វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 1 / 204
-
ស កិរិយាសព្ទគុណនាមនាម
តួអក្សរទី៥ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាសមានអក្ខរសូរអន្តរជាតិ [s] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅជើងធ្មេញនិងជាសូរត្រដុសអឃោសៈ។
-
សក កិរិយាសព្ទ
បកសំបក, យកសំបកចេញ, ធ្វើឱ្យរសក
-
សកកាល នាម
សករាជ ( ម . ប្រ ., ច្រ . ប្រ . សករាជជាង )។
-
សកញ៉ក គុណនាម
ដែលស្គមប្រដក់ទាំងមានឫកពាមើកៗផង
-
សកដមគ្គ នាម
ផ្លូវរទេះ, ផ្លូវធ្លា។
-
សកដមាគ៌ា នាម
( ម . ព . សកដមគ្គ )។
-
សកដ្ឋាននាសិកជៈ នាម
ព្យញ្ជនៈជាវគ្គន្តៈ៥តួគឺង, ញ, ណ, ន, ម, មានសូរសំឡេងកើតតាមឋានរបស់ខ្លួននិងត្រង់ច្រមុះផង; ហៅថាទ្វិដ្ឋានជៈ " អក្សរមានសូរសំឡេងកើតក្នុងឋានពីរ " ក៏បាន ( ព . វ .)។
-
សកត្ថ នាម
អត្ថរបស់ខ្លួនគឺសព្ទដែលមានអក្សរឬពាក្យដទៃរៀងភ្ជាប់ពីខាងចុងគ្រាន់តែផ្សំមកឱ្យស្រួលមាត់ឥតមានសំដៅសេចក្ដីថាជាអ្វីឡើយយកសេចក្ដីតែសព្ទដែលភ្ជាប់ពីខាងដើមនោះប៉ុណ្ណោះ ( ព . វ . សំ . បា .។
-
សកទាគាមិ នាម
( ព . ពុ .) ឈ្មោះមគ្គនិងផលជាលោកុត្តរធម៌របស់អរិយបុគ្គលអ្នកត្រឡប់មកកើតក្នុងលោកនេះម្ដងទៀតជាកំណត់; ហៅថាសកទាគាមិមគ្គ, សកទាគាមិផលប្រើជាសកិទាដូច្នេះវិញក៏មាន។
-
សកទាគាមិនី នាម
( ម . ព . សកទាគាមី )។
-
សកទាគាមី នាម
( ព . ពុ .) អរិយបុគ្គលដែលសម្រេចលោកុត្តរផលថ្នាក់ទី២ ( ក្នុងថ្នាក់ផលទាំង៤); អរិយបុគ្គលថ្នាក់នេះតែងវិលត្រឡប់មកកើតក្នុងមនុស្សលោកនេះម្ដងទៀតជាកំណត់។
-
សកនិរុត្តិ នាម
( ម . ព . សកាយនិរុត្តិ )។
-
សកភាសា នាម
ភាសារបស់ខ្លួន, សម្ដីសម្រាប់ជាតិ។
-
សកម៉្ញក គុណនាម
( ម . ព . សកញ៉ក )។
-
សកម្ម គុណនាម
ដែលប្រកបដោយកម្ម, ដែលប្រព្រឹត្តទៅមួយអន្លើដោយកម្ម; ដែលទាក់ទងដោយការងារ, ដែលនៅមិនស្ងៀម, ដែលចេះតែមានដំណើររវើករសិបជានិច្ច។
-
សកម្មកិរិយា នាម
កិរិយាសព្ទប្រកបដោយកម្មគឺកិរិយាសព្ទដែលកាលណានិយាយត្រូវស្រែកហៅអំពើដែលត្រូវធ្វើមកផង, ដូចជាធ្វើ, ស៊ី, ទទួល, វាយ, បិទជាដើម
-
សកម្មជន នាម
អ្នកដែលធ្វើការសកម្មឬឧស្សាហ៍ក្នុងការងារអ្វីមួយ
-
សកម្មធាតុ នាម
ធាតុគឺមូលឬឫសដើមរបស់កិរិយាសព្ទប្រកបដោយកម្ម, កាលណានិយាយត្រូវដាក់ពាក្យជាអំពើដែលត្រូវធ្វើមកផងដូចគ្នានឹងសកម្មកិរិយាដែរ ( ព . វ .)។
-
សកម្មនិយម នាម
ការប្រើសកម្មភាពប្រទាក់ក្រឡាគ្នាដើម្បីឱ្យមានការផ្លាស់ប្ដូរនៅក្នុងនយោបាយនិងសង្គម។
-
សកម្មភាព នាម
ភាពដែលប្រកបដោយកម្ម; ដំណើរដែលមានកិច្ចការប្រព្រឹត្តទៅជានិច្ច, ការកម្រើករវើកឥតឈប់ឈរ, ការបំពេញមុខការងារផ្សេងៗ, ...
-
សកម្មាកម្មកិរិយា នាម
( ព . វ .) កិរិយាសព្ទរូបតែមួយដដែលជាសកម្មក៏បានជាអកម្មក៏បានដូចជា ( ប្រកបជាសកម្ម ) សព្វថ្ងៃឯងប្រកបនូវការរបរអ្វី? ( ប្រកបការរបរអ្វី?) ខ្ញុំបាទប្រកបនូវកសិកម្ម ( ប្រកបការស្រែចម្ការ )។ ( ប្រកបជាអកម្ម ) សូមអ្នករាល់គ្នាប្រកបដោយសុខភាពនិងវឌ្ឍនភាពជានិច្ចនិរន្តរ៍។
-
សករណីយ នាម
អ្នកដែលមានកិច្ចការត្រូវធ្វើ, អ្នកដែលជាប់ជំពាក់ដោយកិច្ចការឬដែលកំពុងមានកិច្ចការ
-
សករណីយា នាម
( ម . ព . សករណីយ )។
-
សករាជ នាម
ការរាប់ថ្ងៃខែឆ្នាំឬការរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យឬដោយមានហេតុអស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឱ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើមបង្កើនមួយលេខរៀងរាល់ឆ្នាំ។
-
សកល គុណនាមកិរិយាសព្ទ
ដែលទូទៅ; ទាំងអស់, ទាំងមូល, ទាំងគ្រប់
-
សកលគ្រាម នាម
ស្រុកទាំងមូល, ពេញទាំងស្រុក, អស់ទាំងស្រុក។
-
សកលជនបទ នាម
ជនបទទាំងមូល។
-
សកលជម្ពូទ្វីប នាម
ជម្ពូទ្វីបទាំងមូល, ពេញទាំងជម្ពូទ្វីប។
-
សកលទិន នាម
ថ្ងៃទាំងមូល, ពេញមួយថ្ងៃ។
-
សកលទ្វីប នាម
ទ្វីបទាំងអស់, គ្រប់ទ្វីប។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។