វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 684 / 1268
-
រាជបញ្ជា នាម
សេចក្ដីបង្គាប់នៃព្រះរាជា, ព្រះរាជឱង្ការត្រាស់បង្គាប់។
-
រាជបណ្ឌិត នាម
អ្នកប្រាជ្ញរបស់ព្រះរាជា។
-
រាជបណ្ឌិត្យ នាម
ភាព, បែបបទ, មុខការរបស់រាជបណ្ឌិត។
-
រាជបណ្ឌិត្យសភា នាម
ការប្រជុំឬទីប្រជុំរបស់ពួករាជបណ្ឌិត, ក្រុមរាជបណ្ឌិត។
-
រាជបណ្ឌិត្យស្ថាន នាម
សភាឬរាជសភាសម្រាប់ក្រុមបណ្ឌិតឬក្រុមរាជបណ្ឌិតគឺក្រុមអ្នកប្រាជ្ញអ្នកបង្កើតវិទ្យាសាស្ត្រផ្សេងៗមានអក្សរសាស្ត្រជាដើមព្រមទាំងមានសិទ្ធិអាចញ៉ាំងវិទ្យាសាស្ត្រនោះៗឱ្យប្រព្រឹត្តទៅស្មើក្នុងប្រទេសរបស់ខ្លួនផងទៀត ( ហៅរាជបណ្ឌិត្យសភាក៏បាន ) "។ពួកបណ្ឌិតក្នុងស្ថានឬសភានេះហៅថាសមាជិករាជបណ្ឌិត្យស្ថានឬសមាជិករាជបណ្ឌិត្យសភា; ស្ត្រីហៅសមាជិកា។
-
រាជបណ្ណារក្ខ នាម
អ្នកទុកដាក់សំបុត្រ, ចុតហ្មាយ, ដីកា, ក្បួនច្បាប់, ... របស់ព្រះរាជា ( សរសេរជារាជបណ្ណារក្សក៏បាន )។
-
រាជបណ្ណារក្ស នាម
( ម . ព . រាជបណ្ណារក្ខ )។
-
រាជបណ្ណាល័យ នាម
បណ្ណាល័យរបស់ព្រះរាជា។
-
រាជបត្នី នាម
ប្រពន្ធរបស់ព្រះរាជា; ព្រះអគ្គមហេសី។
-
រាជបថ នាម
ផ្លូវសម្រាប់ព្រះរាជា ( ផ្លូវហ្លួង )។
-
រាជបន្ទូល នាម
ព្រះបន្ទូលរបស់ក្សត្រិយ៍ឧភយោរាជឬមហាឧបរាជ។
-
រាជបន្ទូលលេខា នាម
សំបុត្រសម្ដេចព្រះឧភយោរាជឬសម្ដេចព្រះមហាឧបរាជប្រើតាមធម្មតា។
-
រាជបព្វជិត នាម
ព្រះរាជាដែលលះរាជសម្បត្តិចេញទ្រង់ព្រះផ្នួសបានជាអ្នកបួសហើយ។
-
រាជបម្រើ នាម
អ្នកដែលព្រះរាជាទ្រង់ត្រាស់ប្រើ។
-
រាជបរិច្ចាគ នាម
ការចំណាយព្រះរាជទ្រព្យ។
-
រាជបរិពារ នាម
បរិពារឬបរិវាររបស់ព្រះរាជា។
-
រាជបរិវត្តន៍ នាម
ការផ្លាស់រាជ្យ។
-
រាជបរិវារ នាម
( ម . ព . រាជបរិពារ )។
-
រាជបរិសទ្យ នាម
( ម . ព . រាជបរិស័ទ )។
-
រាជបរិស័ទ នាម
បរិស័ទរបស់ព្រះរាជា។
-
រាជបល្ល័ង្ក នាម
បល្ល័ង្ករាជ្យ ( បល្ល័ង្កក្រោមស្វេតឆត្រ )។
-
រាជបិតា នាម
បិតារបស់ព្រះរាជា ( ច្រើនហៅថាព្រះវររាជបិតាឬព្រះវរបិតា )។
-
រាជបុត្រ នាម
បុត្រប្រុសរបស់ព្រះរាជា ( ព្រះអង្គម្ចាស់ក្សត្រា )។
-
រាជបុត្រា នាម
( ម . ព . រាជបុត្រ )។
-
រាជបុត្រី នាម
កូនស្រីរបស់ព្រះរាជា ( ព្រះអង្គម្ចាស់ក្សត្រី )។
-
រាជបុរស នាម
បុរសរបស់ព្រះរាជា ( ខ្ញុំរាជការ )។
-
រាជបុរី នាម
ក្រុងដែលស្ដេចគង់នៅ ( ក្រុងហ្លួង )។
-
រាជបុរោហិត នាម
បុរោហិតរបស់ព្រះរាជា។
-
រាជបំណង នាម
សេចក្ដីប៉ងរបស់ហ្លួង។
-
រាជបំណន់ នាម
បំណន់ហ្លួង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។