ្រុងប្រាំមួយ។
-
ឆកោណនិយ័ត នាម
ឆកោណដែលមានប្រវែងជ្រុងទាំងប្រាំមួយស្មើគ្នានិងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
-
ឆក់ កិរិយាសព្ទ
ចាប់យកដោយប្រញាប់
-
ឆក់កណ្ដៀត កិរិយាសព្ទគុណនាម
ឆ្លៀតឱកាសឬពេលធ្វើអ្វីមួយដោយមិនពេញលេញ
-
ឆក់ជីវិត កិរិយាសព្ទ
( ព . ប្រ .) បណ្ដាលឱ្យបាត់បង់ជីវិត, សម្លាប់
-
ឆក់ឱកាស កិរិយាសព្ទគុណនាម
( ព . ប្រ .) ឆ្លៀតឱកាសរកឱកាសល្អដើម្បីនឹងធ្វើអ្វីមួយ
-
ឆក្សត្រ នាម
ឈ្មោះកណ្ឌទី១២នៃគម្ពីរមហាវេស្សន្តរជាតកហៅតាមដំណើររឿងត្រង់ក្សត្រទាំង៦ព្រះអង្គបានចូលរួមគ្នានៅព្រៃហិមពាន្ត
-
ឆក្សត្រិយ៍ នាម
( ម . ព . ឆក្សត្រ )។
-
ឆដា នាម
ពន្លឺលំអ ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )។
-
ឆដាភា នាម
ពន្លឺព្រោងព្រាយ, ឆ្វៀលឆ្វាត់, ដាលច្រវាត់; ផ្លេកបន្ទោរ ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )។
-
ឆត ឧទានសព្ទ
សូរឮដោយគោ, ក្របីដកដង្ហើមខ្លាំងដោយងើយផ្ងើយច្រមុះឡើងដោយហត់។
-
ឆត្រ នាម
ប្រដាប់មានដងឆ្អឹងគន្លឹះពាសសំពត់បើកតម្លោះបិទបានសម្រាប់បើកកាន់បាំងកម្ដៅថ្ងៃ, បាំងភ្លៀង
-
ឆត្រយោង នាម
ឧបករណ៍ធ្វើពីផ្ទាំងក្រណាត់រាងមូល ( ឬរាងផ្សេងៗទៀត ) មានខ្សែសម្រាប់ចងភ្ជាប់នឹងមនុស្សឬវត្ថុផ្សេងៗដែលត្រូវទម្លាក់ពីយន្តហោះឬរយ : កម្ពស់ណាមួយ
-
ឆត្ររួត នាម
ឆត្រមានរួត, ឆត្រមានជាន់ជាថ្នាក់ៗធំក្រោមតូចលើតាមលំដាប់។
-
ឆតៗ ឧទានសព្ទ
( ម . ព . ឆត )។
-
ឆទានសាលា នាម
សាលា, រោង៦កន្លែងសម្រាប់ចែកទានដល់ពួកស្មូម; ខ្មែរយើងច្រើនហៅត្រឡប់បទចុងជាដើមថាសាលាឆទាន ( សាល៉ាឆទាន )។គួរថាឆទ្ទានសាលា។
-
ឆទ្ទន្ត នាម
ឈ្មោះដំរីមួយប្រភេទក្នុងរឿងជាតក
-
ឆទ្វារ នាម
ទ្វារ៦គឺទ្វារភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោ ( ចិត្ត )។
-
ឆន្ទ នាម
ឈ្មោះដំណើរកាព្យមានកំណត់ដោយអក្សរដែលត្រូវរៀបរៀង ...។
-
ឆន្ទមិត្រ គុណនាម
ដែលជាមិត្តភក្ដិនៃមិត្តភាព។
-
ឆន្ទវិទ្យា នាម
ការសិក្សាពីលំនាំនៃចង្វាក់និងសំឡេងនៅក្នុងភាសាឬកំណាព្យ
-
ឆន្ទវុត្តិប្បទីប នាម
ឈ្មោះគម្ពីរមួយដែលសំដែងអំពីបែបបទកាព្យខាងបាលីភាសា។
-
ឆន្ទសាស្ត្រ នាម
ឈ្មោះគម្ពីរដែលសំដែងអំពីដំណើរបែបបទកាព្យខាងភាសាសំស្ក្រឹត
-
ឆន្ទា នាម
ពាក្យសម្រាប់ហៅស្ត្រីដែលមានសេចក្ដីប្រាថ្នាធំរវះរវាមទៅរកកាមគុណជាអ្នករហើររហាយរាយមាយឡេះឡោះ
-
ឆន្ទាគតិ នាម
សេចក្ដីលំអៀងព្រោះតែស្រឡាញ់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។