វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 637 / 1268
-
រកស៊ីតក់ៗទៅ
( ព . ទ . បុ .) គឺនិយាយថារកស៊ីអំប៉េះអំប៉ោះបន្តិចៗទៅកុំតែឈប់ខាន, ឬថាសន្សំបន្តិចៗរាល់ថ្ងៃយូរៗទៅគង់នឹងបានបរិបូណ៌ដូចជាទឹកត្នោតដែលស្រក់តក់ៗច្រើនដងក៏ពេញបំពង់ដូច្នោះឯង។
-
រកស៊ីបេះបង់
រកស៊ីតេះតោះល្មមតែបម្រុងពេលព្រឹកពេលល្ងាចហាក់ដូចគេបេះនេះបេះនោះបង់ក្នុងឆ្នាំងសម្ល។
-
រកស៊ីប៉ប៉ះប៉ប៉ុន
រកស៊ីអំប៉េះអំប៉ោះប៉ះប៉ុន។
-
រកស៊ីប៉ុនគេប្រកាប់
រកស៊ីដោយខំប្រឹងពេញកម្លាំងរាល់ខ្លួនហាក់ដូចជាគេប្រកាប់គ្នាដណ្ដើមយកឈ្នះរៀងខ្លួន។
-
រកស៊ីមួយឆ្នាំកើនបន្តិច
រកស៊ីមួយឆ្នាំបានចម្រើនឡើងបន្តិច។
-
រកហេតុ
សន្សំ, ពិនិត្យ, សង្កេត, ស្វែងឱ្យឃើញហេតុឬឱ្យកើតបានជារឿង, ឱ្យឃើញដំណើរ។
-
រកា នាម
ឈ្មោះឈើព្រៃមួយប្រភេទសន្តាននឹងគដើមមានបន្លាធំៗរង្វើលៗផ្លែតូចៗខ្លីៗជាងផ្លែគមានប៉ុយសាច់ម៉ដ្ឋត្រសុសសម្បុរសស្រអាប់
-
រកាដែក នាម
ឈ្មោះឈើរកាមានបន្លាសុទ្ធតែដែកដុះនៅឋាននរកសម្រាប់ពួកនិរយបាលកំហែងឱ្យសត្វនរកដែលមានបាបប្រតោងឡើងព្រោះកាលនៅជាមនុស្សជាអ្នកលួចប្រពន្ធឬលួចប្ដីគេ ( ពោលតាមគម្ពីរខាងពុទ្ធសាសនា )។
-
រកាំ គុណនាមនាម
ដែលរកៀសៗក្នុងភ្នែកមើលចំពន្លឺពុំបាន
-
រកាំចិត្ត កិរិយាសព្ទ
រង្កៀសចិត្ត; ក្រំចិត្ត។
-
រកាំរកូស កិរិយាសព្ទគុណនាម
មានមោះមៃនឹងគ្នាមិនសូវស្រាក; ដែលចេះតែប្រដាក់ប្រទុក្ខ, រើរុះ, រអាក់រអួលមិនជាប្រក្រតី
-
រកឹក នាម
សូរឮកឹកៗរឿយៗ
-
រកឹង គុណនាម
ដែលមើលទៅឃើញឆ្កឹងៗរាយៗរង្វើលៗ
-
រកូត គុណនាម
ដែលរាយគ្នារង្វើលៗមើលទៅឃើញខ្ពស់ខ្លះទាបខ្លះ
-
រកៀស កិរិយាសព្ទ
កកិតរឿយៗដូចជាកៀសក្នុងភ្នែកដោយមានកម្ទេចល្អិតចូល
-
រកេត ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យរកូតថារកេតរកូតរកូតតូចខ្លះធំខ្លះខ្ពស់ខ្លះទាបខ្លះចម្រុះគ្នាមិនរៀបរយ
-
រក៍ កិរិយាសព្ទ
រក។ពាក្យសាមញ្ញសម្រាប់និយាយរំហ័ស
-
រក្ខិតសព នាម
សពដែលគេរក្សាទុក។
-
រក្ស កិរិយាសព្ទនាម
រក្សា។
-
រក្សា កិរិយាសព្ទ
ថែ, ថែទាំ; បីបាច់, ចិញ្ចឹម; កាន់; កាន់កាប់; ការពារ; ប្រយ័ត្ន
-
រក្សាតែស្រែមួរ
( ព . ទ . បុ .) រក្សាតែចំណេះវិជ្ជាចាស់កុំឱ្យវិនាស។
-
រក្សាទុក កិរិយាសព្ទ
( ប . ព .) ទុកដាក់ឯកសារឬព័ត៌មានត្រង់ទីតាំងដើម។
-
រក្សាទុកជា កិរិយាសព្ទ
ទុកដាក់ឯកសារសាជាថ្មីដោយដូរឈ្មោះឬទីតាំងឬប្រភេទ។
-
រក្សាធិក្រឹត នាម
អ្នកកាន់ការរាជការក្នុងទីប្រជុំសង្កាត់ ( អភិបាលស្រុក )។
-
រក្សាប្រាណ កិរិយាសព្ទ
រក្សាជីវិត។
-
រក្សាព្រះអង្គ នាម
ឈ្មោះក្រុមទាហានសម្រាប់រក្សាព្រះអង្គព្រះករុណាជាអម្ចាស់ជីវិត
-
រក្សាភិបាល នាម
អ្នកគ្រប់គ្រងរក្សាដោយការប្រយ័ត្ន។
-
រក្សាសិទ្ធិ នាម
ការការពារកម្មសិទ្ធិបញ្ញាឬរក្សាភាពស្របច្បាប់នូវរាល់ស្នាដៃនានារបស់អ្នកនិពន្ធនិងម្ចាស់ស្នាដៃ
-
រក្សាស្រុក នាម
ឈ្មោះក្រុមទាហានសម្រាប់ការពារកម្ពុជរដ្ឋ
-
រខក នាម
សូរឮខកៗព្រោះរលុង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។