វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 5 / 1268
-
កញ្ចក នាម
( ព . ទ្រ .) មនុស្សឬសត្វដែលខ្ចកជើង។
-
កញ្ចក់ នាម
កែវឆ្លុះស្រមោលសម្រាប់មើលតែងខ្លួន។កែវដែលសម្រាប់ដាក់ធ្វើជញ្ជាំងទូឬកាត់ឱ្យតូចៗបិទភ្ជាប់ទៅលើវត្ថុអ្វីៗក៏ហៅថាកញ្ចក់ដែរ
-
កញ្ចក់ភ្នែក នាម
ផ្នែកថ្លាដែលពាសគ្រាប់ភ្នែក។
-
កញ្ចប់ នាម
អ្វីៗដែលខ្ចប់, បង្វេចវេចខ្ចប់
-
កញ្ចប់កញ្ចូវ កិរិយាសព្ទគុណនាម
សំដែងកាយវិការដោយធ្វើមាត់ដូចគេខ្ចប់ធ្វើមុខក្រញូវ
-
កញ្ចប់មាត់ នាម
ប្រជុំមាត់
-
កញ្ចាញ់ចេក នាម
ឈ្មោះសត្វមួយប្រភេទខ្លះពណ៌លឿងខ្ចីខ្លះពណ៌បៃតងជាពួកកង្កែបតែមានលំនៅខុសគ្នាពីកង្កែបច្រើននៅអាស្រ័យតែនឹងស្លឹកឈើ, រន្ធឈើជាដើមដែលសើមដែលត្រជាក់។
-
កញ្ចាញ់ច្រាស នាម
ឈ្មោះត្រីមួយប្រភេទរូបកន្តុលស្ដើងតូចមានទ្រនុងខ្នងនិងទ្រនុងពោះជាបន្លា។
-
កញ្ចាម នាម
តួអន្ទាក់សម្រាប់ទាក់ដំរីព្រៃ។
-
កញ្ចាស់ គុណនាមនាម
( ព . ទ្រ .) ដែលចាស់ខ្លាំង
-
កញ្ចាំង នាម
ឈ្មោះក្បាច់រចនាមានទំនងផ្សេងៗដែលហៅថាក្បាច់កញ្ចាំងច្រើនធ្វើពីស្ពាន់ក្រាប។
-
កញ្ចឹងក នាម
កន្លែងអវយវៈក្រោមកន្ទូតអូង។
-
កញ្ចឹបកញ្ចប់ នាម
កញ្ចប់ធំកញ្ចប់តូចច្រើនដែលនៅលាយឡំគ្នា
-
កញ្ចុំ នាម
វត្ថុរាយដែលរួមដែលប្រមូលគ្នាជាដុំ
-
កញ្ចុះ នាម
ឈ្មោះត្រីឥតស្រកាមួយប្រភេទមានធ្មុងដុះនៅក្រោយត្រចៀកទាំងពីរខាងធ្មុងមួយដុះនៅលើខ្នងរូបស្រដៀងគ្នានឹងត្រីឆ្លាំងតែតូចជាងត្រីឆ្លាំង។កញ្ចុះមានបីប្រភេទគឺកញ្ចុះក្ដោង, កញ្ចុះថ្ម, កញ្ចុះឆ្នូត។
-
កញ្ចូញ នាម
អវយវៈត្រង់ទីបំផុតនៃចង្វែកគូទ
-
កញ្ចែ នាម
នាមសត្វស្លាបតូចមួយប្រភេទពួកកំពោងច្រើនចូលចិត្តស៊ីគមដូង, គមត្នោតតែស៊ីហើយដើមដូងត្នោតនោះតែងវិនាស។
-
កញ្ចោង នាម
កូបដំរីដ៏វិសេសមានមុខបួនដែលធ្វើវិចិត្រផ្សេងៗសម្រាប់ជាទីនាំងម្ចាស់ផែនដី។
-
កញ្ចោត គុណនាម
( ព . ទ្រ .) ដែលខ្ចកដោយមានជើងចោតម្ខាងឬទាំងពីរខាងហើយដើរខ្ចោតៗជាន់ដីដោយចុងជើងកែងជើងផុតពីដី
-
កញ្ចោប នាម
របស់ដែលគេខ្ចោបគេវេច
-
កញ្ច្រង់ នាម
សម្ដីរូបមេមត់ហៅគោ។
-
កញ្ច្រឹក គុណកិរិយា
ដែលមានមាត្រតូចទាប
-
កញ្ច្រឺប គុណនាម
ដែលបះឡើងខ្នឺបទៅលើ
-
កញ្ច្រែង នាម
ប្រដាប់ប្រើត្បាញនឹងបន្ទោះដូចល្អី, កញ្ជើតែត្បាញរង្វើលៗ; កញ្ច្រែងរាងជ្រៅប្រហោងធំៗសម្រាប់ដាក់ត្រី, ឯកញ្ច្រែងរាងរាក់ហើយប្រហោងតូចៗសម្រាប់រែងអង្ករ
-
កញ្ឆក់ កិរិយាសព្ទ
ចាប់យកបានដោយប្រញាប់។
-
កញ្ឆក់កញ្ឆែង កិរិយាសព្ទ
ចាប់ទាញកន្ត្រាក់ឥតគួរឥតប្រណី។
-
កញ្ឆត គុណនាម
ដែលខាត, មានឈូង, ឆក, មិនជាធម្មតា
-
កញ្ឆល កិរិយាសព្ទ
លោត, ដាលច្រឡោត
-
កញ្ឆា នាម
ឈ្មោះដំណាំមួយប្រភេទមានស្លឹកសម្រាប់ហាន់ជក់លាយនឹងថ្នាំជក់ទៅស្រវឹងនាំឱ្យងេងងោងវង្វេង។
-
កញ្ឆាក់កញ្ឆែង កិរិយាសព្ទ
ពាក្យនិយាយក្លាយពីកញ្ឆក់កញ្ឆែង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។