វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1263 / 1268
-
ឯភ្នែក
ខាងមុខ, ឯអនាគត។
-
ឯមុខ
ខាងមុខ, ខាងនាយ!។
-
ឯរាវ័ណ នាម
ឈ្មោះដំរីមានក្បាលបីជាព្រះទីន័ងព្រះឥន្ទ្រ
-
ឯលើ
ខាងលើ។
-
ឯវំ កិរិយាសព្ទគុណកិរិយា
យ៉ាងនេះ, ដូច្នេះ; យ៉ាងហ្នឹង, យ៉ាងហ្នឹងហើយ, មែនហើយ; ដោយប្រការដូច្នេះ, ដោយប្រការដូច្នោះ; ដូចសេចក្ដីដែលថាមកហើយនោះ; មានឧបមេយ្យដូច្នោះ; ...។
-
ឯហិភិក្ខុ នាម
ការបួសជាភិក្ខុដោយត្រឹមតែព្រះពុទ្ធដីកាថាអ្នកចូរជាភិក្ខុមក។សម័យបច្ចុប្បន្នការបួសជាភិក្ខុសាមណេរធម្មតាត្រូវកោរសក់កោរពុកមាត់កោរពុកចង្កាត្រូវមានស្បង់ចីពរសង្ឃាដីបាត្រនិងត្រូវមានគ្រូឧបសម្បទាចារ្យ ( អ្នកសូត្រ ) ការរកសង្ឃ ( អ្នកឱ្យត្រៃសរណគមន៍ ) ទើបបួសជាភិក្ខុជាសាមណេរបាន។ឯពាក្យថាបួសជាឯហិភិក្ខុមានតែសម័យព្រះពុទ្ធប៉ុណ្ណោះបច្ចុប្បន្នមិនមានទេ។ពាក្យថាឯហិមានន័យថាចូរមកចូរដល់ < ឥធាតុ + អបច្ច័យ + ហិបញ្ចមីប្រែថាចូរមកចូរដល់។ឯពាក្យថាភិក្ខុមាន័យថាអ្នកឃើញនូវភ័យអ្នកសូមអ្នកទម្លាយនូវកិសេស។សរុបមកពាក្យថាឯហិភិក្ខុមានន័យថាការបួសជាភិក្ខុដោយត្រឹមតែព្រះពុទ្ធវាចាថាអ្នកចូរជាភិក្ខុមកតែប៉ុណ្ណេះក៏បានឡើងជាភិក្ខុភាវៈ ( គឺកើតជាភិក្ខុដោយមិនចាច់កោរសក់មិនបាច់កោរពុកមាត់មិនបាច់កោរពុកចង្កាមិនបាច់រកស្បង់ចីពរឬបាត្រទេគឺរបស់ទាំងនេះកើតឡើងព្រមឯងក្នុងពេលព្រះពុទ្ធទ្រង់មានព្រះពុទ្ធដីកាថាអ្នកចូរជាភិក្ខុមកចុះ )។
-
ឯអាកាស
នាអាកាសឬឰដ៏អាកាស។
-
ឰ ធ.ឧទានសព្ទ
( ម . ព . ឰដ៏ )។
-
ឰកភាព នាម
( ម . ព . ឯកភាព )។
-
ឰករាត្រ នាម
( ម . ព . ឯករាត្រីក្នុងឯក២)។
-
ឰករាត្រី នាម
( ម . ព . ឯករាត្រីក្នុងឯក២)។
-
ឰកស័ក្ដិ
( ម . ព . ឯកស័ក្ដិក្នុងឯក២)។
-
ឰក្យភាព នាម
( ម . ព . ឰកភាពក្នុងឯក២)។
-
ឰក្យរាជ្យ នាម
( ម . ព . ឯករាជ្យ )។
-
ឰដ៏ ធ.
ពាក្យប្រាប់ទីមិនមែនពេញជាក្នុងឬលើ, ក្រោមគឺប្រាប់ថា " ត្រង់, នា, នៅនា, ឯ "
-
ឰរាវ័ណ នាម
( ម . ព . ឯរាវ័ណ )។
-
ឰរាវ័ត នាម
ឈ្មោះដំរីក្បាលបីឬដំរីប្រចាំទិសឧត្តរ ( តាមលទ្ធិព្រាហ្មណិក )។ឈ្មោះនាគមួយក្នុងរឿងនិទានតំណាល។
-
ឰសូរ គុណនាមនាម
ឥសូរឬឦសូរ; ឥស្សរិយៈ; មហិស្សរានុភាព, រាជតេជានុភាព, មហារាជានុភាព; មហាតេជានុភាព, មហាអំណាច ( សរសេរជាអៃសូរឬអៃសូរ្យក៏បាន។ប្រើជាមហៃសូរឬមហៃសូរ្យក៏បាន )។
-
ឰសូរ្យ គុណនាមនាម
( ម . ព . ឰសូរ )។
-
ឱ ឧទានសព្ទ
ពាក្យលាន់មាត់ដោយមានសេចក្ដីសង្វេគ, ដោយយល់ការជាក់, ដោយត្អូញជាដើម
-
ឱកាក នាម
ឈ្មោះរាជវង្សនៃព្រះបាទមនុ ( ក្នុងបឋមកប្ប ) ដែលជាប្រថមក្សត្រិយ៍ឬជាដើមរាជវង្សនៃក្សត្រិយ៍ទាំងឡាយតៗមក
-
ឱកាកៈ នាម
( ម . ព . ឱកាក )។
-
ឱកាស នាមឧទានសព្ទ
ហេតុ, ការណ៍; ស្ថាន, ទី, ទីទំនេរ, ចន្លោះ; វេលា, វេលាទំនេរ, ពេលស្រួល; ផ្លូវ, ទំនង; សិទ្ធិជោគ; ការនិយម, ការអនុលោម; សេចក្ដីអនុញ្ញាតឱ្យ; ការយល់ព្រមតាម
-
ឱកាសទាន
ការឱ្យឱកាស, ការបើកឱកាសឱ្យ។
-
ឱកាសនិយម នាម
ការប្រកាន់នូវនិន្នាការឬដែលចូលចិត្តឆ្លៀតឱកាសទាញយកអំណាចផលប្រយោជន៍
-
ឱកាសប្បដិសេធ
ការឃាត់ឬបិទឱកាស។
-
ឱកាសលោក នាម
ភាគអាកាស។
-
ឱកាសៈ នាម
( ម . ព . ឱកាស!)។
-
ឱក័ស នាម
ផ្ទះ, លំនៅ, ទីនៅអាស្រ័យ
-
ឱឃ នាម
អន្លង់; ជំនន់; ទឹកដែលឡើងលិចជ្រៅ; កម្លាំងខ្សែទឹក; ទឹកដែលហូរសំយុងចុះខ្លាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។