គ
អត្ថន័យ (3)
-
1
នាម
តួអក្សរទី៣ក្នុងវគ្គទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាគមានអក្ខរសូរអន្តរជាតិ [k] ហើយជាព្យញ្ជនៈសូរមាត់មានទីបន្លឺនៅរនាំងក្រអូមនិងជាសូរស្ទះសិថិលឃោសៈ។
-
2
គុណនាម
ឥតសំដី
ឧទាហរណ៍ មនុស្សគ។
-
3
នាម
ឈ្មោះឈើជាដំណាំផ្លែមានសរសៃជាប៉ុយសំឡីសម្រាប់ច្រកញាត់ខ្នើយ, កែប, ពូកជាដើម
ឧទាហរណ៍ ព្រះសម្ពុទ្ធទ្រង់បញ្ញត្តហាមមិនឱ្យភិក្ខុសាមណេរប្រើប្រាស់ពូកញាត់សំឡីគ, ទ្រង់អនុញ្ញាតឱ្យប្រើពូកញាត់ស្មៅ, ញាត់ជក់ដូងជាដើមបាន, ឯកែប, ខ្នើយឱ្យញាត់សំឡីគបាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)