ឱកាស
អត្ថន័យ (2)
-
1
នាម
ហេតុ, ការណ៍; ស្ថាន, ទី, ទីទំនេរ, ចន្លោះ; វេលា, វេលាទំនេរ, ពេលស្រួល; ផ្លូវ, ទំនង; សិទ្ធិជោគ; ការនិយម, ការអនុលោម; សេចក្ដីអនុញ្ញាតឱ្យ; ការយល់ព្រមតាម
ឧទាហរណ៍ ឱកាសល្អពេលល្អ, ទំនងស្រួល (ព.កា.) ប្រើជាអវកាសក៏បាន)។ (ព.កា.) ថាយើងទៅរកគេកុំចូលផ្ដាសត្រូវសុំឱកាសគេជាមុនកុំស្រាប់តែចូលឱ្យហួសស៊ុនគេពុំដឹងមុនកុំអាលចូល។នេះគឺជាសុជីវធម៌បវរដែលលោកតែងអនុកូលឬអាចហៅថាច្បាប់ចេញចូលដូច្នេះទៅវិញក៏សឹងបាន។
-
2
ឧទានសព្ទ
សូមឱកាស! ឬសូមទានឱកាស! ( ពាក្យសម្រាប់សូមឱកាសដោយសេចក្ដីគោរព )
ឧទាហរណ៍ ឱកាស! ខ្ញុំព្រះករុណាសូមអារាធនា ... (ច្រើនប្រើតែខាងសាសនា)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)