វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 9 / 1268
-
កណ្ដៀរ នាម
ឈ្មោះសត្វល្អិតមួយពួកក្នុងពួកកណ្ដាច់ចេះពូនដីឱ្យកើតជាដំបូកជាត្រោកបាន។
-
កណ្ដៀរកោរកណ្ដុរកាត់
( សំនួន .) ខូចខាតហិនហោចអ្វីមួយបន្តិចម្ដងៗដោយការធ្វេសប្រហែស
-
កណ្ដៀវ នាម
ប្រដាប់ធ្វើដោយដែកមានផ្លែខុបសម្រាប់ច្រូតស្រូវ, ច្រូតស្មៅជាដើម។
-
កណ្ដេង នាម
ធូលីកករនៅបាតក្អមជាដើម
-
កណ្ដែងកណ្ដោច គុណនាម
ដែលនៅក្នុងទីស្ងាត់ឥតមានសូរសព្ទអ្វីទៅបណ្ដាលឱ្យភ្ញាក់ផ្អើលហើយមានតែនាំឱ្យមានសេចក្ដីសង្វេគក្នុងចិត្ត។
-
កណ្ដោច គុណកិរិយាគុណនាមប.
ដែលត្រមោចឯកឯង, ដែលមានចិត្តត្រមោចលន្លង់លន្លោចក្នុងទីស្ងាត់ជ្រងំ
-
កណ្ដោចកណ្ដែង គុណកិរិយា
( ម . ព . កណ្ដែងកណ្ដោច )។
-
កណ្ដោល នាម
ឈ្មោះឈើមួយប្រភេទមានស្លឹកធំៗសំបកក្រាស់ផ្កាក្លិនឆ្អាប, សំបកប្រើធ្វើជាទ្រនាប់ទ្រាប់ខ្នងដំរី។
-
កណ្ដោលបាត នាម
ឈ្មោះឈើមួយប្រភេទស្លឹកផ្លែនិងក្លិនប្រហែលគ្នានឹងកណ្ដោលធំតែដើមតូចទាបកម្ពស់ប្រមាណដើមស្ពៃ។
-
កណ្ឋជៈ គុណនាម
ដែលមានសូរសំឡេងកើតត្រង់ក ( បំពង់ក ) សូរសំឡេងនៃអក្សរអ, អា, ក, ខ, គ, ឃ, ង, ហ៨តួនេះកើតក្នុងក។
-
កណ្ឌ នាម
ព្រួញ; គ្រាប់កាំភ្លើង; ទង់; ដើម; កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ
-
កណ្ណធារ នាម
បុគ្គលដែលមានគុណវុឌ្ឍិឬសមត្ថភាពវិជ្ជាជីវៈសមស្របជួយដល់មេបញ្ជាការនាវាដើម្បីបើកបរនាវានៅពេលចូលនិងចេញពីកំពង់ផែ។
-
កណ្ណធារកិច្ច នាម
សកម្មភាពដែលធ្វើឡើងដោយកណ្ណធារ។
-
កណ្ហាជិនា នាម
ឈ្មោះព្រះរាជធីតានៃព្រះវេស្សន្តរមានក្នុងមហាវេស្សន្តរជាតក ( រឿងមហាជាតក៍ )។
-
កតញ្ញុតា នាម
សេចក្ដីដឹងឧបការគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន
-
កតញ្ញុតាធម៌ នាម
ធម៌គឺកតញ្ញុតា
-
កតញ្ញូ គុណនាមនាម
អ្នកដឹងឧបការគុណដែលអ្នកឯទៀតគេបានធ្វើហើយដល់ខ្លួនគឺអ្នកដែលមិនភ្លេច, មិនរមិលគុណគេ
-
កតវេទិតា នាម
ការដែលបានតបឬដែលគិតតែនឹងតបស្នងសងគុណដល់អ្នកមានគុណ
-
កតវេទិនី នាម
( ម . ព . កតវេទី )។
-
កតវេទី គុណនាមនាម
អ្នកដែលបានតប, ដែលគិតតែនឹងតបស្នងសងគុណដល់អ្នកមានគុណ
-
កតាវសាន នាម
ការស៊ូការមានះភាពឋិតថេរ។
-
កតិកា នាម
សេចក្ដីប្ដេជ្ញា, ការសន្មតិគ្នា, ការមត់គ្នា, ខសន្យា។
-
កតិកាភេទ នាម
ការបដិសេធកិច្ចសន្យាណាមួយពីព្រោះកិច្ចសន្យានោះមានវិការៈដល់ឫសគល់នៃការព្រមព្រៀងគ្នា។
-
កតិកាសញ្ញា នាម
សញ្ញាគឺការសន្មតិគ្នា, ការមត់គ្នាទុកជាគ្រឿងសំគាល់
-
កតូបការៈ នាម
អ្នកមានឧបការៈធ្វើហើយឬអ្នកធ្វើឧបការៈ។
-
កត់ កិរិយាសព្ទ
សរសេរចំណាំ
-
កត្តា នាម
អ្នកធ្វើ, អ្នកផ្ដើមធ្វើ, បុព្វហេតុឬស្ថានភាពដែលមានឥទ្ធិពលទៅលើរឿងអ្វីមួយ។
-
កត្តិក នាម
ឈ្មោះខែទី១២តាមចន្ទគតិមាន៣០ថ្ងៃ
-
កត្តុវាចក នាម
( ម . ព . កត្តុវាចកៈ )។
-
កត្តុវាចកៈ នាម
ឈ្មោះវាចកៈមួយក្នុងវេយ្យាករណ៍បាលី។ទម្រង់នៃល្បះដែលប្រធានធ្វើអំពើលើកម្មបទ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។