វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 638 / 1268
-
រខក់ គុណនាម
ដែលរលុងឬរង្គោះមិនណែន
-
រខាក គុណនាម
តាករ៉ាក, រហែករហោក
-
រខិករខក់ គុណនាម
ដែលរលុងឬរង្គោះរង៉ិករង៉ក់
-
រខិញ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរខុញថារខិញរខុញរខុញក្រៃពេក, រខុញច្រើនអន្លើ។
-
រខិត កិរិយាសព្ទ
រលាត់, ប៉ះពាល់ត្រូវដល់មានស្នាម; រលស់បន្តិចបន្តួច
-
រខិន នាម
ឈ្មោះខ្លាមួយប្រភេទសម្បុរលឿងលាយសម្បុរខ្មៅផ្អុចៗ
-
រខឺត គុណនាម
តូចខ្ពស់ស្តឺត, ស្តឺតកំប្រេវ
-
រខុញ គុណនាម
ដែលមានស្នាមដោយអន្លើៗមិនរាប, មិនរលីង
-
រខូស នាម
សូរឮខូសៗរឿយៗ
-
រខេក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរខាកថារខេករខាកដែលរខាកក្រៃពេក
-
រខែក ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យរខោកថារខែករខោកដែលរខោកក្រៃពេក
-
រខែះ នាម
សូរឮខែះៗរឿយៗ។
-
រខោក គុណកិរិយាគុណនាម
ដែលយារចុះសោកប៉ត្រោក
-
រគង គុណនាម
ដែលតូចៗមូលៗរៀវចុងរៀបរៀងគ្នាឥតឆ្គង
-
រគាម គុណនាម
ដែលលេចថ្គោលៗឡើងតម្រៀបគ្នាមានលំនាំស្រដៀងនឹងបង្កង់ផ្ទះ
-
រគាំង នាម
ប្រដាប់សិតដោយលង់ហិនរាងសំប៉ែតមូលសណ្ឋានវង់ខែមានហាមជាកណ្ដាប់ជុំវិញមានដោះតូចនៅចំកណ្ដាលតែម្ខាងសូរសព្ទតូចរនសម្រាប់វាយឱ្យសញ្ញាគ្នាក្នុងការប្រជុំសូត្រមន្តឬស្ដាប់ទេសនាជាដើម។
-
រគិបរគុប គុណនាម
ដែលរដិបរដុបខ្ពស់ៗទាបៗ
-
រគីង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរគោងថារគីងរគោងឬរគេងរគោងដែលរគោងខ្ពស់ៗទាបៗ
-
រគីម ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរគាមថារគីមរគាមដែលរគាមខ្លាំង
-
រគឹង គុណនាមនាម
ដែលឡើងសាច់ពកឬកន្ទួលតូចៗថ្គោលៗដាសពាស
-
រគុប ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរគើលថារគុបរគើលឬរគើលរគុបដែលរគើលខ្លាំង
-
រគើម គុណកិរិយា
គើមៗពេញពាសឬគើមចុះគើមឡើងដេរដាស
-
រគើល គុណនាម
ដែលមានសភាពឬអាការឡើងខ្ពស់ទ្រងើលៗច្រើនអន្លើ។
-
រគេង គុណនាម
( ម . ព . រគីង១)។
-
រគេន គុណកិរិយា
ដែលដួលរាបមានរបៀបមិនប្រទាក់ប្រទើសច្រងេងច្រងាងស្មុគស្មាញ .
-
រគោង គុណនាម
ដែលគោងច្រើនអន្លើ
-
រគោល គុណនាម
ដែលរដិបរដុបថ្គោលៗ
-
រឃាំង គុណនាម
ដែលមានរាងធំដំបងស្គមខ្លាំង
-
រឃិករឃុក ឧទានសព្ទ
សូរឮឃិកឃុករឿយៗព្រោះរង្គោះរលុងហើយទង្គិចរណ្ដំ។
-
រឃិងរឃុង ឧទានសព្ទ
សូរឮឃិងឃុងរឿយៗដោយបំពង់ឫស្សីទង្គិចរណ្ដំគ្នាជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។