វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1268 / 1268
-
ឱ្យឈ្មោះ កិរិយាសព្ទ
( ម . ព . ឱ្យនាម )។
-
ឱ្យដឹងសខ្មៅ កិរិយាសព្ទ
( សំនួន .) ឃើញជាក់ស្ដែង, ដឹងពិតប្រាកដ
-
ឱ្យដៃ កិរិយាសព្ទ
បើកដៃឱ្យហ៊ានធ្វើ
-
ឱ្យដំណឹង កិរិយាសព្ទ
ប្រាប់ដំណឹង។
-
ឱ្យតម្រួយ កិរិយាសព្ទ
ប្រាប់តម្រួយ។
-
ឱ្យទឹក កិរិយាសព្ទ
ពិនិត្យមើលអាការៈសុខភាពរបស់កីឡាករប្រដាល់ឬមាន់បញ្ជល់ជាដើមនៅពេលសម្រាកដើម្បីព្យាបាលឬលើកទឹកចិត្តឱ្យប្រយុទ្ធបន្ត។
-
ឱ្យនាម កិរិយាសព្ទ
សន្មតនាមឬតាំងឈ្មោះ។
-
ឱ្យនិស្ស័យ កិរិយាសព្ទ
ទទួលឱ្យនៅជ្រកអាស្រ័យ។
-
ឱ្យន័យ កិរិយាសព្ទ
ពន្យល់។
-
ឱ្យសួយ កិរិយាសព្ទ
( ព . ប្រ .) លះឬប្រគល់ខ្លួនឱ្យតាមតែគេត្រូវការ។
-
ឱ្យហេតុ កិរិយាសព្ទ
ឱ្យទំនង។
-
ឱ្យអំណាច កិរិយាសព្ទ
បើកអំណាច, ប្រគល់អំណាច។ល
-
ឱ្យឧបាយ កិរិយាសព្ទ
ប្រាប់ឧបាយ។
-
ឳ ឧទានសព្ទ
ពាក្យស្រែកពន្យុះ, ញុះ, បញ្ឈឺចិត្ត, បញ្ជោរចិត្ត, បង្ខំឱ្យដាល់, ឱ្យវាយ, ឱ្យដេញខាំជាដើម
-
ឳទក គុណនាម
( ម . ព . ឱទក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។