វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1267 / 1268
-
ឱសថមន្ទីរ នាម
ផ្ទះលក់ថ្នាំរម្ងាប់រោគ។
-
ឱសថរស នាម
រសឱសថ, ទឹកថ្នាំរម្ងាប់រោគ។
-
ឱសថស្ថាន នាម
( ម . ព . ឱសថដ្ឋាន )។
-
ឱសថាគារ នាម
( ម . ព . ភេសជ្ជាគារ )។
-
ឱសថាល័យ នាម
មន្ទីរពេទ្យសាធារណៈសម្រាប់ពិនិត្យអាការរោគ, ចែកថ្នាំសង្កូវឬព្យាបាលរោគឱ្យបណ្ដាជនទួទៅ
-
ឱសថូបករណ៍ នាម
ឧបករណ៍សម្រាប់ផ្សំធ្វើឱសថ, រុក្ខជាតិដែលគេយកមកផ្សំថ្នាំសង្កូវ។
-
ឱសថៈ នាម
( ម . ព . ឱសថ )។
-
ឱសធ នាម
( ម . ព . ឱសថ )។
-
ឱសធកម្ម នាម
( ម . ព . ឱសថកម្មក្នុងឱសថ )។
-
ឱសធមន្ទីរ នាម
( ម . ព . ឱសថមន្ទីរក្នុងឱសថ )។
-
ឱសធរស
( ម . ព . ឱសថរស )។
-
ឱសធៈ នាម
( ម . ព . ឱសថ )។
-
ឱសានវាទ នាម
ពាក្យសម្ដីក្រោយបង្អស់; ការដាក់កំហិតក្រោយបំផុត, ខសន្យាជាដាច់ខាតចុងក្រោយបង្អស់, សេចក្ដីស្នើយ៉ាងច្បាស់លាស់និងយ៉ាងម៉ឺងម៉ាត់ក្រោយបំផុតរបស់រដ្ឋណាមួយដែលផ្ញើដាក់កំហិតដល់រដ្ឋមួយទៀតថាបើមិនយល់ព្រមទទួលតាមសេចក្ដីស្នើរបស់ខ្លួនទេខ្លួននឹងធ្វើយ៉ាងនេះឬយ៉ាងនោះឬក៏អាចនឹងបណ្ដាលឱ្យកើតមានសង្គ្រាមនឹងគ្នាក៏សឹងមាន
-
ឱសាហ៍ កិរិយាសព្ទ
( ម . ព . ឧស្សាហៈ )។
-
ឱស្ឋ នាម
រឹមបបូរមាត់, បបូរមាត់។ខ្មែរប្រើថា " មាត់ "; ប្រើជា ( រ . ស .) ព្រះឱស្ឋ។
-
ឱស្រព នាម
ល្បែងរបាំ, របាំយ៉ាងតូច។
-
ឱហាត កិរិយាសព្ទ
សង្វាតជានិច្ច, សម្ភី
-
ឱហាតសង្វាត
( ម . ព . សង្វាតឱហាត )។
-
ឱឡារិក គុណនាម
គ្រោតៗ, គ្រោតគ្រាត; ច្បាស់លាស់។
-
ឱឡារិករូប
រូបគ្រោតគ្រាត; រូបដែលច្បាស់លាស់។
-
ឱឡិគល្ល នាម
ប្រឡាយបង្ហូរទឹកសម្អុយឬរណ្ដៅទឹកសម្អុយ
-
ឱះ ឧទានសព្ទ
( ម . ព . អុះ!)។
-
ឱះឱ ឧទានសព្ទ
( ម . ព . អុះ!)។
-
ឱ្យ កិរិយាសព្ទ
អញ្ញត្រសព្ទដោយអនុវត្តតាមការពិភាក្សាហើយសម្រេចនៃគណៈកម្មការរៀបរៀងវចនានុក្រមខ្មែរគ្រាដំបូងបំផុតក្នុងកាលព . ស . ២៤៥៩គ . ស . ១៩១៥ថាត្រូវប្រើជាឱ្យយ៉ាងនេះមិនយល់ព្រមឱ្យប្រើជាឱយឬអោយឡើយ )
-
ឱ្យកាន់ការ កិរិយាសព្ទ
ឱ្យទទួលកាន់មុខការ។
-
ឱ្យការ កិរិយាសព្ទ
ផ្តល់ព័ត៌មានតម្រុយឬដំណឹងដល់នរណាម្នាក់។
-
ឱ្យការណ៍ កិរិយាសព្ទ
ប្រាប់ដំណើរការណ៍, ប្រាប់រឿងហេតុ
-
ឱ្យកូនទៅនៅក្ដី
ឱ្យកូននៅវត្តដោយមានភិក្ខុសង្ឃជាគ្រូបង្រៀនឱ្យបានចេះដឹងសេចក្ដីខុសត្រូវរាក់ជ្រៅ។
-
ឱ្យឃើញសខ្មៅ
( សំនួន .) ( ម . ព . ឱ្យដឹងសខ្មៅ )
-
ឱ្យជើង កិរិយាសព្ទ
ហុចជើងម្ខាងឱ្យចាប់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។