វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 642 / 1268
-
រចនាបទុម នាម
( ម . ព . រចនាប័ទ្ម )។
-
រចនាប័ទ្ម នាម
ក្បាច់ត្របកឈូក ( ហៅរចនាបទុមក៏បាន )
-
រចនាសម្ព័ន្ធ នាម
រូបរាងគ្រឿងការកសាងអ្វីដែលរចនារួមគ្នា; របៀបសង់ផ្គុំគ្រោង; របៀបដែលផ្នែកទាំងឡាយនៃអ្វីមួយត្រូវបានតភ្ជាប់គ្នាផ្គុំឬរួបរួមគ្នា, អ្វីដែលផ្គុំឡើងពីផ្នែកជាច្រើនជាពិសេសអគារ
-
រចលេខា នាម
ការគូរវាសឱ្យវិចិត្រ, ការគូរគំនូរ; ការសរសេរតែងសេចក្ដីឱ្យចុះរបៀប។
-
រចល់ កិរិយាសព្ទគុណកិរិយា
ជ្រួលជ្រើម, ជ្រួលច្របល់, ពោលពាក្យរញ៉ឡើងដោយជ្រួលជ្រើម
-
រចិត គុណនាម
ដែលរចនាដែលល្អិតល្អន់ដែលវិចិត្រ។
-
រចេចរចាច នាម
សូរឮចេចៗចាចៗដោយច្រើន
-
រចែករចោក គុណកិរិយា
ដែលឈ្លោះប្រកែករអែករអោកឬដែលឈ្លោះទាស់ទែងបាក់បែកគ្នា
-
រឆៀបរញេញ គុណកិរិយា
ដែលបានឮដំណឹងរហាក់រហៀងមិនប្រាកដនាំឱ្យកើតសេចក្ដីរង្កៀស
-
រឆេងរឆូង គុណនាម
ដែលក្រហេងក្រហូងពេញពាស
-
រឆេចរឆូច គុណនាម
ដែលមានស្នាមរវីមរវាមញោចចុះញោចឡើង
-
រឆេតរឆូត គុណនាម
ដែលមានស្នាមឆូតក្រវេមក្រវាមពេញពាស
-
រជក នាម
អ្នកជ្រលក់សំពត់, ជាងជ្រលក់សំពត់ជាដើម; ជាងលាបថ្នាំព័ណ៌។
-
រជកី នាម
( ម . ព . រជក )។
-
រជតកម្ម
ការធ្វើប្រាក់, ការធ្វើគ្រឿងប្រាក់។
-
រជតការ
អ្នកធ្វើប្រាក់, ជាងធ្វើគ្រឿងប្រាក់, អ្នកធ្វើប្រាក់។
-
រជតការិកា
( ម . ព . រជតការ )។
-
រជតភណ្ឌ
គ្រឿងប្រាក់។
-
រជតម័យ
ដែលធ្វើដោយប្រាក់, អ្វីៗដែលគេយកប្រាក់ធ្វើ។
-
រជតរស
ទឹកប្រាក់។
-
រជតវត្ថុ
ប្រាក់។
-
រជតៈ នាម
ប្រាក់។
-
រជនកម្ម នាម
ការជ្រលក់; ការលាបថ្នាំរំលេចព័ណ៌។
-
រជនី នាម
រាត្រី ( យប់ )។
-
រជនីករ នាម
ព្រះចន្ទ។
-
រជនីចរ នាម
បិសាចដែលត្រាច់តែក្នុងវេលាយប់, ព្រាយហោះ; ព្រះចន្ទ្រ; ផ្កាយ; ចោរ; អ្នកដើរល្បាតក្នុងវេលាយប់; សត្វដែលចេញរកស៊ីតែក្នុងវេលាយប់ ( សត្វរត្តិចរ )។
-
រជនីជល នាម
ទឹកសន្សើម។
-
រជនីមុខ
ពេលព្រលប់, ក្បាលព្រលប់ ( ពាក្យទាំងនេះសុទ្ធតែសម្រាប់ប្រើក្នុងកាព្យ )។
-
រជយ គុណកិរិយា
ដោយដើរតៗគ្នាតាមលំដាប់លំដោយ
-
រជិកា នាម
( ម . ព . រជក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។