វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 636 / 1268
-
យ៉ុងចិត្ត គុណកិរិយា
( សំនួន .) ដែលធ្លាក់ទឹកចិត្ត។
-
យ៉ូយ នាម
សូរស្រែកដោយឈឺខ្លាំងឬដោយភ័យស្លន់ខ្លាំង
-
យ៉ើ នាម
សូរលាន់មាត់ដោយក្រោធឬស្ដីបន្ទោសជាដើម
-
យ៉ើរ គុណកិរិយា
ដែលឆក់ឬទាញកន្ត្រាក់ឡើងខ្ពស់ត្រដែត
-
យ៉ើល គុណកិរិយា
( ម . ព . យ៉ើរ )។
-
យ៉ើះ នាម
( ម . ព . យើ!)។
-
យ៉េៈយ៉ុ នាម
សូរសំឡេងកូនតូចដែលកំពុងរៀនស្ដីមិនទាន់ច្បាស់ជាថាអ្វីនៅឡើយ
-
យ៉ៃ នាម
រង្វេលដែកឆ្មារសម្រាប់កម្រើកគ្រលែងជាជំនួយនាំគ្រឿងចក្រនាឡិកាដែលឥតប៉ោលឱ្យដើរ
-
យ័ន្ត នាម
គំនូសដែលគូសគូរប្រទាក់ឆ្វាក់លើសំពត់សឬក្រដាសជាដើមដោយសូត្រសែកគាថាអាគមផងឬសរសេរតួអក្សរគាថាអាគមត្រង់ចន្លោះៗក្រឡាឬនៅត្រង់ជ្រុងៗរាប់ថាជារបាំងជាគ្រឿងការពាររារាំងសត្រូវឬអន្តរាយផ្សេងៗតាមដោយជំនឿអ្នកដែលរាប់អានទុកចិត្តថាជារបស់ស័ក្ដិសិទ្ធ
-
យ័ន្ត្រ នាម
( ម . ព . យ័ន្ត )។
-
យ័រ នាម
សម្ដីបន្លឺឡើងដោយសើច, ដោយប្លែកចិត្ត
-
រ នាម
តួអក្សរទី២ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថារមានអក្ខរសូរអន្តរជាតិ [r] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅជើងធ្មេញនិងជាសូរលំហូរឃោសៈ។
-
រក កិរិយាសព្ទ
សង្វាតឬស្វែងឱ្យចួប, ឱ្យប្រទះ, ឱ្យឃើញ, ឱ្យបានដូចបំណង
-
រកកល់ គុណកិរិយា
ជិតនឹង, រៀបនឹង, ស្ទើរនឹង
-
រកខុសរកត្រូវ កិរិយាសព្ទ
ពិនិត្យឱ្យឃើញខុសត្រូវ។
-
រកខ្យល់ កិរិយាសព្ទ
ត្រដរប្រឹងឱ្យមានខ្យល់ដង្ហើម, ខំប្រឹងត្រដរដកដង្ហើម។
-
រកខ្យល់រកដង្ហើម កិរិយាសព្ទ
( ម . ព . រកខ្យល់ )។
-
រកគ្នា កិរិយាសព្ទ
ស្វែងឱ្យបានគ្នា, ស្វែងឱ្យបានចូបគ្នា។
-
រកដើមរកចុង កិរិយាសព្ទ
ពិនិត្យសង្កេតឱ្យឃើញដើមឃើញចុង។
-
រកតែ ឈ.
ឱ្យតែ; នាំឱ្យតែ, ទាល់តែ, ត្រាតែ
-
រកទោស កិរិយាសព្ទ
សង្កេតឱ្យឃើញទោស។
-
រកប្រពន្ធ កិរិយាសព្ទ
ស្វែងឱ្យបានប្រពន្ធ, ស្ដីប្រពន្ធ។
-
រកប្រាក់គេ កិរិយាសព្ទ
សុំប្រាក់គេ; ខ្ចីប្រាក់គេ។
-
រកពុត កិរិយាសព្ទ
សង្កេត, ពិនិត្យឱ្យឃើញពុត; ដេញពុត។
-
រកពុទ្ធោ នាម
លាន់មាត់រកព្រះពុទ្ធថាពុទ្ធោ!, ពុទ្ធោពុទ្ធោ!, ឱពុទ្ធោ!, ឱពុទ្ធោពុទ្ធោ!, ពុទ្ធោអើយ!,
-
រកម គុណនាម
( ម . ព . ល្កម )។
-
រកមុខ កិរិយាសព្ទ
សង្កេតឬបញ្ជាក់ឱ្យឃើញមុខ, ឱ្យស្គាល់មុខ។
-
រករឿង កិរិយាសព្ទ
បង្កហេតុ, បង្កជម្លោះ។
-
រកស៊ី កិរិយាសព្ទ
ប្រកបកិច្ចការឱ្យបានទ្រព្យធន, ប្រឹងធ្វើរបរចិញ្ចឹមជីវិត។
-
រកស៊ីដោយប្រវាស់ប៉ះប៉ុន
រកស៊ីដោយប្រវាស់ផ្សែផ្សំទប់ទល់មិនឱ្យតែខ្វះខាត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។