វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 644 / 1268
-
រញ៉ាល់ គុណកិរិយា
ដែលឈូឆរ, ស្ទុះស្ទាដោយរួសរាន់រាល់គ្នាឬដែលពោលពាក្យរញ៉រួសរាន់
-
រញ៉ាំ គុណកិរិយាគុណនាម
ដែលសាំដដែលៗ, ដែលញាប់រន្ថាន់ផ្ទួនៗ; ដែលមានស្នាមស្អេកស្កះសាំលើគ្នា
-
រញ៉ាំរញ៉ូវ គុណកិរិយាគុណនាម
ដែលទន្ទេញទន្ទូររឿយៗដោយសន្សំរករឿងរកហេតុពីនេះពីនោះមិនសូវស្រាក
-
រញ៉ិករញ៉ុក គុណនាម
ដែលត្រូវលើកនេះដាក់នោះតូចខ្លះធំខ្លះឬតិចខ្លះច្រើនខ្លះឆ្លូកឆ្លាស់គ្នា
-
រញ៉ិងរញ៉ាំង គុណកិរិយាគុណនាម
ដែលក្រញើតក្រញាំង, រនិងរនាំងក្រៃពេក
-
រញ៉ិបរញ៉ុប គុណកិរិយា
ដែលចាប់នេះបន្តិចនោះបន្តិចប្រញិបប្រញាប់ឱ្យតែខាងបានឆាប់ហើយ
-
រញ៉ិម ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរញ៉ាំថា
-
រញ៉ិល គុណកិរិយា
ដែលបង្រះខ្ញិលៗព្រមៗគ្នា
-
រញ៉ី គុណកិរិយា
ដែលចេញអាការញាប់ដៃដណ្ដើមគ្នា
-
រញ៉ឹករញ៉ែ គុណកិរិយាគុណនាម
ដែលរដុបរដៀនឬស្ញែស្ញុក, ស្អេកស្កះ, រដឹករដែ
-
រញ៉េចរញ៉ាច ឧទានសព្ទ
សូរឮញ៉េចញ៉ាចរឿយៗ។
-
រញ៉េចរញ៉ូច កិរិយាសព្ទ
ញ៉េចញ៉ូចក្រៃពេក, រអេចរអូចរឿយៗ។
-
រញ៉េរញ៉ៃ កិរិយាសព្ទ
ធ្វើកិរិយាដោយគ្មានសណ្ដាប់ធ្នាប់
-
រញ៉េវរញ៉ាវ នាម
សូរឮញ៉េវញ៉ាវរឿយៗ
-
រញ៉េះរញ៉ោះ កិរិយាសព្ទ
និយាយញ៉េះញ៉ោះរឿយៗ។
-
រញ៉ែ នាម
សូរសំឡេងញ៉ែឮរឿយៗ។
-
រញ៉ែករញ៉ក នាម
សូរឮខ្ញែកខ្ញករឿយៗ។
-
រញ៉ែរញ៉ នាម
សូរសំឡេងញ៉ែញ៉រឿយៗ។
-
រញ៉ែរញ៉ូវ គុណកិរិយាគុណនាម
ដែលរអែរអូវក្រៃពេក, ដែលទន្ទេញទន្ទូររឿយៗ
-
រញ់ កិរិយាសព្ទ
ទញ់, ទញ់តុះ, ទើសគំនិត
-
រញ់រា គុណនាម
ទញ់ទើសទៅពុំបានត្រឡប់រាថយក្រោយ។
-
រញ្ជួយ កិរិយាសព្ទ
( ម . ព . ជញ្ជួយ )។
-
រញ្ជួយផែនដី នាម
បាតុភូតដែលធ្វើឱ្យផ្ទៃផែនដីមានលំញ័រគេអាចប្រើជារញ្ជួយដីក៏បាន
-
រដក កិរិយាសព្ទ
របូតចេញដូចគេចាប់ដក
-
រដាក់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យរដឺន, រដុបថារដាក់រដឺនរដឺនលើកដាក់ៗឬរដឺនទាក់ៗរអាក់រអួល
-
រដាក់រដុប គុណកិរិយា
រដិបរដុបខ្ពស់ៗទាប់ៗ
-
រដាច់ គុណនាម
ដែលដាច់ឃ្លាតពីគ្នា; ច្រើននិយាយជាអាមេណ្ឌិតពាក្យថារដាច់ៗដែលដាច់ឃ្លាតៗពីគ្នា។
-
រដាច់រដោច គុណនាម
ដែលដាច់ឃ្លាតចេញឆ្ងាយពីគេមិនរាប់ថាជាបានការពេញទី; ដែលរាត់រាយ, រាយរង, សាបរលាប
-
រដិប ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យរដុបថារដិបរដុបដែលរដុបក្រៃពេកគឺខ្ពស់ៗទាប់ៗ
-
រដឹក គុណកិរិយាគុណនាម
ដែលនៅហែរៀងគ្នាជាជួរដូចគេដឹកខ្នាតបន្ទាត់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។