វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឮ ពាក្យដែលផ្ដើមដោយ "ឮ" មាន 11 ពាក្យ
-
ឮ កិរិយាសព្ទនាម
ស្រៈសំស្ក្រឹតនេះជាទីឃៈជាទន្តជៈមានសំឡេងកើតត្រង់ប្រទល់ធ្មេញ ( ដូចលដែរ ), មានប្រើបន្តិចបន្តួចដូចជា ( ព . បុ .) ថា
-
ឮជា គុណកិរិយាគុណនាម
( ព . បុ .) ដែលល្បីល្បាញ; ជាញជ័យ, អង់អាច, ហៅហាន។ច្រើនប្រើតែក្នុងកាព្យ, ដូចជា
-
ឮជ័យ នាម
ទីដែលលេចឮឈ្មោះថាជាទីមានជ័យគឺជានាមដំបូងបង្អស់នៃក្រុងឧដុង្គដែលក្នុងសម័យនោះហៅថាបន្ទាយ : បន្ទាយឮជ័យគឺក្រុងឧដុង្គឮជ័យ ( សរសេរជាលឺជ័យក៏បាន )។លុះចំណេរកាលតមកទើបព្រះរាជធានីនេះប្រែនាមថាក្រុងឧដុង្គមានជ័យវិញ
-
ឮឈ្មោះ កិរិយាសព្ទ
ល្បីឈ្មោះ, សាយឈ្មោះ។
-
ឮនាម កិរិយាសព្ទ
( ម . ព . ឮឈ្មោះ )។
-
ឮមាត់ កិរិយាសព្ទ
ឮសូរបញ្ចេញវាចា។
-
ឮមាត់ឮក កិរិយាសព្ទ
ឮសូរឈ្លោះទាស់ទែងគ្នារអែករអោកបន្តិចបន្តួច។
-
ឮមាត់ឮពាក្យ កិរិយាសព្ទ
ឮសូរសម្ដីរិះគន់បន្ទោសឬនិយាយដើម, ត្មះតិះដៀល។ល។
-
ឮរអេចរអូច កិរិយាសព្ទ
ឮគេនិយាយខ្សឹបខ្សៀវគ្នាមិនទាន់ជាក់ប្រាកដគ្រាន់តែប្រហាក់ប្រហែល។
-
ឮលាន់ គុណកិរិយាគុណនាម
ដែលគ្រាន់តែឮលាន់កងរំពងប៉ុន្តែឮពុំប្រាកដជាសូរសព្ទអ្វីឬរឿងហេតុអ្វីឡើយ។ច្រើនប្រើជាពាក្យលាយក្នុងកាព្យ, ដូចជា
-
ឮសាយ គុណកិរិយាគុណនាម
( ព . បុ .) ដែលមានកេរ្តិ៍ឈ្មោះពីរោះល្បីលេចឮសាយសុសសព្វទិសានុទិស : កេរ្តិ៍ឈ្មោះឮសាយ; រុងរឿង, ថ្កើងថ្កាន : លោកឮសាយសប្បាយអស្ចារ្យណាស់។ច្រើនប្រើលាយក្នុងកាព្យ, ដូចជា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។