វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 1 / 37
-
ល កិរិយាសព្ទនាម
តួអក្សរទី៣ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាលមានអក្ខរសូរអន្តរជាតិ [l] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅជើងធ្មេញនិងជាសូរលំហូរឃោសៈ។
-
លក កិរិយាសព្ទនាម
ជីក, ចូក, ចូរ, ដាប់ឱ្យមានជាប្រឡាយជាចង្អូរ, ជាគន្លង, ជាហែប, ជាអណ្ដាត
-
លកញីឈ្មោល កិរិយាសព្ទ
លកសាច់ឈើឱ្យមានជាអណ្ដាតផ្ទុយគ្នាសម្រាប់ផ្គុំឬបិទឱ្យជិតមិនឱ្យមានប្រហោង
-
លក់ កិរិយាសព្ទ
ចំណាយទំនិញ, ឱ្យរបស់ទៅអ្នកទិញដោយយកថ្លៃ
-
លក់ខ្លួន កិរិយាសព្ទ
ចំណាយខ្លួនឱ្យជាអ្នកនៅបម្រើគេ។
-
លក់ជាតិ កិរិយាសព្ទ
យកទ្រព្យសម្បត្តិជាតិខ្លួនទៅឱ្យជាតិដទៃដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនឬក្រុមណាមួយ
-
លក់ជានិច្ច កិរិយាសព្ទ
( ម . ព . ដេកលក់ )។
-
លក់ជឿ កិរិយាសព្ទ
លក់ពុំទាន់យកថ្លៃដល់ដៃភ្លាមនៅឡើយដោយជឿថាអ្នកទិញនឹងចេញតម្លៃឱ្យពុំខាន។
-
លក់ដុំ កិរិយាសព្ទ
លក់ទាំងដុំៗទីទៃពីលក់រាយ។
-
លក់ដូរ កិរិយាសព្ទ
លក់ខ្លះដូរខ្លះគឺលក់របស់រប៉ិចរប៉ីរាយរង។
-
លក់ព្នៃ កិរិយាសព្ទ
លក់ទ្វេគុណ; ប្រើក្លាយមកពីពាក្យពិន័យគឺពិន័យលក់ទ្វេគុណមួយជាពីរ។
-
លក់ព្នៃស្ទៃអុំ នាម
( ព . ប្រ .) ពិន័យលក់សង្កត់សង្កិនញាំញីខុសមាត្រាច្បាប់។
-
លក់រាន កិរិយាសព្ទ
ដាក់អីវ៉ាន់លើរានលក់។
-
លក់រាយ កិរិយាសព្ទ
រំលែកទំនិញលក់តាមត្រូវការរបស់អ្នកទិញ។
-
លក់លង់ កិរិយាសព្ទ
លក់ជ្រុលដំណេក។
-
លក់លន់ កិរិយាសព្ទ
លក់ហួសប្រមាណ, លក់ជ្រៅមិនងាយភ្ញាក់
-
លក់ស្វា កិរិយាសព្ទ
លក់ពភ្លឹមពភ្លែតគឺស្ទើរលក់ស្ទើរភ្ញាក់ ( បាលីហៅកបិមិទ្ធ " លក់ស្វា ", ការយល់សប្នឃើញអ្វីៗទោះពិតក្ដីមិនពិតក្ដីឃើញត្រង់ស្របក់នេះឯងពុំមែនពេញជាលក់ពុំមែនពេញជាភ្ញាក់គឺត្រង់ចន្លោះលក់និងភ្ញាក់ ( ព . វិ .)។
-
លក្ខ នាម
កំណត់; ទីសម្គាល់, គ្រឿងចំណាំ; ចន្លោង; គ្រឿងកំណត់រាប់, ខ្នាត, ទីវ; បុណ្យ, បុណ្យភ័ព្វ, សំណាង។
-
លក្ខខណ្ឌ នាម
កម្រិត; សង្កាត់, ប៉ែកដោយឡែក; កំណត់គោល; ព្រំ
-
លក្ខណ នាម
គ្រឿងសម្គាល់, គ្រឿងចំណាំ; គ្រឿងសង្កេតនាខ្លួនប្រាណចង្អុលឱ្យឃើញច្បាស់ថាមានភ័ព្វឬឥតភ័ព្វ; គុណសម្បត្តិ
-
លក្ខណការណ៍ នាម
( ម . ព . លក្ខណហេតុ )។
-
លក្ខណញ្ញូ នាម
អ្នកស្គាល់លក្ខណៈ; ហោរ។
-
លក្ខណប្បញ្ញត្តិ នាម
បញ្ញត្តិតាមលក្ខណៈច្បាប់។
-
លក្ខណមន្ត នាម
មន្តឬចំណេះសម្រាប់ទាយលក្ខណៈខ្លួនប្រាណ។
-
លក្ខណវិជ្ជា នាម
( ម . ព . លក្ខណមន្ត )។
-
លក្ខណវិទ នាម
( ម . ព . លក្ខណវិទូ )។
-
លក្ខណវិទូ នាម
( ម . ព . លក្ខណញ្ញូ )។
-
លក្ខណវិនយប្បញ្ញត្តិ នាម
ការបញ្ញត្តិវិន័យ, បែបបទនៃការបញ្ញត្តិរបស់វិន័យ។
-
លក្ខណវិបត្តិ នាម
វិបត្តិលក្ខណៈ, ការខូចលក្ខណៈ, ទាស់លក្ខណៈ។
-
លក្ខណសញ្ញា នាម
ផ្លាកសញ្ញាសម្គាល់សក្ដិយសតួនាទី
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។