វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 643 / 1268
-
រជើប គុណកិរិយា
ដោយផ្អើលជ្រើមពេញពាស
-
រជើបរជោរ គុណកិរិយា
ដោយផ្អើលជ្រើមចុះជ្រើមឡើងស៊ើបសួរគ្នាឱ្យដឹងការណ៍ពិត
-
រជោរ គុណកិរិយា
ដោយផ្អើលជ្រួលឆោឡោជ្រួលច្របល់ដូចទឹកជោរ។
-
រជោររជើប
( ម . ព . រជើបរជោរ )។
-
រជ្ជកាល នាម
កាលឬសម័យដែលក្សត្រិយ៍អង្គមួយៗទ្រង់សោយរាជ្យ
-
រជ្ជទាយាទ នាម
អ្នកដែលត្រូវបានរាជសម្បត្តិជាមរតក, ព្រះរាជឱរសដែលបម្រុងនឹងបានសោយរាជ្យតំណាងព្រះវរបិតា
-
រជ្ជទេយ្យ នាម
ប្រាក់មួយចំនួនតូចរបស់ស្ថាប័នរដ្ឋសម្រាប់ចំណាយលើរបស់តូចតាចដែលត្រូវការចាំបាច់
-
រជ្ជទេយ្យករ នាម
អ្នកដែលមិនមែនជាគណនេយ្យករតែមានតួនាទីជាគណនេយ្យករសាធារណៈក្នុងការប្រតិបត្តិការប្រមូលចំណូលចូលបេឡានិងទូទាត់ចំណាយ។
-
រជ្ជន្តរកាល នាម
កាលជាចន្លោះនៃរាជ្យស្ដេច។
-
រជ្ជប្បវេណី នាម
ប្រពៃណីសម្រាប់រាជ្យ, ទំនៀមសម្រាប់រាជ្យតៗមក។
-
រជ្ជសម័យ នាម
( ម . ព . រជ្ជកាល )។
-
រជ្ជសីមា នាម
ព្រំប្រទល់នៃប្រទេសមួយនិងប្រទេសមួយទៀតដែលមានក្សត្រិយ៍សោយរាជ្យដូចគ្នាទាំង២ខាង។
-
រជ្ជុករ នាម
ភ្នាក់ងារខាងសុរិយោដីទទួលបន្ទុកក្នុងការវាស់វែងផ្ទៃដី; អ្នកគូរប្លង់។
-
រជ្ជុសញ្ញា នាម
សញ្ញា (-)។
-
រជ្ជូបករណ៍ នាម
សួយ, អាករ ( សម្រាប់ផែនដី ), ប្រាក់ពន្ធ។
-
រជ្ជូបការ នាម
ការគ្រប់គ្រងរាជ្យ, ការទំនុកបម្រុងផែនដី។ប្រើសំដៅសេចក្ដីថា " ប្រាក់សម្រាប់ទំនុកបម្រុងផែនដី " ក៏មាន។
-
រជ្ជៈ នាម
ផ្នែកធំបំផុតនៃវគ្គីសាស្ត្រ។រជ្ជៈមានពីរប្រភេទគឺរជ្ជៈរុក្ខជាតិ (règne végétal) និងរជ្ជៈសត្វ (règne animal)
-
រញង់ គុណកិរិយា
ដែលនៅមូលគ្នាមើលទៅឃើញរងួយ
-
រញម គុណនាម
ស្រពោន, ស្លោម
-
រញា នាម
ឈ្មោះឈើរនាមមួយប្រភេទផ្កាមានក្លិនក្រអូប
-
រញី នាម
ឈ្មោះសត្វចតុប្បាទមួយប្រភេទក្នុងពួកសត្វឡើងតោងដើមព្រឹក្សាលតាជាតិជាសត្វមានដំណើរយឺតៗមានអាការអៀនប្រៀន។
-
រញីរញ័រ គុណនាមគុណកិរិយា
ដែលញ័រឥតដាច់
-
រញីវ កិរិយាសព្ទគុណកិរិយា
នឹកចង់, ផ្អូកនឹកឬនឹកខឹងមិនដាច់
-
រញឹក គុណកិរិយា
ដែលញឹកដៃដោយប្រញាប់ប្រញាល់តែរាល់គ្នា
-
រញឹករញ៉ី គុណកិរិយា
ដែលរញ៉ីយ៉ាងញឹក, ដែលចេញអាការដណ្ដើមដៃគ្នាយ៉ាងញឹកញាប់
-
រញូរញេញ កិរិយាសព្ទគុណកិរិយា
កើតក្ដៅក្ដួលមិនស្រួលចិត្ត; មួម៉ៅព្រោះទាស់ចិត្ត; ក្ដៅមុខក្ដៅមាត់រកកល់គ្រុន
-
រញៀវ គុណកិរិយា
ដែលរមាស់ឬស្កៀបមិនស្រាក
-
រញេញ កិរិយាសព្ទគុណកិរិយា
រញីវ
-
រញោរញេញ កិរិយាសព្ទគុណកិរិយា
( ម . ព . រញូរញេញ )។
-
រញ៉ គុណកិរិយា
ដែលនិយាយរាល់មាត់ព្រមគ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។