រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ឆ

កិរិយាសព្ទគុណនាមនាមឧទានសព្ទ

អត្ថន័យ (5)

  1. 1

    នាម

    តួ​អក្សរ​ទី​២​ក្នុង​វគ្គ​ទី​២​នៃ​អក្ខរ​ក្រម​ព្យញ្ជនៈ​ខ្មែរ​។​តួ​អក្សរ​នេះ​មាន​ឈ្មោះ​ថា​ឆ​មាន​អក្ខរ​សូរ​អន្តរ​ជាតិ [cʰ] ហើយ​ជា​ព្យញ្ជនៈ​សូរ​មាត់​មាន​ទី​បន្លឺ​នៅ​ក្រអូម​និង​ជា​សូរ​ស្ទះ​ធនិត​អឃោសៈ​។​ព្យ​ព្ជានៈ​ឆ​នេះ​តាម​សំយោគ​វិធាន, កាល​បើ​មាន​ព្យ​ព្ជានៈ​ឯ​ទៀត​នៅ​ពី​ខាង​ដើម​ត្រូវ​តម្រួត​ច​ពី​ខាង​លើ​ជា​ដរាប​ដូច​ជា​ចន្ទ​ច្ឆាយា “ ស្រមោល​ព្រះ​ចន្ទ ”; ឆទ្ទន្ត “ ដំរី​មាន​ភ្លុក​៦​ព័ណ៌ “; សេត​ច្ឆត្ត​ឬ​ស្វេតច្ឆត្រ “ ឆត្រស ” ជាដើម, ឯនឹង​ប្រើ​ជា​ចន្ទ​ឆាយា, ឆទន្ត, សេត​ឆត្ត​ឬ​ស្វេតឆត្រ​ដូច្នេះ​ពុំ​ត្រឹមត្រូវ​តាម​សំយោគ​វិធាន​ឡើយ, លើកលែង​តែ​ពាក្យ​ជា​គាថា​ឬ​កាព្យ​ដែល​មាន​សម្ផស្ស​ត្រូវ​ដក​តម្រួត​ចេញ​។

  2. 2

    ឧទានសព្ទ

    សូរ​ឮ​ដោយ​ទឹក​ហូរ​ឬ​ចាក់​គ្រាប់​អ្វី​នីមួយ​តូច​ៗ​មាន​ស្រូវ​អង្ករ​ជាដើម​។

  3. 3

    កិរិយាសព្ទ

    បំភាន់​ដោយ​សម្ដី​ដើម្បី​នឹង​យក​ទ្រព្យ​របស់​គេ

    ឧទាហរណ៍ ឆយកទ្រព្យគេ, ឆបោកប្រាក់គេ។

  4. 4

    កិរិយាសព្ទ

    ចង​ក​សត្វ​ពាហនៈ​រួប​ព័ទ្ធ​ឃ្លុំ​មាត់​ជួស​កន្លុះ​ជួស​បង្ហៀរ

    ឧទាហរណ៍ ឆច្រមុះកូនគោ​បង្ខានមិនឱ្យបៅដោះ។

  5. 5

    គុណនាម

    ប្រាំ​មួយ (៦)

    ឧទាហរណ៍ ឆមាស, ឆកោណ, ឆស័ក, ឆទ្វារ, ឆទ្ទន្ត (< ឆ + ទន្ត), ឆព្វិធ (< ឆ + វិធ), ឆឡង្គ (< ឆ + អង្គ)។ល។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម