វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 1 / 17
-
យ នាម
តួអក្សរទី១ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាយមានអក្ខរសូរអន្តរជាតិ [j] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅក្រអូមនិងជាសូរត្រដុសឃោសៈ។
-
យក កិរិយាសព្ទ
កាន់; នាំ; នាំទៅមក; ទទួល, ព្រមទទួល; ត្រូវការ; ជឿតាម; ប្រកាន់; ប្រកាន់តាម។ល។
-
យកកទៅលអន្ទាក់
( ព . ទ . បុ .) ហុចទំនងឱ្យជាប់កុនជាប់ដំណើរ ...។
-
យកការប្រាក់
ទទួលចំណេញលើសពីចំនួនប្រាក់ដើមដែលចងការឱ្យគេ។
-
យកកេរ្តិ៍ឈ្មោះ
( ម . ព . យកឈ្មោះ )។
-
យកកំណើត កិរិយាសព្ទ
ចាប់កំណើត។
-
យកក្ដី កិរិយាសព្ទ
( ព . បុ .) ប្រកាន់ទោស, ចាប់ដំណើរ។
-
យកខុស កិរិយាសព្ទ
ចាប់ខុស, ចាប់ប្រកាន់ថាខុស។
-
យកខ្លួនពុំរួច
ដោះខ្លួនពុំរួច ( ពីទុក្ខទោស )។
-
យកគាប់គួរ កិរិយាសព្ទ
ផ្គាប់ផ្គុនឱ្យមានសេចក្ដីគាប់គួរ។
-
យកគុណ កិរិយាសព្ទ
ទទួលបំណាច់គុណ, ទារគុណ, តវ៉ាថាខ្លួនមានគុណលើគេ។
-
យកគុណយកស្រ័យ កិរិយាសព្ទ
( ម . ព . យកគុណ )។
-
យកគុណស្រ័យ កិរិយាសព្ទ
( ម . ព . យក )។
-
យកគំនិត កិរិយាសព្ទ
ជឿតាមគំនិត
-
យកចិត្ត កិរិយាសព្ទ
អនុលោមតាមឱ្យត្រូវចិត្តគេ, ផ្គាប់តម្រូវតាមចិត្តគេ។
-
យកចិត្តទុកដាក់ កិរិយាសព្ទ
ធ្វើសេចក្ដីអើពើពុំប្រហែសធ្វេស។
-
យកចិត្តយកថ្លើម កិរិយាសព្ទ
( ម . ព . យកចិត្ត )។
-
យកចំណេញ កិរិយាសព្ទ
លៃលកឬគិតគៃឱ្យមានចំណេញ។
-
យកចំណេះ កិរិយាសព្ទ
រៀនឱ្យបានចេះ។
-
យកឆ្មាទៅប្រោស កិរិយាសព្ទ
យកឆ្មាទៅលែងបំបរបង់ចោល
-
យកជាកូន កិរិយាសព្ទ
ទទួលប្ដេជ្ញាឬព្រមទទួលអ្នកដែលមិនមែនជាកូនខ្លួនថាជាកូន។
-
យកជាគ្នា កិរិយាសព្ទ
ទទួលរាប់រកឱ្យបានជាគ្នា; ...។
-
យកជាតិ កិរិយាសព្ទ
ចាប់ជាតិ, ចាប់កំណើត។
-
យកជើងកប កិរិយាសព្ទ
តែងតែធ្វើឱ្យមានសេចក្ដីអន្តរាយរៀងរាល់ឆ្នាំ។
-
យកជើងរាទឹក កិរិយាសព្ទ
ដាក់ជើងទៅក្នុងទឹករាមិនឱ្យទូកលឿនទៅមុខ។
-
យកជ័យ កិរិយាសព្ទ
ធ្វើឱ្យមានជ័យ, ដណ្ដើមឱ្យមានជ័យ។
-
យកឈ្នូល កិរិយាសព្ទ
ទទួលឈ្នូល។
-
យកឈ្នួល កិរិយាសព្ទ
ទទួលឈ្នួលមានន័យថាទទួលយកថ្លៃដែលជួលឬទទួលយកមនុស្សជាឈ្នួល។
-
យកឈ្នះ កិរិយាសព្ទ
ធ្វើឱ្យបានឈ្នះ, ខំប្រឹងឱ្យមានជម្នះ។
-
យកឈ្មោះ កិរិយាសព្ទ
ធ្វើឱ្យមានឈ្មោះល្អចំពោះមកលើខ្លួន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។