វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ណ ពាក្យដែលផ្ដើមដោយ "ណ" មាន 54 ពាក្យ
ទំព័រ 1 / 2
-
ណ នាម
តួអក្សរទី៥ក្នុងវគ្គទី៣នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាណមានអក្ខរសូរអន្តរជាតិ [n] ព្យញ្ជនៈសូរច្រមុះមានទីបន្លឺនៅធ្មេញនិងជាសូរស្ទះឃោសៈ។
-
ណតណយ ឧទានសព្ទ
សូរសព្ទស្រឡៃភ្លេងពិណពាទ្យ។
-
ណយៗ ឧទានសព្ទ
ពាក្យប្រើសម្រាប់បន្ទរក្នុងចម្រៀង
-
ណា សព្វនាម
ពាក្យជាអនិយតសព្វនាមប្រាប់សេចក្ដីមិនទាន់ទៀង, មិនទាន់ប្រាកដឬមានអាការៈជាសេចក្ដីសង្ស័យ
-
ណាក៏ដោយ សព្វនាម
អ្វីក៏ដោយ។
-
ណាគ្រី នាម
ឈ្មោះឈើផ្កាមួយប្រភេទផ្កាមានពណ៌សលាយលឿងប្រឿងៗនិងចោលក្លិនក្រអូបនៅពេលយប់
-
ណាដៀ នាម
( ភូមិ .) ចំណុចមួយនៃស្វ៊ែមេឃនៅលើបន្ទាត់ផ្ចិតឈរដែលឈមនឹងសេនីត។
-
ណាណូម៉ែត្រ នាម
ឯកតារង្វាស់ប្រវែងស្មើនឹង០,០០០០០០០០១ម៉ែត្រ។
-
ណាត់ កិរិយាសព្ទនាម
និយាយប្ដេជ្ញា, មត់កំណត់វេលានឹងចួបគ្នា
-
ណាត់ជួប កិរិយាសព្ទ
កំណត់ពេលវេលានិងទីកន្លែងត្រូវជួបគ្នា
-
ណាមស្រង់ នាម
ទឹកសម្រាប់ស្រង់គឺន៉ាម់ស . " ទឹក ", ស្រង់ " ងូត " ( រ . ស .)
-
ណាមួយ គុណនាម
នីមួយ។
-
ណាយ កិរិយាសព្ទ
រសាយចិត្ត, លាកចិត្ត
-
ណាយចិត្ត កិរិយាសព្ទ
លែងចូលចិត្ត, លែងចង់បន្ត
-
ណាស់ គុណកិរិយា
ក្រៃពេក, ក្រៃលែង, លើសលប់, ខ្លាំង
-
ណាស់សា គុណកិរិយា
( ព . សា .) ពាក្យសម្រាប់និយាយបន្ថែមសង្កត់លើពាក្យណាស់ឱ្យរឹងតែខ្លាំងឡើងទៀត
-
ណាំង នាម
ស្បែកឆ្លាក់ជារូបតំណាងតួផ្សេងៗសម្រាប់ប្រើក្នុងល្បែងរបាំកាន់លើកឆ្លុះស្រមោលក្នុងស្បៃសឱ្យឃើញច្បាស់តាមដំណើររឿងដែលអ្នករបាំកំពុងពោលកំពុងថ្លែង
-
ណាំនួន គុណនាម
ល្មមល្មៃ, ល្វតល្វៃ, ទន់ភ្លន់, សមរម្យ, សមសួន
-
ណាំយ៉ា នាម
ឈ្មោះសម្លនំបញ្ចុកស្លដូចសម្លប្រហើរដែរតែដាក់ម្ទេសក្រហមក្រៀមនិងខ្ទិះដូង។
-
ណាំវ៉ា នាម
ឈ្មោះចេកមួយប្រភេទ
-
ណា៎ ឧទានសព្ទ
( ម . ព . ណ៎ះ!)។ណា៎ះ!។
-
ណិងណុង ឧទានសព្ទ
សូរសព្ទគងភ្លេងពិណពាទ្យផ្លែតូចៗ។
-
ណិបទូន នាម
ឈ្មោះភពមួយក្នុងប្រព័ន្ធព្រះអាទិត្យដែលនៅចុងក្រោយគេបង្អស់
-
ណិមណុម កិរិយាសព្ទគុណកិរិយា
ច្រិមច្រុមដោយអាការៈអៀនប្រៀនឬដោយអាការៈត្រេះត្រុះ
-
ណិមណុំ កិរិយាសព្ទគុណកិរិយា
( ម . ព . ណិមណុម )។
-
ណិល គុណកិរិយា
ធេង, ឆិញ, ឆិល,
-
ណឺង គុណកិរិយាឧទានសព្ទ
សូរសព្ទកណ្ដឹង, រគាំង។
-
ណឺងៗ ឧទានសព្ទ
( ម . ព . ណឺង១)។
-
ណឺត្រុង នាម
ផ្នែកមួយនៃអាតូមដែលមិនមានបន្ទុកអគ្គិសនី។
-
ណឺរ៉ូន នាម
កោសិកានៃប្រព័ន្ធប្រសាទដែលដឹកនាំព័ត៌មានទៅពាសពេញខ្លួនប្រាណមនុស្ស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។