វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 677 / 1268
-
រហ៊ុម គុណកិរិយាគុណនាម
ដែលមានក្លិនស្អុយរងំ; ដែលអាក្រក់ឬស្អុយកេរ្តិ៍ឈ្មោះសាយពេញពាស
-
រហ៊ុះ ឧទានសព្ទ
សូរឮហ៊ុះៗរឿយៗ
-
រហ៊ិះ ឧទានសព្ទ
( ម . ព . រហ៊ិះ )។
-
រហ៊ឹះ ឧទានសព្ទ
( ម . ព . រហ៊ឹះ )។
-
រហ័ស គុណកិរិយាគុណនាម
ដែលឆាប់រួសរាន់
-
រហ័សដៃ កិរិយាសព្ទ
ធ្វើសកម្មភាពលួចឆក់ឬបន្លំភ្នែកអ្នកដទៃយ៉ាងរហ័ស
-
រហ័សនាម នាម
ឈ្មោះរបស់បុគ្គលណាម្នាក់ឬក្រុមណាមួយប្រើសម្រាប់ហៅក្រៅពីឈ្មោះពិតរបស់ខ្លួន។
-
រហ័សមាត់ គុណកិរិយា
ឆាប់និយាយឆាប់ស្ដីមិនដំអក់ឬដែលមានវាចារួសរាន់ទាន់ការ។
-
រហ័សមាត់រហ័សក
( ម . ព . រហ័សមាត់ )។
-
រហ័សរហួន គុណនាម
ដែលមិនយឺត, មិនចំអៀក
-
រហ័សរហែង គុណនាម
ដែលប្រញាប់ញាប់ដៃញាប់ជើង
-
រឡ ឧទានសព្ទ
សូរឮឡៗរឿយៗ
-
រឡប់ គុណកិរិយាគុណនាម
ដែលឡប់ៗញាប់ៗផ្ទួនៗ
-
រឡាក់ គុណកិរិយា
ដែលហៀរពភ្លែះចេញមកគួរខ្ពើម
-
រឡាញ គុណកិរិយាគុណនាម
ដែលងាយរហ័សរួសរ៉ាវចេញសូរសព្ទឮៗប៉ុន្តែប៉ប្លាញ
-
រឡាម គុណនាម
ដែលក្រឡេកឆ្វេងស្តាំស្លៅចុះស្លៅឡើងរឿយៗប៉ុន្តែមិនសូវរួសរាន់
-
រឡិករឡក់ គុណកិរិយាគុណនាម
ដែលឡិកឡក់ៗ ( ស្រដៀងនឹងកូនតូចដែលទើបចេះស្ដីកកែកករ )
-
រឡិករឡាក់ គុណកិរិយាគុណនាម
ដែលហៀរឬស្រក់សស្រិកសស្រាក់កខ្វក់គួរខ្ពើម
-
រឡិងរឡង់ គុណកិរិយាគុណនាម
ដែលឡិងឡង់ៗរឿយៗ
-
រឡិបរឡប់ គុណកិរិយា
ដែលបរិភោគប្រញិបប្រញាប់ប៉ផ្លិបប៉ផ្លប់
-
រឡឺម គុណកិរិយាគុណនាម
ដែលឡឺមៗញឹកញយ
-
រឡូ ឧទានសព្ទ
សូរឮឡូៗរឿយៗ
-
រឡូង ឧទានសព្ទ
សូរឮឡូងៗរឿយៗ
-
រឡូងរឡាង ឧទានសព្ទ
សូរឡូងៗក្អេងក្អាង
-
រឡូរឡា ឧទានសព្ទ
សូរឡូឡាៗរឿយៗ
-
រឡេមរឡាម គុណនាម
ដែលក្រឡេកក្រឡៅរួសរាន់រឿយៗ
-
រឡេមរឡឺម គុណកិរិយាគុណនាម
ឡេមឡឺមៗរឿយៗ
-
រឡេះរឡោះ គុណកិរិយាគុណនាម
ដែលឡេះឡោះក្រៃពេក
-
រឡេះរឡះ គុណកិរិយាគុណនាម
ដែលឡេះឡះក្រៃពេក
-
រឡែរឡ ឧទានសព្ទ
សូរឡែៗឡៗរឿយៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។