កណ្ដក់
គុណនាមនាម
អត្ថន័យ (4)
-
1
គុណនាម
ដែលមានក្រហូងដក់ទឹក, ដក់ធូលីបាន។
-
2
គុណនាម
( ព . ប្រ .) ថាអន់ចិត្ត
ឧទាហរណ៍ កណ្ដក់ចិត្ត។
-
3
គុណនាម
ដែលមានពកជាដុំដូចគេដក់អ្វីៗ
ឧទាហរណ៍ ពកកកណ្ដក់។
-
4
នាម
ឈ្មោះឈើមួយប្រភេទច្រើនដុះនៅព្រៃភ្នំឬព្រៃរនាម, ស្លឹកប្រើជាអន្លក់ឬជាបន្លែស្លក៏បាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)