ឱកាក
នាម
អត្ថន័យ
-
1
នាម
ឈ្មោះរាជវង្សនៃព្រះបាទមនុ ( ក្នុងបឋមកប្ប ) ដែលជាប្រថមក្សត្រិយ៍ឬជាដើមរាជវង្សនៃក្សត្រិយ៍ទាំងឡាយតៗមក
ឧទាហរណ៍ វង្សឱកាកៈឬឱកាកវង្ស (ហៅឥក្ស្វាកុក៏បានវង្សឥក្ស្វាកុឬឥក្ស្វាកុវង្ស) ព្រះសិទ្ធត្ថ-គោតមគោត្តជាសក្យមុនីឱកាកសន្តតិវង្ស។ (ព.កា.) ព្រះបាទសុទ្ធោទន៍គោតមគោត្តឱកាកវង្សមានរាជបុត្រវិសុទ្ធគឺអង្គព្រះសម្ពុទ្ធទ្រង់ជាលោកនាថ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)