គក់
កិរិយាសព្ទនាម
អត្ថន័យ (3)
-
1
កិរិយាសព្ទ
តប់ដោយដៃក្ដាប់
ឧទាហរណ៍ គក់ខ្នងឱ្យខ្ញុំបន្តិច!។
-
2
កិរិយាសព្ទ
បោកសម្អាតខោអាវជាដើមដោយអាការៈជ្រំៗដូចគេគក់ដើម្បីឱ្យជ្រះក្អែល
ឧទាហរណ៍ គក់សំពត់, គក់ខោអាវ។
-
3
នាម
ហត្ថក្រពុំគឺខ្នាតរង្វាស់ប្រវែងពីត្រឹមកែងដៃទៅដល់ចុងម្រាមដៃដែលក្ដាប់ក្ដោបចូល
ឧទាហរណ៍ ប្រវែងមួយគក់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)