វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឦ ពាក្យដែលផ្ដើមដោយ "ឦ" មាន 7 ពាក្យ
-
ឦទិសនាម នាម
( ម . ព . សទិសសូរ )។
-
ឦស នាម
អ្នកធំអធិប, អធិបតី, អ្នកដែលជាម្ចាស់លើគេ។
-
ឦសធរ នាម
ឈ្មោះភ្នំមួយក្នុងពួកភ្នំសត្តបរិភណ្ឌ ( ខ្មែរប្រើពាក្យនេះជាងថាភ្នំឥសិន្ធរ )។
-
ឦសភាព នាម
ឥស្សរភាព។
-
ឦសាន នាម
ព្រះឥសូរ; ពន្លឺ; លម្អ។
-
ឦសូរ នាម
( ម . ព . ឥសូរ )។
-
ឦស្វរៈ នាម
ដូចគ្នានឹងឥស្សរៈ, ឥសូរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។