វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 673 / 1268
-
រសាយនវិទ្យា
( ម . ព . រសវិទ្យា )។
-
រសាយព្យាយាម កិរិយាសព្ទ
ឃ្លាតចាកព្យាយាម, លែងចង់ខំប្រឹងតទៅទៀត។
-
រសាវ នាម
សូរឮខ្សាវៗតិចៗ
-
រសិក គុណនាម
ដែលមានរស។
-
រសិកផល នាម
ផ្លែឈើមានរស។
-
រសិកភោជន នាម
ភោជនឆ្ងាញ់។
-
រសិកា
( ម . ព . រសក។
-
រសិកាហារ នាម
អាហារឆ្ងាញ់ពិសា។
-
រសី នាម
( ម . ព . ឫស្សី )។
-
រសឹប គុណកិរិយាឧទានសព្ទ
សូរឮល្អិតៗស្រាលៗហាក់ដូចគេខ្សឹបគ្នាតិចៗ
-
រសឹបរសាវ គុណកិរិយា
រសឹបៗរសាវៗ។
-
រសឹបរសៀប គុណកិរិយា
ដែលឮដំណឹងបន្តិចបន្តួចរហាក់រហៀងមិនទាន់ច្បាស់ប្រាកដ
-
រសឹបរសៀវ គុណកិរិយា
ដែលឮដំណឹងដោយសារគេខ្សឹបខ្សៀវគ្នាឬគេខ្សឹបខ្សៀវប្រាប់
-
រសុក គុណកិរិយា
ដែលចូលឈូឆរបន្តគ្នាដូចគេចាប់ត្រសុក
-
រសុល គុណកិរិយា
ដែលត្បុលសុលៗចូល។
-
រសុស គុណនាម
ដែលសុសសព្វសាច់
-
រសូវ គុណកិរិយា
ដែលសូវៗរឿយៗ
-
រសើប កិរិយាសព្ទគុណនាម
ស្ញើបព្រឺញោចញាក់កន្ត្រាក់កន្ត្រើនដោយឃើញគេលើកអ្វីៗជន្លឬដោយគេស្ទាប, អង្អែលស្រាលៗបន្ថើរៗត្រូវត្រង់សរីរៈកន្លែងខ្លះមានកញ្ជឹងក, ក្លៀកជាដើមនាំឱ្យចង់សើចផងក៏មាន
-
រសើបមាត់
( ម . ព . រមាស់មាត់ )។
-
រសៀល នាម
វេលាក្នុងរវាងថ្ងៃត្រង់និងល្ងាចគឺតាំងពីក្រោយថ្ងៃត្រង់ដល់ពេលល្ងាច
-
រសៀលគងភ្នំ នាម
វេលាព្រះអាទិត្យជ្រេទាបប៉ប្រះលើកំពូលភ្នំខ្ពស់។
-
រសេច នាម
ពាក្យបរិវាររបស់ពាក្យរសាចថា
-
រសេន្ទ្រ
( ម . ព . រសរាជ )។
-
រសេមរសាម គុណកិរិយាគុណនាម
ដែលរវីមរវាមមិនច្បាស់លាស់
-
រសេវ ប.
ពាក្យបរិវាររបស់ពាក្យរសាវថាខ្សឹបរសេវរសាវគឺខ្សឹបគ្នារសាវៗតិចៗខ្លាំងៗ; ស្រមោចវាររសេវរសាវស្រមោចវាររសាវៗពេញពាស។
-
រសេះរសោះ កិរិយាសព្ទគុណកិរិយា
អស់កម្លាំងរួយដៃរួយជើង
-
រសោង គុណកិរិយា
ដែលបន្តគ្នារជយឬតោងគ្នាដូចគេសណ្ដោង
-
រសោះ កិរិយាសព្ទ
ផុរខ្សុរចេញ, រលុះរលាចេញ, របូតចេញពីគ្នា
-
រស់ កិរិយាសព្ទ
មានជីវិតនៅ, មិនទាន់ស្លាប់
-
រស់រាន កិរិយាសព្ទ
មានជីវិតរានខែឆ្នាំតទៅគឺមានអាយុវែងតទៅ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។