វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 679 / 1268
-
រអើម កិរិយាសព្ទគុណនាម
រកកល់ឆ្អើម, នាំឱ្យឆ្អើម
-
រអើល កិរិយាសព្ទគុណនាម
ច្រើនភ្ញាក់ផ្អើលដោយស្ញើបដោយខ្លាច
-
រអើលគូទ កិរិយាសព្ទ
( ព . សា .) ស្ញើបៗគូទព្រោះខ្លាចពីក្រោយខ្នង
-
រអៀករអាយ គុណកិរិយាគុណនាម
ដែលកក្អៀកកក្អាយស្មោះសរសាទរ
-
រអៀច គុណនាម
( ម . ព . ល្អៀច )។
-
រអៀស កិរិយាសព្ទ
រង្កៀសបន្តិចបន្តួចដោយនឹកស្មានតម្រូវដាក់ខ្លួន
-
រអេចរអូច គុណកិរិយា
ដែលចេញអាការរអូចៗតិចៗខ្លាំងៗរឿយៗតែមិនច្បាស់ជាថាអ្វី
-
រអេតរអត គុណកិរិយាគុណនាម
( ម . ព . រអែតរអត )។
-
រអេះរអុះ គុណកិរិយា
ត្រេះត្រុះច្រិមច្រុមរឿយៗដោយទាល់គំនិតឬទាល់ពាក្យទាល់សេចក្ដីឆ្លើយឬក៏ដោយអផ្សុកចង់ក្រោកចង់ចេញតែមិនហ៊ានព្រោះញញើតព្រោះខ្លាចជាដើម
-
រអេៈរអុ គុណកិរិយា
ដែលចេះតែអេៈអុៗមិនច្បាស់ជាថាអ្វី
-
រអែក ប.
ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យរអោកថា
-
រអែករអោក កិរិយាសព្ទ
មាត់កទៅមកបន្តិចបន្តួចដើម្បីរកត្រូវរកខុសរៀងខ្លួន។
-
រអែង កិរិយាសព្ទ
ខ្លាច, ក្រែងដោយយកចិត្តទុកដាក់ឬដោយគោរព
-
រអែតរអត គុណកិរិយាគុណនាម
ដែលគ្រុនស្រៀវឬផ្ដាសាយក្អកកណ្ដាស់បន្តិចបន្តួចប៉ុន្តែ, ក្នុងបន្ទុកមួយឬក្នុងភូមិមួយ, ច្រើនគ្នា
-
រអែរអូវ គុណកិរិយាគុណនាម
ដែលរង៉ែរង៉ូវមិនសូវស្រាក, រអ៊ូរទាំច្រំដែល
-
រអៃ គុណកិរិយា
រអាករអាយមិនដាច់សូរឬឮសូរអែអុក, រអោកមិនដាច់សូរ
-
រអោក ឧទានសព្ទ
សូរជជែកគ្នាឮខ្លាំងៗ, កោកៗខ្លាំងៗ
-
រអ៊ុះ ឧទានសព្ទ
សូរឮអ៊ុះៗរឿយៗ
-
រអ៊ូ ឧទានសព្ទ
សូរឮអ៊ូៗរឿយៗមិនច្បាស់ជាថាអ្វី
-
រអ៊ូរទាំ គុណកិរិយាគុណនាម
ដែលពោលរអ៊ូៗច្រំដែលរឿយៗ
-
រអ៊ិះរអ៊ុះ នាម
សូរឮអ៊ ិះអ៊ុះៗរឿយៗ
-
រអ៊ីរអ៊ូ ឧទានសព្ទ
សូរឮអ៊ ីអ៊ូៗឬរអ៊ូៗតិចៗខ្លាំងៗ
-
រឥល គុណនាមកិរិយាសព្ទគុណកិរិយា
( ម . ព . រអិល )។
-
រឥលមាត់
( ម . ព . មាត់រអិល )។
-
រឭក កិរិយាសព្ទ
គិតដល់, នឹកដល់, នឹករឿយៗ, នឹកឃើញឡើងវិញ
-
រឱក ឧទានសព្ទ
( ម . ព . រអោក )។
-
រឱស នាម
សេចក្ដីមោះហ្មងឬមោះមៃ, ដំណើរហ្មងឆ្គង; សេចក្ដីក្ដៅក្រហាយឬស្អុះស្អាប់ចិត្ត
-
រឱសឋាន នាម
សេចក្ដីហ្មងឆ្គងឬមោះហ្មង, មោះមៃដែលនាំឱ្យក្ដៅក្រហាយ, ស្អុះស្អាប់បែកចិត្តគំនិតគ្នាឬបែកឃ្លាតចាកទី, ចាកលំនៅ
-
រឱសថាន នាម
( ម . ព . រឱសឋាន )។
-
រឱស្ឋាន នាម
( ម . ព . រឱសឋាន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។