រង
កិរិយាសព្ទគុណនាមនាម
អត្ថន័យ (5)
-
1
កិរិយាសព្ទ
ទ្រពីក្រោម, ដាក់ទ្រពីក្រោម
ឧទាហរណ៍ យករនេលដាក់រងឈើហុប។
-
2
នាម
ពំនូកដីដែលពូនជាភ្លឺដាំដំឡូងជ្វាជាដើមមានជ្រលងទាបត្រង់ចន្លោះ
ឧទាហរណ៍ រងដំឡូង, រងត្រាវ, លើករងខ្ញី, ពូនរងដំឡូង។
-
3
គុណនាម
ដែលឡើងថ្លាព្រោះភក់ឬកករធ្លាក់ចុះទៅខាងក្រោម
ឧទាហរណ៍ ដងទឹកល្អក់ទុកឱ្យរង, ទឹកកំបោររង។
-
4
នាម
( រ . ស .) ខ្នើយ។
-
5
គុណនាម
( ម . ព . រុង )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)