វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 1 / 109
-
ប នាម
តួអក្សរទី១ក្នុងវគ្គទី៥នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាបមានអក្ខរសូរអន្តរជាតិ [ɓ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅមាត់និងជាសូរស្ទះសិថិលអឃោសៈ។
-
បក កិរិយាសព្ទ
យកសំបក, យកស្រោមឬយកអ្វីៗដែលរុំដោយស្រោបចេញដើម្បីនឹងសម្ដែងអាការខាងក្នុងឱ្យឃើញច្បាស់ឬដើម្បីនឹងយកស្រោម, យកសំបកជាដើមនោះ
-
បកកេរ្តិ៍ កិរិយាសព្ទ
និយាយសកេរ្តិ៍គេ, ហែកកេរ្តិ៍គេគឺនិយាយអាក្រក់ពីគេឱ្យឃើញច្បាស់លាស់ជាក់ស្ដែង។
-
បកកេស គុណនាម
( សំនួន .) ( ម . ព . គាស់កេស )។
-
បកតិ នាម
ដូចគ្នានឹងប្រក្រតីដែរ។
-
បកតិគុណនាម នាម
ពាក្យសម្ដែងលក្ខណៈរបស់នាមឬសព្វនាមតាមលំអានជាប្រក្រតី។ច្រើនប្រើជាគុណនាមប្រក្រតី។
-
បកតិទិន នាម
ដូចគ្នានឹងប្រក្រតីទិនដែរ។
-
បកតិនាម នាម
នាមប្រក្រតីគឺឈ្មោះកំណើត, ដូចជាបកតិនាមប្រាជ្ញ, គោត្តនាមព្រហ្ម ( ព្រហ្ម - ប្រាជ្ញឬប្រាជ្ញ - ព្រហ្ម ) ...។
-
បកតិភាព នាម
ភាពជាប្រក្រតី, ភាពធម្មតា
-
បកតិសំខ្យា នាម
សំខ្យាប្រក្រតីគឺការរាប់ចំនួនរាយ ( លេខរាយ )
-
បកប្រែ កិរិយាសព្ទ
ប្រែឬសម្រួលន័យសេចក្ដីពីភាសាមួយទៅភាសាមួយទៀត
-
បករឿង កិរិយាសព្ទ
និយាយសរឿងសហេតុកំបាំងឱ្យគេដឹងមិនសល់។
-
បកវត្ត កិរិយាសព្ទ
ប្រាប់វត្តប្រតិបត្តិ។
-
បកស្បែក នាម
ឈ្មោះពិធីបុណ្យមួយបែបដោយគេនិមន្តព្រះថេរៈរូបណាមួយមកទាញយកសំពត់ដែលគេក្រាបទទូរអស់ទាំងខ្លួនឱ្យលោកសូត្រធម៌បណ្ដើរទាញសំពត់នោះបណ្ដើរទាញសន្សឹមៗលៃឱ្យល្មមតែសូត្រធម៌ចប់សំពត់នោះក៏ផុតចេញអស់ពីលើខ្លួនទាយកដែរគេហៅពិធីបុណ្យនេះថាបកស្បែកឬឆាកបកស្បែក, គេជឿតាមទម្លាប់ជាបរម្បរាតៗគ្នាមកថានឹងអស់មានឧបទ្រពអពមង្គលអ្វីតទៅទៀតហើយ។ល។ពិធីបុណ្យនេះជាប្រពៃណីនិយមពុំមែនជាពុទ្ធសាសននិយមទេ, សម័យសព្វថ្ងៃនេះអ្នកជឿពិធីនោះនៅខ្លះដែរប៉ុន្តែមានចំនួនតិច។
-
បកស្រាយ កិរិយាសព្ទ
និយាយសម្រាយសេចក្ដីឱ្យងាយយល់, ពន្យល់បំភ្លឺយ៉ាងក្បោះក្បាយអំពីរឿងអ្វីមួយ
-
បកអណ្ដើក កិរិយាសព្ទ
កាត់លាក់ឈើជាផ្ទាំងៗបកយកស្រាយចេញ។
-
បកអាក្រាត កិរិយាសព្ទ
និយាយប្រាប់លាតត្រដាងនូវអំពើឬសកម្មភាពអាក្រក់របស់អ្នកណាម្នាក់
-
បការៈ នាម
ប្រភេទ, វិធី, បែប, បែបយ៉ាង; ទំនង; សេចក្ដីដោយឡែក
-
បកាសន៍ នាម
( គណិត .) ប្រយោគឬឃ្លាឬក៏អំណះអំណាងទាំងឡាយណាដែលគេអាចអះអាងឬសន្មតថាពិតឬមិនពិត
-
បកិណ្ណក គុណនាមនាម
ដែលជារបស់រាយរង, រាត់រាយ, បន្ទាប់បន្សំ
-
បកិណ្ណកកថា នាម
កថារាយរង, បន្ទាប់បន្សំ។
-
បកិណ្ណកាប័ណ នាម
ផ្សាររាយរង។
-
បកិណ្ណកៈ គុណនាមនាម
( ម . ព . បកិណ្ណក )។
-
បកោដិ គុណនាម
ឈ្មោះបកតិសំខ្យាថ្នាក់ខ្ពស់ចំនួនមួយរយសែនកោដិ ( មានសូន្យ១៤)។
-
បក់ កិរិយាសព្ទ
ធ្វើអវយវៈដែលអាចកម្រើកបានឱ្យកម្រើក
-
បក់បោយ កិរិយាសព្ទ
បក់ផងបោយផង។
-
បក្ខ នាម
ចំអេងស្លាប; ពួក។ល។ច្រើននិយាយថាបក្ខពួកឬពួកបក្ខឬថាស្ម័គ្របក្ខពួក។
-
បក្ខគណនា នាម
ការរាប់បក្ខគឺរាប់ឱ្យដឹងចំណែកថ្ងៃខែខ្នើតរនោច ( តាមដំណើរព្រះចន្ទ្រឬតាមដំណើរព្រះអាទិត្យ )។
-
បក្ខព័ន្ធ នាម
ការចងបាច់គ្នាជាពួកជាក្រុមបក្ខពួក។សព្វថ្ងៃពាក្យនេះប្រើសំដៅយកអ្នកដែលមានចិត្តស្ម័គ្រឬមានសេចក្ដីស្រឡាញ់ដោយស្មោះត្រង់ចំពោះមនុស្សឬចំពោះកិច្ចការណាមួយ
-
បក្ខសម្ព័ន្ធ នាម
ការចងបាច់គ្នាជាពួកជាក្រុមដើម្បីពង្រឹងកម្លាំងឱ្យបានរឹងប៉ឹងមុតមាំ; ពួកមនុស្សឬប្រជាពលរដ្ឋដែលប្រមូលផ្ដុំគ្នាជាពួកដើម្បីប្រឆាំងទប់ទល់នឹងខ្មាំងសត្រូវ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។