រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

បកស្បែក

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​ពិធី​បុណ្យ​មួយ​បែប​ដោយ​គេ​និមន្ត​ព្រះ​ថេរៈ​រូប​ណា​មួយ​មក​ទាញ​យក​សំពត់​ដែល​គេ​ក្រាប​ទទូរ​អស់​ទាំង​ខ្លួន​ឱ្យ​លោក​សូត្រ​ធម៌​បណ្ដើរ​ទាញ​សំពត់​នោះ​បណ្ដើរ​ទាញ​សន្សឹម​ៗ​លៃ​ឱ្យ​ល្មម​តែ​សូត្រ​ធម៌​ចប់​សំពត់​នោះ​ក៏​ផុត​ចេញ​អស់​ពី​លើ​ខ្លួន​ទាយក​ដែរ​គេ​ហៅ​ពិធី​បុណ្យ​នេះ​ថា​បក​ស្បែក​ឬឆាក​បក​ស្បែក, គេ​ជឿ​តាម​ទម្លាប់​ជា​បរម្បរាត​ៗ​គ្នា​មក​ថា​នឹង​អស់​មាន​ឧបទ្រព​អពមង្គល​អ្វី​ត​ទៅ​ទៀត​ហើយ​។​ល​។​ពិធី​បុណ្យ​នេះ​ជា​ប្រពៃណី​និយម​ពុំ​មែន​ជា​ពុទ្ធ​សាសន​និយម​ទេ, សម័យ​សព្វ​ថ្ងៃ​នេះ​អ្នក​ជឿ​ពិធី​នោះ​នៅ​ខ្លះ​ដែរ​ប៉ុន្តែ​មាន​ចំនួន​តិច​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម