វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 7 / 1268
-
កញ្ជ្រម គុណនាម
( ព . ទ្រ .) ដែលមិនអង់អាចឬដែលមានកិរិយាបែបជាអ្នកខ្លាចគេ
-
កញ្ជ្រឹល នាម
ឈ្មោះវល្លិមួយប្រភេទជាថ្នាំសម្រាប់ត្រាំងូតរម្ងាប់រោគកញ្ជ្រឹល
-
កញ្ជ្រូក នាម
ឈ្មោះត្រីរំអិលតូចមួយប្រភេទមានស្នែងពីរបើកបិទបានមុខស្រួចមានព្រុយពីរទ្រនុងក្រហមកន្ទុយឆែក។
-
កញ្ជ្រួច នាម
( ម . ព . កាំជ្រួច១)។
-
កញ្ជ្រៀច នាម
ឈ្មោះបក្សីមួយប្រភេទស្រដៀងនឹងសាលិកាក្របី, តែសម្បុរប្រផេះ។
-
កញ្ជ្រៀប នាម
ឈ្មោះត្រសក់ផ្អរយ៉ាងតូច
-
កញ្ជ្រៀវ កិរិយាសព្ទ
ស្រែកខ្ញៀវខ្ញារ
-
កញ្ជ្រោក កិរិយាសព្ទ
បោកបាចសាចទឹក
-
កញ្ជ្រោកបោកបាច កិរិយាសព្ទ
និយាយខ្លាំងៗដូចគេកញ្ជ្រោកទឹកដូចគេបោកដូចគេបាចសាចទឹក
-
កញ្ជ្រោង នាម
ឈ្មោះសត្វព្រៃជើង៤មួយប្រភេទក្នុងពួកសត្វមានដោះរូបរាងស្រដៀងគ្នានឹងខ្លាត្រីរោមប្រផេះពព្រុស។
-
កញ្ជ្រោល កិរិយាសព្ទ
ច្រឡោតដាល, លោត
-
កញ្ឈូស កិរិយាសព្ទ
ឈូសដោយបំពាន, ដោយបង្ខំ; សព្ទនេះសម្រាប់និយាយបានតែដំរីឈូសដី
-
កញ្ញា នាម
ស្រីក្រមុំតូច, ស្រីជំទង់។
-
កញ្ញាកិត្តិយស នាម
កញ្ញាដែលត្រូវជ្រើសរើសអមបវរកញ្ញាក្នុងការប្រឡងរូប។
-
កដប នាម
ឈ្មោះបក្សីមួយប្រភេទរូបតូចប៉ុនលលកចំពុះវែងសម្បុរសច្រើនធ្វើសំបុកពងតែក្នុងដីតាមច្រាំងទន្លេ, ស្ទឹង, ព្រែក។
-
កដៃ នាម
ផ្នែកនៃអវយវៈដែលតពីឆ្អឹងចុងកំភួនដៃមកប្រអប់ដៃ
-
កដ្ឋគ្គិ នាម
ភ្លើងដែលឆេះឧសឬឆេះឈើ។
-
កឋិន នាម
( ម . ព . កថិន )។
-
កឋិនត្ថារកិច្ច នាម
( ម . ព . កថិនត្ថារកិច្ច )។
-
កណសិលា នាម
( ម . ព . ថ្មក្រានីត )។
-
កណា នាម
ពាក្យបំព្រួញនៃពាក្យ « ករុណា » ទទួលចំពោះព្រះសង្ឃ
-
កណិការ នាម
ឈ្មោះឈើផ្កាមួយប្រភេទមានផ្កាសសណ្ឋានប្រហែលនឹងផ្កាម្លិះក្លិនក្រអូប។
-
កណ្ដកសញ្ញា នាម
ឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានដូចបន្លា (,) តាមរបៀបអឺរ៉ុប, សម្រាប់ប្រើក្នុងការដកឃ្លាជាដើម។ហៅថាសញ្ញាក្បៀសក៏បាន។
-
កណ្ដក់ គុណនាមនាម
ដែលមានក្រហូងដក់ទឹក, ដក់ធូលីបាន។
-
កណ្ដប នាម
ប្រដាប់សម្រាប់អប, ស្នូលសម្រាប់ធ្វើជាមេក្រងស្បូវ, សម្រាប់ដេរស្លឹកប្រក់
-
កណ្ដាច គុណនាម
ដែលដាច, ដែលរហែកធ្លុះធ្លាយច្រើនកន្លែង
-
កណ្ដាច់ គុណនាមនាម
ឈ្មោះសត្វល្អិតមួយប្រភេទក្នុងពួកកណ្ដៀរតែមានរូបធំជាងកណ្ដៀរហើយមានសម្បុរក្រមៅជាង។
-
កណ្ដាច់លែះ គុណនាម
ដែលទ័លក្ររហាមរកនេះបាត់រកនោះគ្មាន
-
កណ្ដាញ់ គុណនាមនាម
ដុំសក់ក្រញាញ់ដែលមនុស្ស១ពួកកាន់ខាងក្បួនអាគមរាប់អានទុកជាគ្រឿងរក្សាខ្លួន។
-
កណ្ដាញ់ព្រាយ នាម
( ម . ព . កណ្ដាញ់១)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។