វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 668 / 1268
-
រលឹមរោយស្បៃ នាម
រលឹមគ្រាប់ល្អិតៗរ៉ុយៗ។
-
រលុក កិរិយាសព្ទគុណនាម
មិនកាន់, ធ្លាក់ជ្រុះមកដី ( ចំពោះក្ដឹបផ្លែខ្ចីខ្លះ )
-
រលុង គុណនាម
ដែលមិនចង្អៀត, មិនក្លំ
-
រលុប កិរិយាសព្ទ
វិនាសស្នាម, បាត់រូប; បាត់ស្រមោល; បាត់ឈ្មោះដើម
-
រលុបរលាប កិរិយាសព្ទ
រលុបមិនអស់រលាបៗ។
-
រលុបរលាយ កិរិយាសព្ទ
រលុបលាយចូលច្រឡំគ្នាឬរលុបវិនាសបាត់សូន្យ។
-
រលុះ កិរិយាសព្ទ
ច្រោះ, ធ្លុះធ្លាយជារន្ធ, ជាប្រហោង, ជារូងឬប្រឡាយមិនរហូតឬរហូតទៅម្ខាងក៏មាន
-
រលុះរលាញ គុណកិរិយាគុណនាម
ដែលលុះមិនរួញរា, ដែលហ៊ានរុករានចេញចូលទៅមកសុសសព្វ
-
រលុះរលួយ កិរិយាសព្ទ
រលុះហើយរលួយផង
-
រលូករល កិរិយាសព្ទ
លូកៗលៗដើម្បីចាប់ពាល់យកនេះយកនោះ
-
រលូង គុណកិរិយាគុណនាម
ដែលបញ្ចេញសូរយំឬស្រែកឮខ្លាំង
-
រលូត កិរិយាសព្ទ
របូតចេញឯង, របូតចេញមកក្រៅដោយមិនទាន់ដល់កាលកំណត់
-
រលូន គុណនាម
ត្រសូលៗឬរទងៗ, ក្រងៗហាក់ដូចជាស្ទើរនឹងលូនបាន
-
រលួត កិរិយាសព្ទ
រលាត់ដោយកួត, ត្រដុស, កោស, រូស
-
រលួយ គុណនាម
ដែលផុយជ្រាយដោយពុក, ដោយជោរ, ដោយឆ្អិន
-
រលួស នាម
ឈើមួយប្រភេទពួកអសារកព្រឹក្ស, ដើមខ្ចីមែកខ្ចីមានបន្លា, ស្លឹកស្ដើងទន់, ផ្កាក្រហម; ស្លឹកខ្ចីប្រើជារបោយបាន, ផ្លែខ្ចីប្រើជាបន្លែស្លកកូរបាន
-
រលួសផ្អុង នាម
អសារកព្រឹក្សមួយប្រភេទពួករលួសស្លឹកតូចសាច់រឹងជាងរលួស, ដើមមានបន្លា, ច្រើនដុះនៅទំនាបឬក្នុងព្រៃរនាម
-
រលើ គុណកិរិយាគុណនាម
ដែលមានដំណើរឬអាការងើបងើយងងើល
-
រលើង កិរិយាសព្ទ
រលំដេកទាំងឫសដូចគេគាស់រំលើងឬរលំគាស់ដីឡើង
-
រលើប គុណនាម
រលោងសើម, រលោងភ្លឺសើមឬរលោងហាក់ដូចជាសើម
-
រលើបរលង់ គុណនាម
រលើបឡើងសម្បុររលង់, រលើបខ្លាំង។
-
រលើបរលោង គុណនាម
រលើបឡើងសម្បុររលោង។
-
រលឿ គុណនាម
ដែលស្រដៀងគ្នា, ប្រដំប្រសងគ្នា, ស្ទើរតែនឹងដូចឬនឹងប៉ុនគ្នា
-
រលៀក នាម
ឈ្មោះឫស្សីព្រៃមួយប្រភេទមានបន្លាដើមតូចជាងឫស្សីស្រុកប្រហោងតូចសាច់ក្រាស់រឹង, ប្រើការបានច្រើនយ៉ាង; អ្នកធ្វើត្នោតតែងប្រើឫស្សីនេះជាបង្អោងត្នោត
-
រលៀង គុណនាម
ដែលផ្អៀងទាបម្ខាងបន្តិច
-
រលេ គុណកិរិយា
ដែលហែលឬអណ្ដែតរេទន្ទាំ
-
រលេងរលោង គុណនាម
( ម . ព . រលីងរលោង )។
-
រលេញ គុណកិរិយាគុណនាម
ដែលញាប់រន្ថាន់លំគេញ
-
រលេរលាំ គុណកិរិយា
រលេងីកងាករំពើនឬរលេទន្ទេងទន្ទាំ។
-
រលេះ កិរិយាសព្ទ
របេះឃ្លាតចេញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។