វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 674 / 1268
-
រស្មី នាម
( ម . ព . រង្សី )។
-
រស្មីម័ត នាម
ព្រះអាទិត្យ។
-
រស្មីសំយោគ នាម
ដំណើរដែលរុក្ខជាតិប្រើថាមពលព្រះអាទិត្យដើម្បីបំលែងឧស្ម័នកាបូនិកនិងទឹកទៅជាគ្លុយស៊ីដនិងអុកស៊ីហ្សែន
-
រស្ស គុណនាមនាម
ខ្លី; ដែលមានរូបរាងខ្លី; តឿ; ទាបកន្តិល, កន្តុញ។
-
រស្សកជាតិ នាម
( ម . ព . រស្សជាតិ )។
-
រស្សកសត្ត នាម
( ម . ព . រស្សជាតិ )។
-
រស្សកសត្វ នាម
( ម . ព . រស្សកសត្ត )។
-
រស្សកាល នាម
កាលខ្លី, កាលពុំយូរ។
-
រស្សជាតិ នាម
សត្វដែលមានខ្លួនខ្លីឬមានរូបត្រមុល ( ហៅថារស្សកជាតិឬរស្សកសត្ត, សត្វក៏បាន )។
-
រស្សទស្សិនី នាម
( ម . ព . រស្សទស្សី )។
-
រស្សទស្សី នាម
អ្នកឃើញកាលខ្លីឬអ្នកឃើញហេតុខ្លីគឺអ្នកដែលមានគំនិតយល់ខ្លីៗមិនស្គាល់ការគួរនិងពុំគួរមិនស្គាល់ហេតុល្អអាក្រក់វែងឆ្ងាយ។
-
រស្សសញ្ញា នាម
គ្រឿងសម្គាល់ឱ្យដឹងថាមានសំឡេងខ្លី។ពាក្យនេះវេយ្យាករណបណ្ឌិតខ្មែរសន្មតជាឈ្មោះវណ្ណយុត្តមួយប្រភេទមានសណ្ឋានកំបុតខ្លីនេះ ( ់ ) សម្រាប់ប្រើបំបែរសំឡេងវែងឱ្យខ្លីកំបុតធ្ងន់, ប្រើដាក់បានចំពោះតែពីលើតួអក្សរប្រកបរបស់ពាក្យខ្មែរដែលជាស្រៈអ, អាពីរនេះដូចជាអត់, កក់, ចប់, ដល់; អាក់, កាន់, ចង្កាក់, ស្គាល់ជាដើម ( ហៅថាសង្កត់ឬបន្តក់ក៏បាន; សៀមហៅម៉ៃឯកអ . ថ . ម៉ៃអេក " ឈើមួយ " សម្រាប់ប្រើបំបែកសំនៀងដោយវិធីផ្សេងពីខ្មែរ។
-
រស្សសព្ទ នាម
សំឡេងខ្លី, សូរឮខ្លី។
-
រស្សសរ គុណនាមនាម
( ម . ព . រស្ស )។
-
រស្សសរៈ នាម
ស្រៈមានសំឡេងខ្លី ( ព . វ .)។
-
រស្សាវុធ នាម
អាវុធខ្លី, ដូចយ៉ាងដំបងខ្លីជាដើម។
-
រស្សៈ គុណនាមនាម
( ម . ព . រស្ស )។
-
រហ គុណនាម
( ម . ព . ល្ហ )។
-
រហក ប.
( ម . ព . ល្ហក )។
-
រហក់ គុណនាម
( ម . ព . ល្ហក់ )។
-
រហង់ គុណនាម
ដែលដុះច្រូងរៀងរាយល្អចាប់ចិត្តគួរចង់មើល
-
រហទដ្ឋាន នាម
អន្លង់ទឹកជ្រៅ; អន្លង់មហាសមុទ្រ; បឹងជ្រៅ ( ហៅរហទប្បទេសក៏បាន )។
-
រហទប្បទេស នាម
( ម . ព . រហទដ្ឋាន )។
-
រហនកិច្ច នាម
( ម . ព . វហនកម្ម )។
-
រហប គុណកិរិយា
ដែលហើបហាមាត់សួរឬសូមម្ហបៗច្រើនគ្នា
-
រហស្ថាន នាម
ទីស្ងាត់, ទីដែលមិនមានមនុស្សនៅ
-
រហស្ស នាម
សេចក្ដីស្ងាត់, ការសម្ងាត់, ការកំបាំង, ការលាក់លៀម។
-
រហស្សកម្ម នាម
អំពើកំបាំង, ការសម្ងាត់, អំពើដែលបិទបាំងមិនឱ្យអ្នកណាដឹង។
-
រហស្សការណ៍ នាម
ហេតុឬដំណើរកំបាំង។
-
រហស្សគុណ នាម
គុណដ៏កំបាំងគឺគុណដែលមានប្រាកដតែឥតអ្នកណាដឹងឬដែលមានគេបំបិទបំបាំងមិនឱ្យលេចឮ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។