វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 681 / 1268
-
រាជកកុធភណ្ឌ នាម
គ្រឿងប្រដាប់សម្រាប់រាជ្យ, មាន៥យ៉ាងគឺមកុដ, ព្រះខ័ឌ្គ ( ព្រះខ័ន ), ស្វេតឆត្រ, សុព័ណ៌បាទុក, វាលវីជនី; មានន័យមួយផ្សេងថាមកុដ, ព្រះខ័ឌ្គ ( ព្រះខ័ន ), សុព័ណ៌បាទុក, ព្រះទណ្ឌៈ, ចាមរ!។
-
រាជកញ្ញា នាម
ព្រះរាជបុត្រីជំទង់ឬក្រមុំ។
-
រាជកន្យា នាម
( ម . ព . រាជកញ្ញា )។
-
រាជកម្ម នាម
អំពើរបស់ព្រះរាជាគឺអំពើល្អឬអាក្រក់ដែលព្រះរាជាទ្រង់ធ្វើ។
-
រាជកវី នាម
កវីរបស់ព្រះរាជា។
-
រាជការ នាម
ការរបស់ព្រះរាជា; ការផែនដី, ការរក្សាប្រទេស ( រាជការ្យម . ប្រ . ច្រ . ប្រ . រាជការជាង )
-
រាជការ្យ នាម
( ម . ព . រាជការ )។
-
រាជកិច្ច នាម
កិច្ចឬក្រឹត្យរបស់ព្រះរាជា; កិច្ចការផែនដី ( ក្នុងកម្ពុជរដ្ឋសព្វថ្ងៃប្រើពាក្យនេះជាឈ្មោះសៀវភៅដែលប្រាប់អំពីដំណើរកិច្ចការរាជការផ្សេងៗ)
-
រាជកិច្ចានុកិច្ច នាម
កិច្ចតូចធំរបស់ព្រះរាជា; កិច្ចការផ្សេងៗក្នុងរាជាណាចក្រ។
-
រាជកីយ នាម
ដែលជាប់ទាក់ទង់ដោយព្រះរាជា, ដែលជារបស់ព្រះរាជា, ព្រះរាជទ្រព្យ។
-
រាជកីឡា នាម
ការក្រសាលសប្បាយផ្ទាល់ព្រះអង្គរបស់ព្រះរាជាឬការលេងដែលព្រះរាជាទ្រង់ទំនុកបម្រុង ( ច្រើនប្រើខាងល្បែងផ្ទាល់ប្រាណឬល្បែងហាត់ប្រាណដូចយ៉ាងចុះហែលទឹកលេង, ទាត់សី, ហាត់លោតជាដើម )។
-
រាជកុមារ នាម
ព្រះរាជបុត្រក្មេង។
-
រាជកុមារិកា នាម
ព្រះរាជបុត្រីក្មេង។
-
រាជកុមារី នាម
( ម . ព . រាជកុមារិកា )។
-
រាជកុលដ្ឋាន នាម
ទី, លំនៅរបស់រាជត្រកូល; ព្រះរាជគំនាល់; ព្រះរាជសំណាក់។
-
រាជកុសល នាម
កុសលឬការកុសលរបស់ព្រះរាជា ( ច្រើននិយាយថាថ្វាយព្រះរាជកុសលថ្វាយកុសលដែលខ្លួនបានហើយចំពោះទៅព្រះរាជា )។
-
រាជកោដ្ឋាគារ នាម
ឃ្លាំងព្រះរាជទ្រព្យ។
-
រាជកោដ្ឋាគារិក នាម
មន្ត្រីអ្នករក្សាឃ្លាំងព្រះរាជទ្រព្យ។
-
រាជកោទណ្ឌ នាម
ធ្នូសម្រាប់ព្រះរាជាឬធ្នូសម្រាប់រាជ្យ។
-
រាជកៅទណ្ឌ នាម
( ម . ព . រាជកោទណ្ឌ )។
-
រាជកំណត់ នាម
កំណត់ច្បាប់ក្នុងព្រះរាជប្បញ្ញត្តិឬក្នុងព្រះរាជប្រកាស។
-
រាជក្រម នាម
លិខិតគតិយុត្តដែលចេញដោយព្រះមហាក្សត្រដើម្បីប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនិងច្បាប់ផ្សេងៗដែលរដ្ឋសភានិងព្រឹទ្ធសភាបានអនុម័ត
-
រាជក្រីឌា នាម
( ម . ព . រាជកីឡា )។
-
រាជក្រឹត្យ នាម
( ម . ព . រាជកិច្ច )។
-
រាជខណ្ឌ នាម
ដែន, ព្រំដែន; សង្កាត់ឬកម្រិតរបស់ព្រះរាជប្បញ្ញត្តិឬព្រះរាជប្រកាស។
-
រាជគំនាប់ នាម
ការគំនាប់ចំពោះព្រះរាជា
-
រាជគំនាល់ នាម
ទីសម្រាប់គាល់ព្រះរាជា, ក្រឡាព្រះគំនាល់។
-
រាជគ្រឹហា នាម
ព្រះរាជដំណាក់។
-
រាជគ្រឹះ នាម
ឈ្មោះរាជធានីមួយរបស់ដែនមគធៈ ( ក្នុងបុរាណសម័យ ) ជាក្រុងមានឈ្មោះលេចឮក្នុងគម្ពីរពុទ្ធសាសនា។
-
រាជគ្រូ នាម
គ្រូរបស់ព្រះរាជា; មន្ត្រីដែលព្រះរាជាទ្រង់តាំងឱ្យជាប្រឹក្សាផ្ទាល់ព្រះអង្គឬឱ្យជាអ្នករំឭកដាស់តឿនព្រះអង្គក្រែងទ្រង់មានបើប្រព្រឹត្តភ្លាំងភ្លាត់ខុសចាកទសពិធរាជធម៌។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។