វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 670 / 1268
-
រវិចរណ៍ នាម
ដំណើរព្រះអាទិត្យ។
-
រវិចរវាម កិរិយាសព្ទ
អើតងើតរលឹបរលឬរវាមជិតខាង
-
រវិន ប.
ពាក្យបរិវាររបស់ពាក្យរវ័ណ្ឌថារវិនរវ័ណ្ឌដែលពិការរប៉ិនរប៉ាន់
-
រវិនរវ័ណ្ឌ គុណនាម
( ម . ព . រវិននិងរវ័ណ្ឌ )។
-
រវិន្ទ នាម
ឈូក, ផ្កាឈូក
-
រវិបថ នាម
ផ្លូវព្រះអាទិត្យ។
-
រវិពង្ស
( ម . ព . រវិវង្ស )។
-
រវិពារ នាម
ថ្ងៃអាទិត្យ។
-
រវិយាត្រា
( ម . ព . រវិចរណ៍ )។
-
រវិរង្សី នាម
រស្មីព្រះអាទិត្យ។
-
រវិរស្មី
( ម . ព . រវិរង្សី )។
-
រវិវង្ស នាម
ពង្សព្រះអាទិត្យគឺបកតិនាមឬគោត្តនាមដែលសន្មតហៅដោយធៀបប្រៀបនឹងព្រះអាទិត្យ ( ហៅថាអាទិច្ចវង្ស, អាទិច្ចពង្សឬអាទិច្ចពន្ធុក៏បាន; ដូចគ្នានឹងគោតមដែរ )។
-
រវិវណ្ណ នាម
សម្បុរព្រះអាទិត្យឬដែលមានសម្បុរដូចជាព្រះអាទិត្យ។
-
រវិវារៈ
( ម . ព . រវិពារ )។
-
រវិហង្ស នាម
សត្វប្រវឹក
-
រវីក ប.
ពាក្យបរិវាររបស់ពាក្យរវើកថារវីករវើករវើកតិចៗខ្លាំងៗ
-
រវីតរវែត គុណនាម
ដែលទ្រែមទ្រោម, មិនមាំមួនព្រោះជរាព្យាធិឬព្រោះពិការជាដើម
-
រវីម ប.
ពាក្យបរិវាររបស់ពាក្យរវាមថារវីមរវាមរវាមពេញពាស
-
រវីមរវាម កិរិយាសព្ទ
សម្ដែងអាការរញ៉េរញ៉ៃ
-
រវីស ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរវៀសថា
-
រវូប ឧទានសព្ទ
សូរឮវូបៗឬវ៉ូបៗច្រើនដង។
-
រវើក គុណកិរិយា
ដែលកម្រើកឬបង្រះវើកៗ
-
រវើករវ័ណ្ឌ
រវើកប្រពូនប្រព័ន្ធពេញពាស
-
រវើម គុណកិរិយា
ដែលវើមៗពើមៗ
-
រវើរវាយ កិរិយាសព្ទ
និយាយផ្ដេសផ្ដាសព្រោះឃើញនេះឃើញនោះដោយភ្លាំងស្លុងស្មារតីក្នុងវេលាដែលកំពុងឈឺគ្រុនក្ដៅខ្លាំង
-
រវៀស កិរិយាសព្ទ
ខំប្រញាប់, គិតឃើញដោយឆាប់, ដោយរួសរាន់
-
រវៀសរវៃ កិរិយាសព្ទ
រូតរះ, រួសរាន់, ប្រញាប់ប្រញាល់, ម្នីម្នា
-
រវេ ប.
ពាក្យបរិវាររបស់ពាក្យរវល់
-
រវែង គុណកិរិយាគុណនាម
ដែលភ្ជួរជ្រលួសខ្លះមិនសព្វដី
-
រវែងបង់ កិរិយាសព្ទគុណកិរិយា
បោះបង់ចោលអស់កាលយូរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។