វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 641 / 1268
-
រង្គាជីព នាម
អ្នកចិញ្ចឹមជីវិតដោយការលេងមហាស្រព ( អ្នករាំ, តួល្ខោន ); អ្នកចិញ្ចឹមជីវិតដោយការផាត់ថ្នាំ ( ជាងលាបថ្នាំ, ជាងគំនូរ )។
-
រង្គាត់ គុណកិរិយា
ដែលច្រវាត់, ខ្វាត់ខ្វែង, សុសសព្វ
-
រង្គាល កិរិយាសព្ទ
ដាលរាល, បែកសាយ
-
រង្គាលចិត្ត កិរិយាសព្ទ
រអាចិត្ត, ក្ដៅក្រហាយក្នុងចិត្ត។
-
រង្គើ កិរិយាសព្ទ
ញ័ររញ្ជួយ
-
រង្គើក កិរិយាសព្ទ
កម្រើក, ធ្វើឱ្យកម្រើក
-
រង្គោះ កិរិយាសព្ទ
រដោះ, របូតព្រោះរលុង
-
រង្គោះរង្គើ កិរិយាសព្ទគុណនាម
ខ្វះលំនឹង, មិនមាំទាំ, មិននឹងនរ, មិនមានស្ថិរភាព, មិនមានតុល្យភាព
-
រង្គំ គុណកិរិយាគុណនាម
ដែលងំនៅជានិច្ច, ដែលឆេះកាត់គគុល
-
រង្គំរង្គាល
រង្គំរាលដាល; ក្ដៅក្រហាយសាយដាលរាលពីមួយទៅមួយ។
-
រង្វង់ នាម
ទីឱកាសក្នុងវង់មូល
-
រង្វង់ដៃ នាម
ចន្លោះដៃទាំងពីរដែលព័ទ្ធជារង្វង់
-
រង្វង់ប៉ូល នាម
រង្វង់ដែលស្របនឹងខ្សែអេក្វាទ័រហើយមានរយៈទទឹង៦៦០៣៣’ នៅសងខាងខ្សែអេក្វាទ័រ។រង្វង់ប៉ូលខាងជើងហៅថារង្វង់ប៉ូលអាកទិកឯរង្វង់ប៉ូលខាងត្បូងហៅថារង្វង់ប៉ូលអង់តាកទិក។
-
រង្វង់មូល នាម
កន្លែងដែលផ្លូវកាត់គ្នាច្រើនហើយមានវត្ថុរាងរង្វង់នៅកណ្ដាល
-
រង្វាន់ នាម
របស់ដែលថែមឱ្យដោយឡែកផ្សេងលើសពីកំណត់ដែលត្រូវបាន, របស់ជាបំណាច់ដែលថែមឱ្យព្រោះគាប់ចិត្តឬដើម្បីបំពេញចិត្ត
-
រង្វាន់ខាន់ខៅ នាម
រង្វាន់និងទ្រនឹប, របស់ដែលឱ្យដោយឡែកផ្សេងក្រៅពីទ្រនឹប។
-
រង្វាល់ នាម
ប្រដាប់សម្រាប់វាល់
-
រង្វាស់ នាម
ប្រដាប់សម្រាប់វាស់, គ្រឿងវាស់
-
រង្វាស់កាព្យ នាម
លក្ខណៈកាព្យដែលតម្រូវឱ្យមានចំនួនព្យាង្គជាក់លាក់ក្នុងឃ្លានិងចំនួនឃ្លាជាក់លាក់ក្នុងល្បះទៅតាមក្បួនតែងកាព្យនៃបទនីមួយៗ
-
រង្វាស់មុំ នាម
ខ្នាតដែលប្រើប្រាស់សម្រាប់វាស់មុំគិតជាដឺក្រេក្រាដឬរ៉ាដ្យង់។
-
រង្វាស់រង្វាល់ នាម
ប្រដាប់សម្រាប់វាស់និងប្រដាប់សម្រាប់វាល់
-
រង្វឹង នាម
ប្រដាប់មានស្លាបធ្វើដោយឫស្សីមានភ្លៅមានដៃសណ្ឋានជារហាត់ធំខ្ពស់ស្រោងមានជើងខ្ពស់សម្រាប់ព័ទ្ធសូត្រឬអំបោះ
-
រង្វើល គុណកិរិយាគុណនាម
ដែលមិនញឹក, មិនញាប់គឺល្បោះៗ, ច្បោលៗ, មួយៗ
-
រង្វេល នាម
ចង្វាយអ្វីៗដែលទន់សម្រាប់រងសម្រាប់ទ្ររបស់ស្រួយឬរបស់ដែលឃ្លោងកុំឱ្យងាយបែក, កុំឱ្យឃ្លោង
-
រង្វះ នាម
ប្រឡាយខ្លីដែលវះភ្លឺឬទំនប់ជាផ្លូវឱ្យទឹកហូរ
-
រង្វះខ្យល់ នាម
( ភាសា .) ប្រឡាយខ្យល់ដែលបិទឬបើកចំហតូចឬធំក្នុងការបង្កើតសូរ
-
រង្វះបន្លឺ នាម
( ម . ព . រង្វះខ្យល់ )។
-
រង្សី នាម
ពន្លឺ, ពន្លឺដែលមានខ្សែចាំងព្រាកៗ។
-
រចនា នាម
ការតាក់តែង; ការធ្វើឱ្យវិចិត្រផ្សេងៗ; ការរៀបរៀងឱ្យត្រូវរបៀបបែបយ៉ាង; ការតែងសេចក្ដីឱ្យចុះរបៀប; ...
-
រចនាបថ នាម
បែបផែនដោយឡែកៗដែលអ្នកនិពន្ធសិល្បករវិចិត្រករយកមកប្រើប្រាស់ដើម្បីនិពន្ធរចនារៀបរាប់និងនិយាយដោយបញ្ចេញសំនួនវោហារសេចក្ដីគំនិតទស្សនៈផ្ទាល់ខ្លួនក្រោមរូបភាពជាអត្ថន័យ ( គំនិត ) និងអត្ថរូប ( ភាសា ) ទៅតាមសម័យកាលណាមួយច្បាស់លាស់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។