វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1 / 1268
-
ក កិរិយាសព្ទនាម
តួអក្សរទី១ក្នុងវគ្គទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាកហើយតាងឱ្យព្យញ្ជនៈ / ក / មានអក្ខរសូរអន្តរជាតិ [k] ជាកណ្ឋជៈមានសំឡេងក្នុងឋានបំពង់កជាសិថិលអឃោសៈ។
-
កក កិរិយាសព្ទគុណនាមគុណកិរិយា
កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា
-
កកកុញ គុណកិរិយា
ច្រើនត្រៀបត្រាច្រើនកុះករណែនណាន់តាន់តាប់
-
កករ នាម
ផង់ឬកម្ទេចល្អិតដែលនៅក្នុងសភាវៈរាវមានទឹក, សុរា, ប្រេងជាដើម
-
កករចិត្ត នាម
ចិត្តសៅហ្មងហាក់ដូចជាមានកករ។
-
កកស្ទះ កិរិយាសព្ទ
មិនអាចផ្លាស់ទីរំកិលងាកកម្រើកឬធ្វើចលនាបានដោយសារមានរបស់គរជាប់បន្តគ្នាឬមនុស្សច្រើនណែនណាន់តាន់តាប់
-
កកាត គុណនាម
ដែលនៅសល់តិច, ដែលនៅសល់រលាបៗ
-
កកាយ កិរិយាសព្ទ
កាយរឿយៗ; ជីកដីជារន្ធ, ជារូង, ជារង, ជារណ្ដៅដោយដៃ ( មនុស្ស ), ដោយជើង ( សត្វ )
-
កកិចកកុច គុណនាម
ដែលមានចិត្តវៀច, មានគំនិតគេចកែ
-
កកិត កិរិយាសព្ទ
ពាល់, ដដុសឬប៉ះយ៉ាងស្រាល។
-
កកិល កិរិយាសព្ទ
ទៅដោយគូទពីកន្លែងមួយទៅកន្លែងមួយទៀត
-
កកូរ កិរិយាសព្ទ
កូរញយៗ
-
កកូរកកាយ កិរិយាសព្ទ
សសោះជ្រាវរាវរកអ្វីមួយ
-
កកេបកកាប គុណនាមកិរិយាសព្ទ
ដែលកខ្វេសកខ្វាសដោយខំប្រឹងដើរឬប្រឹងឡើងឱ្យបានឆាប់
-
កកេរ កិរិយាសព្ទ
ខាំរឿយៗដើម្បីឱ្យដាច់
-
កកេះ កិរិយាសព្ទ
កេះរឿយៗដោយក្រចកជាដើម។
-
កកែកកកោក គុណកិរិយានាម
សម្ដីនិយាយគ្នាឮសូរកោកៗច្រើនដង។
-
កកែកករ គុណកិរិយានាម
សម្ដីនិយាយមិនច្បាស់លាស់យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី
-
កកែងកកោង គុណនាមនាម
កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន។
-
កកែប នាម
អវយវៈសត្វចតុប្បាទពួកខ្លះនៅត្រង់គន្លាក់កែងជើងខាងក្រោយគល់ក្រចកជាខាងក្រោមកែបទាំងគូ
-
កកោក គុណកិរិយាឧទានសព្ទ
សូរនិយាយខ្លាំងឥតក្រែងដែលឮកោកៗ
-
កកោស កិរិយាសព្ទ
កោសដោយធ្វេសប្រហែសឥតមានបំណងនឹងធ្វើឱ្យវត្ថុមួយនិងវត្ថុមួយរបករបោចខូចខាតឡើយ។
-
កកោះ នាម
ឈ្មោះឈើមួយប្រភេទមានខ្លឹមពណ៌ក្រមៅប្រើការធ្វើសសរផ្ទះ, ក្ដារក្រាលឬក្ដារងឿ។
-
កក់ កិរិយាសព្ទនាម
ជម្រះសក់ឱ្យស្អាត
-
កក់ក្ដៅ កិរិយាសព្ទ
ក្ដៅល្មមក្ដៅស្រួល
-
កក្កដ នាម
ឈ្មោះខែទី៤នៃសុរិយគតិ, មាន៣១ថ្ងៃ។សព្វថ្ងៃប្រើជាកក្កដាក៏រាប់ជាខែទី៧ដែរ។
-
កក្កដា នាម
ឈ្មោះខែទី៧តាមសុរិយគតិមាន៣១ថ្ងៃនិងរាសីរូបក្ដាម។
-
កក្រិត គុណនាម
ពាក្យសម្រាប់ញ៉ាំងពាក្យខ្មៅឱ្យប្លែកឡើង
-
កក្រើក កិរិយាសព្ទ
កម្រើក, រញ្ជួយ, របើកឡើង។
-
កក្រើកញាប់ញ័រ កិរិយាសព្ទ
កក្រើកញ័រយ៉ាងញាប់សព្វអន្លើ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។