វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 3 / 1268
-
កងចល័ត នាម
ក្រុមយុវជននៅក្នុងសម័យខ្មែរក្រហមដែលអាចចល័តពីកន្លែងមួយទៅកន្លែងមួយសម្រាប់ការងារបង្កបង្កើនផល។
-
កងចៅ នាម
ពួកស្ត្រីខ្ញុំរាជការក្នុងព្រះបរមរាជវាំងធ្វើការពួកបាវ ( ស្ត្រីទាំងនេះកាលពីបុរាណគេជ្រើសរើសយកតែកូនចៅពលឬរបឹប )។
-
កងឈ្លប នាម
ក្រុមស៊ើបការនៅក្នុងសម័យខ្មែរក្រហម។
-
កងទងឈូក នាម
គ្រឿងអលង្ការមួយប្រភេទធ្វើពីលោហៈដែលផ្នែកខាងចុងទាំងពីរខាងទល់មុខគ្នារចនាដូចផ្កាឈូកក្រពុំសម្រាប់ពាក់នៅកជើងនៃអ្នករបាំបុរាណខ្មែរហើយក៏មានពាក់នៅកដៃផងដែរ
-
កងទ័ព នាម
ក្រុមមនុស្សត្រៀមច្បាំងនឹងសត្រូវ, ឬសេនារេហ៍ពលដែលមានកាតព្វកិច្ចការពារជាតិ, មាតុភូមិរកសន្តិសុខជូនប្រជាជននិងស្រុកទេស។
-
កងទ័ពជើងគោក នាម
អង្គភាពកងទ័ពដែលមានកាតព្វកិច្ចធ្វើប្រតិបត្តិការនៅលើដែនគោក
-
កងទ័ពជើងទឹក នាម
អង្គភាពកងទ័ពដែលមានកាតព្វកិច្ចធ្វើប្រតិបត្តិការនៅលើដែនទឹកដែនសមុទ្រជាដើម
-
កងទ័ពអាកាស នាម
អង្គភាពកងទ័ពដែលមានកាតព្វកិច្ចធ្វើប្រតិបត្តិការក្នុងដែនអាកាស។
-
កងទ្រនាប់ នាម
កងទ្រនាប់ដាក់ចន្លោះក្បាលខ្ចៅសម្រាប់រឹតបន្តឹងខ្ចៅ
-
កងនាវា នាម
អង្គភាពកងទ័ពដែលជាផ្នែកមួយនៃកងទ័ពជើងទឹកមានជំនាញខាងនាវាចរណ៍។
-
កងពល នាម
អង្គភាពយោធាដែលមានរចនាសម្ព័ន្ធការងារតាមការកំណត់របស់ក្រសួងការពារជាតិ
-
កងពលតូច នាម
កងប្រដាប់អាវុធដែលមានឋានានុក្រមបន្ទាប់ក្រោមកងពលធំ។
-
កងពលធំ នាម
កងប្រដាប់អាវុធដែលមានឋានានុក្រមខ្ពស់ជាងគេ។
-
កងព័ន្ធ នាម
ពិធីបុណ្យទ្វាទសមាសសំគាល់ដោយទង់ជ័យចងបោះនៅទូកទូកនោះចងពួរបោះយុថ្កានៅកណ្ដាលស្នាមប្រណាំងទូក - ងដើម្បីឱ្យទូក - ងដែលប្រណាំងគ្នា១អុំខាងក្នុង១អុំខាងក្រៅ។
-
កងមាស នាម
ឈ្មោះស្រុកមួយឋិតនៅតាមទន្លេមេគង្គរួមចូលក្នុងខែត្រកំពង់ចាម។
-
កងយោធពលខេមរភូមិន្ទ នាម
កងទ័ពទាំងបីប្រភេទដែលមានព្រះមហាក្សត្រជាអគ្គមេបញ្ជាការ
-
កងរាក់ នាម
កងដៃមួយប្រភេទដែលមានមុខកាត់បីជ្រុងរាងដូចទ្រនុងខ្នងសត្វពស់ដោយមានឆ្លាក់ក្បាច់ភ្ញី។
-
កងរាជអាវុធហត្ថ នាម
ផ្នែកនៃកងយោធពលខេមរភូមិន្ទដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់លើពលរដ្ឋស៊ីវិលនិងយោធា
-
កងរឹត នាម
ប្រដាប់រឹតបន្តឹងសាច់ក្រណាត់មានសណ្ឋានជារង្វង់ប្រើក្នុងការដេរប៉ាក់
-
កងវរសេនាតូច នាម
កងប្រដាប់អាវុធដែលមានឋានានុក្រមបន្ទាប់ក្រោមកងវរសេនាធំ
-
កងវរសេនាធំ នាម
កងប្រដាប់អាវុធដែលមានឋានានុក្រមបន្ទាប់ក្រោមកងពលតូច។
-
កងសោយ នាម
ឈ្មោះបទភ្លេងខ្មែរមួយយ៉ាង
-
កងអនុសេនាតូច នាម
កងប្រដាប់អាវុធដែលមានឋានានុក្រមបន្ទាប់ក្រោមកងអនុសេនាធំ។
-
កងអនុសេនាធំ នាម
កងប្រដាប់អាវុធដែលមានឋានានុក្រមបន្ទាប់ក្រោមកងវរសេនាតូច។
-
កងអន្តរាគមន៍ នាម
កងកម្លាំងដែលមានភារកិច្ចជួយសម្របសម្រួលក្នុងបញ្ហាសន្តិសុខឬគ្រោះអាសន្នណាមួយ
-
កង់ នាម
( ព . សា .) យានកង់ពីរដែលអាចប្រព្រឹត្តទៅមុខបានដោយសារឈ្នាន់, ច្រវាក់ថាសជាដើមដែលដាក់ទាក់ទងគ្នាជាមួយនឹងដុំនៃកង់ក្រោយនិងដុំកណ្ដាល; ទោចក្រយាន។
-
កង់ឌុប នាម
( ព . សា .) មធ្យោបាយដឹកជញ្ជូនដោយកង់យកថ្លៃឈ្នួល
-
កង់ទីន នាម
( ម . ព . អាហារដ្ឋាន )។
-
កង់បី នាម
( ព . សា .) មធ្យោបាយដឹកជញ្ជូនដោយរ៉ឺម៉កដែលអូសដោយម៉ូតូដឹកអ្នកដំណើរយកថ្លៃឈ្នួល។ថ្វីបើចំនួនកង់មានដល់ទៅបួនតែគេនៅតែហៅថាកង់បីដដែល
-
កង់យោង នាម
កង់លោហៈមួយបែបភ្ជាប់ទៅនឹងម៉ាស៊ីនសម្រាប់បង្កើនកម្លាំងវិលឱ្យបានខ្លាំង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។