វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 1 / 169
-
អ នាមឧទានសព្ទ
តួអក្សរទី៨ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាអមានអក្ខរសូរអន្តរជាតិ [ʔ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅចន្លោះខ្សែសំឡេងនិងជាសូរស្ទះអឃោសៈ។
-
អក កិរិយាសព្ទនាម
( ម . ព . អករ៍ )។
-
អកកំបោរ នាម
( ម . ព . អក )។
-
អកតញ្ញុតា នាម
ភាវៈ, ភាពឬដំណើរជាអ្នកមិនដឹងឧបការគុណដែលគេធ្វើហើយ ( ចំពោះខ្លួន )។ ( ព . ផ្ទ .) កតញ្ញុតា។
-
អកតញ្ញូ នាម
អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ ( ចំពោះខ្លួន )។
-
អកតវេទិតា នាម
ភាវៈនៃបុគ្គលអ្នកមិនតបគុណឬមិនគិតនឹងតបឧបការគុណគេ។
-
អកតវេទិនី នាម
( ម . ព . អកតវេទី )។
-
អកតវេទី នាម
អ្នកដែលមិនតបឬមិនគិតនឹងតបឧបការគុណគេ។
-
អកនិដ្ឋ នាម
ឈ្មោះឋានសុទ្ធាវាសជាន់ទី៥
-
អកនិដ្ឋព្រហ្ម
ព្រហ្មក្នុងឋានអកនិដ្ឋ។
-
អកនិដ្ឋភព
ភពឬឋានអកនិដ្ឋ។
-
អកនិដ្ឋា នាម
( ម . ព . អកនិដ្ឋ )។
-
អកប្បិយ គុណនាម
ដែលមិនគួរ, មិនត្រូវទំនង, មិនសមដល់ការ; ដែលមានបញ្ញត្តិហាម
-
អកប្បិយបរិក្ខារ
បរិក្ខារដែលមិនគួរប្រើប្រាស់; បរិក្ខារដែលមានពុទ្ធប្បញ្ញត្តិហាមមិនឱ្យបព្វជិតពុទ្ធសាសនិកប្រើប្រាស់។
-
អកប្បិយភណ្ឌ
របស់ជាអកប្បិយៈ។
-
អកប្បិយភោជន
ភោជនដែលមិនគួរបរិភោគ។
-
អកប្បិយមំសំ
( ម . ព . អកប្បិយមំសៈ )។
-
អកប្បិយមំសៈ
សាច់ដែលមិនគួរបរិភោគ ( យ៉ាងដូចសាច់ដំរី, សេះ, ពស់, ខ្លាជាដើមដែលព្រះសព្វញ្ញុពុទ្ធទ្រង់ហាមមិនឱ្យបព្វជិតឆាន់ )។
-
អកប្បិយវត្ថុ
វត្ថុជាអកប្បិយៈគឺអ្វីៗដែលមានបញ្ញត្តិហាមមិនឱ្យប្រើប្រាស់ឬមិនឱ្យបរិភោគ។
-
អកប្បិយវោហារ
សម្ដីដែលមិនគួរនិយាយ; សម្ដីដែលសមណៈមិនត្រូវនិយាយ។
-
អកប្បិយៈ គុណនាម
( ម . ព . អកប្បិយ )។
-
អកម្ម គុណនាមនាម
ដែលរងអំពើតែមិនមានតបត។
-
អកម្មកិរិយា នាម
កិរិយាសព្ទដែលមិនត្រូវការកម្មបទដូចជាដេក, ដួល, ឈរ, អង្គុយ
-
អកម្មធាតុ នាម
មូលឬឫសដើមនៃកិរិយាសព្ទដែលមិនមានកម្ម ( ព . វ .)។
-
អកម្មភាព នាម
ភាពមិនមានអំពើឬចលនា។
-
អកម្មិក គុណនាម
ដែលមិនមានអំពើឬចលនា។
-
អកម្មិកភាព នាម
ជនដែលនៅស្ងៀមឥតកាន់ការណាមួយ។
-
អកយំ នាម
ឈ្មោះបទភ្លេងមួយប្រភេទមានលំនាំបទអណ្ដឺតអណ្ដកគន្លាក់គន្លើនគ្រលួចស្រដៀងនឹងសូរសព្ទអកយំ
-
អករណីយ គុណនាម
ដែលមិនគួរធ្វើ, ដែលមិនគប្បីឬមិនត្រូវធ្វើ
-
អករណីយកម្ម
អំពើឬការដែលមិនគួរធ្វើ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។