វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 640 / 1268
-
រងួយ គុណកិរិយា
ដែលមើលទៅឃើញរងោកមីរគ្រុយៗ
-
រងើក នាម
អង្កត់ឧសឬអង្កត់ធ្យូងដែលឆេះកាត់រង្គំឥតអណ្ដាត
-
រងើម គុណនាម
ដែលចេញខ្លាញ់ឡើងរលើប
-
រងៀក គុណនាម
ដែលទន់ល្វែត
-
រងៀម គុណកិរិយាគុណនាម
ដែលអស់កម្លាំងល្វឹងល្វើយទន់ត្របកភ្នែកបើកស្ទើរមិនរួច
-
រងេរងើ គុណកិរិយាគុណនាម
ដែលងេងើៗរឿយៗ; ដែលទញ់ទាល់វិលវល់ស្មារតីមមិងមមាំង។
-
រងែក គុណកិរិយា
ដែលដួលឬដេករណែលដោយទន់ខ្សោយថយកម្លាំង
-
រងៃ នាម
( ម . ព . ទឹករងៃក្នុងទឹក )។
-
រងោក គុណកិរិយាគុណនាម
ដែលមើលទៅឃើញច្រើនត្រៀប
-
រងំ គុណនាម
ដែលមានសូរសព្ទរណ្ដំគោរម្យគួរស្ដាប់
-
រង៉ាក់រង៉ើក គុណកិរិយា
ប៉ផ្ងាក់ប៉ផ្ងើកដោយរលាក់ខ្លាំង
-
រង៉ាប់រងួ គុណកិរិយា
ដែលមួម៉ៅត្អួរចុះត្អួរឡើង
-
រង៉ាប់រងើ គុណកិរិយាគុណនាម
ដែលងេងងោងឬងេងើរកកល់ក្អួតចង្អោរព្រោះពុលថ្នាំជាដើម។
-
រង៉ិករង៉ក់ គុណនាម
ដែលទន់ល្មៃពត់ពេន
-
រង៉ឺត នាម
សូរឮង៉ឺតៗរឿយៗ។
-
រង៉ូវ គុណកិរិយា
ដែលពោលរទូរទាំង៉ូវៗរឿយៗ
-
រង៉ែ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យរង៉ូវថារង៉ែរង៉ូវដែលពោលរទូរទាំត្អូញត្អែរឬបន្ទោសរង៉ូវៗឥតស្រាក។
-
រង៉ោម គុណកិរិយា
ដែលអង្គុយត្របោមក្បាលជង្គង់ជុំគ្នា, ដែលឋិតនៅរាយៗគ្នាពេញពាស
-
រង់ កិរិយាសព្ទ
បង្អង់ចាំ, ឈប់បង្អង់
-
រង់ចាំតែ គុណកិរិយា
( ព . សា .) ទន្ទឹងចាំតែ, នៅចាំតែ។
-
រង់ដឿង នាម
ឈ្មោះរោគមួយប្រភេទកើតត្រង់ចុងម្រាមដៃឬម្រាមជើងបណ្ដាលឱ្យឈឺចាប់ពើតខ្លាំង, ពេទ្យខ្មែរបុរាណច្រើនប្រើល័ខស្រម៉ជាថ្នាំរម្ងាប់រោគនេះដូចពោះភ្លាញដែរ។
-
រង្កៀក កិរិយាសព្ទ
ចាប់កៀកយោគចុះយោគឡើងឱ្យរលុងដើម្បីដកចេញឬដើម្បីឱ្យចុះជ្រៅ
-
រង្កៀកបង្គោល នាម
ឈ្មោះលំនាំបទគ្វាមមួយប្រភេទប្រើសំឡេងរលាក់រលែកងីកងាកដូចគេចាប់បង្គោលរង្កៀក
-
រង្កៀស កិរិយាសព្ទ
នឹកពិភាល់, មិនទុកចិត្ត, មិនអស់ចិត្ត, មិនស៊ប់ចិត្ត, ឃ្នើសចិត្ត
-
រង្គ នាម
ជ័រមានសម្បុរលឿងសម្រាប់ប្រើជាថ្នាំគំនូរឬជាថ្នាំរម្ងាប់រោគខ្លះក៏បាន។
-
រង្គដ្ឋាន នាម
( ម . ព . រង្គមណ្ឌលក្នុងរង្គ២)។
-
រង្គភូមិ នាម
ទីលេងមហោស្រព; សមរភូមិ ( ទីចម្បាំង )។
-
រង្គមណ្ឌល នាម
កន្លែងរបាំ, មន្ទីរពិសោធន៍ដែលមានកន្លែងអង្គុយជាថ្នាក់ៗ។
-
រង្គសាល នាម
រោងរាំ, រោងល្ខោន។ល។
-
រង្គសាលា នាម
( ម . ព . រង្គសាល )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។