អ
អត្ថន័យ (3)
-
1
នាម
តួអក្សរទី៨ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាអមានអក្ខរសូរអន្តរជាតិ [ʔ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅចន្លោះខ្សែសំឡេងនិងជាសូរស្ទះអឃោសៈ។
-
2
នាម
ឈ្មោះប៉ីមួយប្រភេទធ្វើដោយដើមបបុសទាំងតួទាំងអណ្ដាតឬយកដើមបបុសធ្វើតែអណ្ដាតឯតួធ្វើដោយដើមពកជាដើម
ឧទាហរណ៍ ផ្លុំប៉ីអ។
-
3
ឧទានសព្ទ
សូរលាន់មាត់ដោយបញ្ជាក់សេចក្ដីឬដោយបាត់ងឿងឆ្ងល់ជាដើម
ឧទាហរណ៍ អ! ដូច្នោះទេឬ?; អ៎! ឯណោះទេហៈ? អ៎! អញ្ជើញមក!។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)