កញ្ឈូស
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ឈូសដោយបំពាន, ដោយបង្ខំ; សព្ទនេះសម្រាប់និយាយបានតែដំរីឈូសដី
ឧទាហរណ៍ ដំរីកញ្ឈូសដី។
-
2
កិរិយាសព្ទ
គ្រលុកត្រីប្រហុកដោយថ្នមៗស្រាលៗដើម្បីឱ្យជ្រុះស្រកាគឺវេលាធ្វើប្រហុកនោះត្រីដែលតូចៗយកស្រកាមិនកើតគេគ្រាន់តែកាត់ក្បាលត្រាំទឹកក្នុងពាងឬក្នុងវត្ថុអ្វីដែលជ្រៅហើយគេយកឫស្សីទាំងមូលមួយកំណាត់មកសាប់ចុងម្ខាងទើបគេគ្រលុកត្រីដែលត្រាំទឹកនោះទៅលុះជ្រុះស្រកាអស់ហើយគេស្រង់យកមកហាលថ្ងៃ
ឧទាហរណ៍ កញ្ឈូសត្រីប្រហុក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)