ឯហិភិក្ខុ
អត្ថន័យ
-
1
នាម
ការបួសជាភិក្ខុដោយត្រឹមតែព្រះពុទ្ធដីកាថាអ្នកចូរជាភិក្ខុមក។សម័យបច្ចុប្បន្នការបួសជាភិក្ខុសាមណេរធម្មតាត្រូវកោរសក់កោរពុកមាត់កោរពុកចង្កាត្រូវមានស្បង់ចីពរសង្ឃាដីបាត្រនិងត្រូវមានគ្រូឧបសម្បទាចារ្យ ( អ្នកសូត្រ ) ការរកសង្ឃ ( អ្នកឱ្យត្រៃសរណគមន៍ ) ទើបបួសជាភិក្ខុជាសាមណេរបាន។ឯពាក្យថាបួសជាឯហិភិក្ខុមានតែសម័យព្រះពុទ្ធប៉ុណ្ណោះបច្ចុប្បន្នមិនមានទេ។ពាក្យថាឯហិមានន័យថាចូរមកចូរដល់ < ឥធាតុ + អបច្ច័យ + ហិបញ្ចមីប្រែថាចូរមកចូរដល់។ឯពាក្យថាភិក្ខុមាន័យថាអ្នកឃើញនូវភ័យអ្នកសូមអ្នកទម្លាយនូវកិសេស។សរុបមកពាក្យថាឯហិភិក្ខុមានន័យថាការបួសជាភិក្ខុដោយត្រឹមតែព្រះពុទ្ធវាចាថាអ្នកចូរជាភិក្ខុមកតែប៉ុណ្ណេះក៏បានឡើងជាភិក្ខុភាវៈ ( គឺកើតជាភិក្ខុដោយមិនចាច់កោរសក់មិនបាច់កោរពុកមាត់មិនបាច់កោរពុកចង្កាមិនបាច់រកស្បង់ចីពរឬបាត្រទេគឺរបស់ទាំងនេះកើតឡើងព្រមឯងក្នុងពេលព្រះពុទ្ធទ្រង់មានព្រះពុទ្ធដីកាថាអ្នកចូរជាភិក្ខុមកចុះ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)